មហា​បាតុកម្ម​របស់​គណបក្សប្រឆាំង​ចាកចេញ​ផុត​ពី​ការ​ដឹង​ឮ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ

Posts by DTN7
December 24, 2013

​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៣​ ឯកឧត្តម​ ម៉ៅ​ មុនី​វណ្ណ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​,​ ឯកឧត្តម​ ហូរ​ វ៉ា​ន់​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ជូនដំណឹង​ដល់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ ស្តី​ពី​ការ​ធ្វើ​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី​ចំនួន​៤​ថ្ងៃ​យ៉ាងតិច​ គឺ​ថ្ងៃ​ទី​២៣-២៤-២៥-២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ហើយ​លិខិត​ជូនដំណឹង​នេះ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ទទួល​នៅ​វេលា​ម៉ោង​១០​ព្រឹក​ នា​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ។​

​ក្រោយមក​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៨៥៣​ឆត​.​ច​សម​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣​ ជម្រាប​ជូន​ឯកឧត្តម​ ម៉ៅ​ មុនី​វណ្ណ​,​ ឯកឧត្តម​ ហូរ​ វ៉ា​ន់​ និង​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ អ្នកដឹកនាំ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ថា​ "​សាលា​រាជធានី​ភ្នំពេញ​មានការ​សោកស្តាយ​ដែល​មិន​អាច​ឆ្លើយ​តប​បាន​ ព្រោះ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ មាត្រា​៧​ចែង​ថា​ លិខិត​ជូនដំណឹង​ត្រូវ​ដាក់​ទៅ​សាលា​រាជធានី​ ឬ​សាលាខេត្ត​យ៉ាង​ហោច​ណាស់​៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​មុន​ពេល​កំណត់​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ។​"​ ។​

​អនុលោម​តាម​ស្មារតី​លិខិត​លេខ​៨៥៣​ឆត​.​ច​សម​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះហត្ថលេខា​ដោយ​លោក​ ឃួ​ង​ ស្រេង​ ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ ដែល​មិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​សំណើ​ ឬ​ការ​ជូនដំណឹង​របស់​អ្នកដឹកនាំ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាកចេញ​ផុត​ពី​ការ​ដឹង​ឮ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ហើយ​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក​ ក៏​ដូច​បច្ចុប្បន្ន​ គឺ​ច្បាប់​ទាំងឡាយ​ដែល​តាក់តែង​ឡើង​ និង​អនុវត្តន៍​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ជា​ពិសេស​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២០៩/០២៥​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០០៩​នោះ​ មិន​មាន​ប្រសិទ្ធភាព​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ទេ​ ដ្បិត​គណបក្សប្រឆាំង​តែង​បាន​ចោទប្រកាន់​ថា​ ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​គណបក្សកាន់អំណាច​បង្កើត​ឡើង​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ និង​ទុកជា​ខែល​ការពារ​អំណាច​ឲ្យ​គណបក្ស​នយោបាយ​ និង​ក្រុម​របស់​ខ្លួន​ច្រើន​ជាង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ៕​

sam-ransy-kem-sokha-21-12-2013
City-Hall-to-CNRP-23


What Next?

Recent Articles

2 Responses to "មហា​បាតុកម្ម​របស់​គណបក្សប្រឆាំង​ចាកចេញ​ផុត​ពី​ការ​ដឹង​ឮ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ"

  1. Sen-Gaddafi says:

    គេមិនអាចធ្វើតាមច្បាប់របស់សាលាក្រុងដែលតាក់តែឡើងដោយបក្សប្រជាជនតែមម្នាក់ឯងនោះ បានទេ។ បាតុកម្មនេះនិងអនុវត្តតាមរដ្ឋធម្មនុញ្ញចែងថាមុននិងរៀបចំបាតុកម្មបាតុករត្រូវតែសសេរ លិខិតជូនដំណឹងទៅអាជ្ញាធរទៅបានហើយ មិនចាំបាច់រង់ចាំការអនុញ្ញាតឬមិនអនុញ្ញាពីអាជ្ញាធរ នោះទេ។ ច្បាប់ឡប់ឡែរតាក់តែងឡើងដោយបក្សប្រជាជនតែម្នាក់ឯងមិនអាចយកមកដាក់កំហិត លើប្រជាពលរដ្ឋទូរទៅបាននោះទេទុកសម្រាប់អនុវត្តចំពោះតែបក្សប្រជាជនហ្នុងទៅពួកអាយ៉ង យួន។

  2. Korm Heung Kon Khmers says:

    。 ច្បាប់ ធ្វើ ការពារ តែ បក្សពួក ខ្លួន !​​ ចំណែកច្បាប់ ការពារ ប្រជាពលរដ្ឋ នៅ អែណា ? !

    ដូច ជា ឃាតករ សម្លាប់ លោក ជា វីជា ពិតប្រាកដ ពេលណាចាប់បាន ! (( លោក ប៊ន សំណាង

    និង លោក សុខ សំអឿន ចោទ គាត់ ទាំងបំពាន ដាក់គុកលេង ចឹងទៅ នេះ ឬ ច្បាប់

    របស់ លោកអែង , អោយតែ គ្មានយុត្តិធម៍ គឺ គ្មានសេចក្តី សុខនោះ ទេ ! ))

    «« សងសឹក ពីមុខ មិនបាន សងសឹក ពី ចំហៀង ពីក្រោយ ! សូមជំរាបអ្នក បំពានលើគេ ! »»