មនុស្សរាប់ពាន់នាក់ ក្នុងនោះមានកម្មករមកពីរោងចក្រចំនួន ៩ អមដោយម៉ូតូកង់បីប្រមាណ ៤០០គ្រឿង ចូលរួមហែក្បួនមហាបាតុកម្មអហិង្សាបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ធ្នូ នេះ។
ដោយ វោហារ ជាតិ
2013-12-24
RFA
ក្បួនដង្ហែបាតុកម្មបក្សសង្គ្រោះជាតិ តាមផ្លូវព្រះមុនីវង្ស កាលពីល្ងាចថ្ងៃ២៤ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
ក្បួនបាតុកម្មបានចេញដំណើរពីទីលានប្រជាធិបតេយ្យនៅម៉ោងជិត ៤ល្ងាច ដឹកនាំដោយមេបក្សទាំងពីរឆ្ពោះទៅកាន់ផ្លូវនានា ប៉ែកពាយព្យភ្នំពេញ។
ក្បួនបាតុកម្មនឹងចេញដំណើរពីទីលានប្រជាធិបតេយ្យតាមផ្លូវព្រះមុនីវង្ស ទៅដល់រង្វង់មូលគល់ស្ពានជ្រោយចង្វារ ឬរង្វង់មូលស្ដាតចាស់ បត់ទៅលិចឆ្ពោះទៅកាន់អង់តែនទូរទស្សន៍ជាតិ ហើយបត់ឆ្វេងមករង្វង់មូលទួលគោក រួចចាក់ទៅលិចកាត់តាមផ្សារដីហុយ និងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ចាក់មកកើតវិញ សំដៅស្ពានអាកាសពេទ្យលោកសង្ឃ ហើយហែតាមផ្លូវកម្ពុជាក្រោម ត្រឡប់ចូលទីលានប្រជាធិបតេយ្យវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិសេសរបស់លោក ម៉ម មុនីរតន៍ ដែលតាមដានបាតុកម្មនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- កម្ពុជា-វៀតណាមនឹងចុះហត្ថលេខាលើឯកសារមួយចំនួន
- បក្សប្រឆាំងហែក្បួនបាតុកម្មឈានដល់ថ្ងៃទី៩
- ស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
- ពលរដ្ឋមានបញ្ហាដីធ្លីតាមខេត្តមួយចំនួនចូលរួមបាតុកម្មជាមួយបក្សសង្គ្រោះជាតិ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មធំនៅថ្ងៃអាទិត្យ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មនៅរសៀលថ្ងៃអាទិត្យ
- ពលរដ្ឋចូលរួមបាតុកម្មអហិង្សាប្ដេជ្ញាតស៊ូមិនរាថយដើម្បីទាមទារយុត្តិធម៌
- ក្រុមបាតុករត្អូញត្អែរពីបញ្ហាសំរាមនៅក្បែរទីលានប្រជាធិបតេយ្យ
- សាលាក្រុងអញ្ជើញមេដឹកនាំបក្សប្រឆាំងប្រជុំពិភាក្សាពីការគ្រប់គ្រងបាតុកម្ម