Tuesday, 24 December 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមកម្មករប្រមាណជា ២០០នាក់ តំណាងឲ្យកម្មករពីគ្រប់រោងចក្រ បាននាំគ្នាបិទផ្លូវមុខក្រសួងការងារ មិនឲ្យមន្ត្រីនៃក្រុមប្រឹក្សាការងារចេញចូល ក្រោយពីពួកគេបានទទួលលទ្ធផលនៃកិច្ចប្រជុំដំឡើងប្រាក់ខែកម្មករនៅព្រឹកថ្ងៃអង្គារនេះ ដែលមិនសមបំណងតាមការទាមទាររបស់ពួកគេកន្លងមក។
កិច្ចប្រជុំដំឡើងប្រាក់ឈ្មួលកម្មករ ដែលទើបនឹងសម្រេចនៅព្រឹកនេះ គឺក្រុមប្រឹក្សាការងារ ដែលមានសមាសភាព ពីតំណាងសហជីពកម្មករ ថៅកែរោងចក្រ និងមន្ត្រីរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានសម្រេចយករូបមន្តការដំឡើងប្រាក់ខែ ៥ឆ្នាំម្តង ដែលកម្មករ នឹងទទួលបានការដំឡើងរៀងរាល់ឆ្នាំរហូតដល់ ១៦០ ដុល្លារ នៅឆ្នាំ ២០១៨។
ក្រុមកម្មករ បានមកឈររង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំនេះ តាំងពីព្រឹកព្រលឹម និងបានលើកបដា ចង់ឲ្យមានការដំឡើងដល់ ១៦០ដុល្លារ នៅឆ្នាំក្រោយ ប៉ុន្តែមិនបានដូចការទាមទារ។
ក្រុមកម្មករ ក៏បានប្រកាសធ្វើកូដកម្មទូទាំង ប្រទេសផងដែរ ដើម្បីទាមទារឲ្យមានការដំឡើងតាមអ្វីដែលពួកគេចង់បាន។
ក្រោយពីការបិទផ្លូវប្រមាណមួយសន្ទុះ ក្រុមកម្មករបើកផ្លូវ និងត្រលប់ទៅវិញ ដើម្បីធ្វើការប្រជុំ ថាតើនឹង ធ្វើកូដកម្មទូទាំងប្រទេស នៅថ្ងៃណា?
«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន» បើចង់ឲ្យមានការដំឡើងដល់ ១៦០ដុល្លារ នៅឆ្នាំក្រោយ !!
“ថ្ងៃនេះ ថ្ងៃស្អែក បើគ្មាន ហ៊ុន សែន ” ជាតិនិងប្រជាជននឹងជួបតែសំរែកទុក្ខវេទនា និងការបង្ហូរឈម!
«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន»
ពួកអាត្រកូល ហ៊ុន វាមុជមិនជ្រៅ ទៅមិនឆ្ងាយពីធ្វើមេចោរពុករលួយលួចប្លន់ជាតិខ្មែរឡើយ !
សូមជួយតំឡើងប្រាក់ខែខ្ញុំផង (៥៤ម៉ឺនរៀល បច្ចុប្បន្ន) ខ្ញុំធ្វការតាំងពី១៩៩១បន្ទាប់ពីបញ្ចប់Msc.នៅសកលវិទ្យាល័យ១នៅក្រៅប្រទេសនិងក្រោយមកបញ្ចប់MBA នៅប្រទេស១នៅអ៊ឺរុបខាងលិច។ធ្វើការ២០ឆ្នាំសូម្បីកាំប្រាក់មិនឡើងផង។
បើពួកក្បត់បក្ស ក្បត់គ្នា ពួករ់ត់ចោលជួរហ៊្វុនស៊ិនប៉ិចអីក៏ឡើងច្រើនម្លេះ??
បើក្នុងជួរបក្សប្រជាជនវិញអ្នកខ្លះមិនដែលធ្វើរាជការផង ខ្លះទៀតចេះតែជេរគរតាមហ្វេសប៊ុកសម័យបោះឆ្នោតស្រាប់តែលេចមុខជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ។ល។
បែណ្ឌីតជា ក្នុយ(សមាជិកCPPតាំពី១៩៧៩)