Tuesday, 24 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយល្បីឈ្មោះនៅក្នុងអាជីពជាពិធីការិនីប្រចាំនៅស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍បន្តិច នៅពេលនេះ អ៊េនជី ដែលមានឈ្មោះពិតថា លី ចាន់ដាលីស បានរៀបការយ៉ាងអធិកអធមជាមួយនឹងបុរសអាណិកជនអាមេរិក។ ប៉ុន្តែការសម្រេចទទួលយកជីវិតអាពាហ៍ពិពាហ៍នេះ ត្រូវបានអ្នកសិល្បៈភាគច្រើនដឹងថា កើតឡើងក្រោយពេលនាងមានកូនស្រីម្នាក់រួចទៅហើយនោះ។
អ្នក សិល្បៈភាគច្រើនបាននិយាយល្បីខ្ចរខ្ចាយតៗថា ពិធីការិនី អ៊េនជី មានកូនស្រីម្នាក់រួចទៅហើយនៅមុនពេលនាងក្លាយខ្លួនជាកូនក្រមុំរបស់បុរសអាណិកជនអាមេរិកឈ្មោះ ភីតធ័រ សុធារ៉ាហេង នោះ ដែលពេលនេះកូនស្រីរបស់នាងមានវ័យប្រហែល៦ឆ្នាំហើយ។ ប៉ុន្តែយ៉ាងណា ទស្សនិកជន និងមិត្តភក្តិនាងគ្រប់មជ្ឈដ្ឋានបានលើកឡើងពីការកោតសរសើរចំពោះ អ៊េនជី ដែលមានភ័ព្វសំណាងបានទទួលស្នេហ៍ស្មោះពីបុរសឯនាយសមុទ្រ ខណៈពេលដែលបុរសរូបនោះដឹងយ៉ាងច្បាស់ថានាងមានកូនស្រីម្នាក់រួច ហើយ។ លើសពីនេះទៅទៀត លោក ភីតធ័រ សុធារ៉ាហេង ថែមទាំងស្រឡាញ់កូនស្រីរបស់ អ៊េនជី ដូចកូនស្រីរបស់ខ្លួនអ៊ីចឹង ហើយថែមទាំងហៅកូនៗ ពេញៗមាត់ទៀតផង។
ពាក់ព័ន្ធនឹងរឿងរ៉ាវមាន កូនស្រីម្នាក់ មុននឹងសាងស្នេហ៍ជាមួយបុរសឆ្លងទ្វីបមកពីដែនដីអាមេរិកនោះ អ៊េនជី មិនធ្លាប់បានបញ្ចេញ ឬក៏បង្ហាញជាសាធារណៈឲ្យគេដឹងឮសុសសាយនោះទេ តែនាងធ្លាប់សារភាពប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីបញ្ហាមានកូនស្រីនេះ គ្រាន់តែសុំមិននិយាយអ្វីច្រើនជុំវិញរឿងនេះទេ។
ទោះបីជាយ៉ាង ណា គេសង្កេតឃើញថា បញ្ហានេះមិនមែនជាឧបសគ្គធំនៅក្នុងចំណងស្នេហ៍ថ្មីរបស់នាងជាមួយ នឹងស្វាមីអាណិកជនខ្មែរអាមេរិកម្នាក់នេះទេ។ ផ្ទុយទៅវិញ គេមើលឃើញយ៉ាងច្បាស់ថា លោក ភីតធ័រ សុធារ៉ាហេង កាន់តែស្រឡាញ់ថ្នាក់ថ្នមនាងលើសដើម។
នៅក្នុងថ្ងៃប្រារព្ធ អាពាហ៍ពិពាហ៍ និងទទួលភ្ញៀវទទួលទានអាហារពេលល្ងាចនៅមជ្ឈមណ្ឌលម៉ូឌែន៥ លោក សុធារ៉ាហេង ស្វាមីពេញច្បាប់របស់ អ៊េនជី បានធ្វើការលាតត្រដាងស្នេហ៍ពិតដែលនាំឲ្យលោកចាប់ចិត្តស្រឡាញ់លើ អ៊េនជី ថា លោកចាប់ចិត្តស្រឡាញ់ អ៊េនជី បីឆ្នាំមកហើយ ដោយសារតែ អ៊េនជី មានអត្តចរិតល្អ ហើយអ្វីដែលពិសេសនោះ គឺដោយសារពួកគេមាននិស្ស័យជាមួយគ្នាច្រើនបំផុត។
រីឯ អ៊េនជី វិញ នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះ ក្រៅពីសប្បាយចិត្តនឹងសម្តីរបស់ស្វាមី នាងក៏សប្បាយចិត្តស្ទើរនិយាយមិនចេញផងដែរនៅពេលដែលវត្តមាន ម្តាយក្មេករបស់នាងបានលេចមុខក្រឡឺមនៅក្នុងពិធី ខណៈមុននោះម្តាយក្មេកនាងប្រាប់ថា មិនបានមកចូលរួមនោះ។
ពិធីការិនី អាស៊ីអាគ្នេយ៍នាង លី ចាន់ដាលីស ហៅ អ៊េនជី បាននិយាយទាំងក្តុកក្តួលថា៖ «ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះ អ្នកម្ដាយក្មេករបស់ខ្ញុំដែលបានលះបង់ពេលវេលាមកចូលរួមមង្គលការ ខ្ញុំ និងស្វាមី។ ដំបូងគាត់ថាមិនបានចូលរួមទេ ព្រោះមិនអាចសុំទិដ្ឋាការគេបាន តែឥឡូវគាត់មកចូលរួមបាន ខ្ញុំពិតជារំភើបខ្លាំងណាស់»។
ដោយឡែក រឿងសិល្បៈវិញ មានការចោទសួរឡើងថា តើ អ៊េនជី នឹងឈប់ ឬក៏នៅបន្ត? អ៊េនជី បានឲ្យដឹងថា រូបនាងនឹងឈប់ប្រសិនបើមានការស្នើសុំពីស្វាមី តែលោក សុធារ៉ាហេង បានបញ្ជាក់ថា លោកទុកអាទិភាពឲ្យភរិយា បើនាងចង់ឈប់ក៏បាន ហើយបើនៅបន្តក៏អត់បញ្ហា។
រីឯរឿងចេញទៅរស់នៅអាមេរិកវិញ មិនទាន់មានការបញ្ជាក់ច្បាស់ទេ ដោយសារតែពួកគេថា កំពុងរត់ឯកសារ៕

OMG, she already got baby girl ,, unreal, – fuck me, can’t believe it,,,
wow !! she lost her virgin since 17year old,,,
—
any way, congra !!