កម្ពុជា ចិន ពង្រឹង​ចំណង​មិត្តភាព​តាមរយះ​ការ​រំលឹក​ខួប​៥៥​ឆ្នាំ​នៃ​ចំណង​ទាក់ទង​ការទូត​

ដោយ៖​ ដោយ នួន បូរិន​​
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​រាជាណាចក្រកម្ពុជា និង​សាធារណៈរដ្ឋ​ចិន ប្រជាមានិត សន្យា​ពង្រឹង ចំណងទាក់ទង ជា​ប្រណៃណី​និង​មិត្តភាព ទ្វេរភាគី ចំ​ពេល​ប្រទេស​ទាំង​ពីរ​ធ្វើ​ពី​ធី​រំលឹក​ខួប ៥៥​ឆ្នាំ នៃ​ចំណង​ទាក់ទង​ការទូត​។

​ពី​ធី​នេះ បាន​ធ្វើឡើងនៅ​រាជធានី​ភ្នំពេញ នៅថ្ងៃចន្ទម្សិលមិញ ដោយ​មាន​ការចូលរួម ដោយ​លោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា និង​លោក​សុខ​អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្ដីការគណរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល កម្ពុជា ។​

លោក​សុខ​អាន បាន​ថ្លែង​កោតសរសើរ ដ៍​ខ្ពង់ខ្ពស់ ចំពោះ​ប្រទេស​ចិន ប្រជាមានិត​ដែល​ជួយ អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ ចំណង​ទាក់ទង​ទ្វេរភាគី មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច នយោបាយ អប់រំ​និង​វ​ប្បធ​ម៍ ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ ។

ចំពោះ លោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូត​ចិន សង្កត់ធ្ងន់​ថា ការរិកចម្រើន វិស័យ​ទាក់ទង​ទ្វេភាគី រវាង​ប្រទាំង​ពីរ គឺជា​ទំនាក់​ស្លាប់​រស់ ជាមួយគ្នា​។  
​កម្ពុជា និង​ចិន​មាន​ចំណងទាក់ទង​ជាមួយគ្នា នៅ​ថ្ងៃ​ទី​19 កក្ដ​ដា ឆ្នាំ​1958 ។

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles