ដោយ៖ ជន ស្រី ណុច
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
អង្គការសង្គមស៊ីវិលពីរ ដែលធ្វើការផ្តោលើអភិបាលកិច្ចល្អ សង្គមល្អ សង្ស័យថាមានអំពើពុករលួយ ឬការប្រើប្រាស់ថវិកាជំនួយ មិនមានតម្លាភាព ទាក់ទងទៅនឹងការបោះពុម្ពសៀវភៅពុម្ពសម្រាប់សិស្សានុសិស្ស កម្រិតវិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយសារតែរកឃើញសៀវភៅសិក្សាខ្លះត្រូវបានដាក់លក់នៅលើទីផ្សារ។
សេចក្តីប្រកាសព័ត៌មាន វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិនិងសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចុះថ្ងៃទី ២៤ ខែ ធ្នូ នេះឲ្យដឹងថា ខ្លួនកំពុងតាមដាន រកមូលហេតុពិតប្រាកដនៃការបាត់បង់និងការយឺតយ៉ាវ ក្នុងការបញ្ជូនសៀវភៅសិក្សាគោលពីថ្នាក់ជាតិ ទៅដល់សាលារៀននានា។ ការស្រាជ្រាវនេះមានគោលបំនង សិក្សាស្វែងយល់អំពីនីតិវិធីនានា លើកកំពស់អភិបាលកិច្ច និង ភាពគ្រប់គ្រាន់នៃសៀវភៅសិក្សាគោល សម្រាប់ការសិក្សា របស់សិស្សានុសិស្ស កម្រិតមធ្យមសិក្សា ទុតិយភូមិ។ អង្គការនេះ រកឃើញថា សៀវភៅសិក្សាគោល ដែលជាទ្រព្យសម្បត្តិរដ្ឋ ត្រូវបានដាក់លក់ដោយសេរី នៅតាមទីផ្សារនានា នៅស្ទើរតែទូទាំងប្រទេសកម្ពុជា ហើយសាលារៀននៅតែ ប្រឈមនឹងកង្វះខាតសៀវភៅសិក្សាគោលទៅវិញ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា នៅឆ្នាំ ២០១២ – ២០១៣ គម្រោង លើកកំពស់គុណភាពអប់រំ Enhancing Education Quality Project (EEQP)របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានផ្តល់ថវិកាជំនួយចំនួន ១៣៤៦០០០លានដុល្លា (មួយលានបីសែន បួនម៉ឺនប្រាំមួយពាន់ដុល្លាសហរដ្ឋអាមេរិក) ដល់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ចំណាយលើការបោះពុម្ព និង ចែកចាយសៀវភៅសិក្សាគោលដល់សិស្សកម្រិតវិទ្យាល័យពីថ្នាក់ទី១០ ដល់ ១២។ដោយ ជន ស្រីណុច
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
អំពើពុករលួយ និង ហ៊ុនសែន គឹតែមួយ
សូមស្វាគមន៍ សូមឲ្យមានការស៊ើបអង្កេត ដើម្បីបំបាត់អំពើពុករលួយ
បើទុកឲ្យអង្គភាពប្រឆាំងអំពើពុករលួយ រកមួយជីវិតរកមិនឃើញដែរ
បើចាប់ ចាប់បានតែអ្នកស៊ីអង្ករកំប៉ុង អ្នកស៊ីអង្ករបេចាប់មិនបានទេ