សុខ ពិសី ទារ​តម្លៃ​​ខ្លួន​មួយ​យប់​២០០០​ដុល្លារ

Tuesday, 25 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131225_28b

តារា​ចម្រៀង​ សុខ ពិសី​​។ រូបថត សេត គឹម​សឿន

ភ្នំពេញៈ ជាមួយ​នឹង​សម្រស់​ស្រស់​ក្មេង រូបរាង​កាន់​តែ​ស្វែល​ជាង​មុន ហើយ​សាច់​ក៏​កាន់​តែ​ស​ខ្ចី​ភ្លឺរលោង​នោះ តារាចម្រៀង សុខ ពិសី ថ្វីបើ​មិន​មាន​បទចម្រៀង​ណា​ហក់​ខ្ពស់​ផ្តាច់​គេ ក៏​នាង​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​មិន​ធម្មតា​ដែរ ជាពិសេស​ពី​សំណាក់​បុរសៗ ដែល​ប្រាថ្នា​ចង់​ជួប និង​មើល​ពី​សម្រស់​នាង​ដោយ​ផ្ទាល់។ តែ​យ៉ាង​ណា​ការ​ចង់​ជួប​នាង សុខ ពិសី ទំនង​ជា​មាន​ការ​ពិបាក​បន្តិច ដោយសារ​តែ​តារា​រូប​នេះ​បាន​ទារ​តម្លៃ​ខ្លួន​ខ្ពស់​ពេក គឺ​មួយ​យប់​ដល់​ទៅ​២០០០​ដុល្លារ​ឯណោះ​។

បុរសៗ​ដែល​រស់នៅ​តាម​បណ្តា ខេត្ត​ភាគច្រើន​បាន​សម្តែង​ការ​គាំទ្រ​ពី​ទឹកដម​សំនៀង និង​រូប​សម្រស់​របស់​តារាចម្រៀង​នាង សុខ ពិសី ហើយ​ពួកគេ​តែង​កោតសរសើរ​ចង់​ជួប និង​មើល​គយគន់​សម្រស់​តារា​រូប​នេះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ខាង​ក្រៅ​ឆាក។ តែ​យ៉ាង​ណា​ការ​ចាយ​ប្រាក់​ដើម្បី​បាន​គយគន់​សម្រស់​តារា​រូប​នេះ ទំនង​ជា​ធ្វើឲ្យ​ពួកគេ​ខក​ចិត្ត​ផង​ក៏​មិន​ដឹង ខណៈ​ពេល​នេះ សុខ ពិសី បាន​បំប៉ោង​តម្លៃ​ខ្លួន​នាង​យ៉ាង​ខ្ពស់ ដែល​ធ្វើឲ្យ​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​មួយ​ចំនួន​មាន​ការ​ពិបាក ក្នុង​ការ​ចំណាយ​ប្រាក់​ដើម្បី​អញ្ជើញ​រូបនាង​ឡើង​ច្រៀង។

ការ​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​របស់​តារាចម្រៀង​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​កើនឡើង​ខ្ពស់​ជាង​ធម្មតា ពិសេស​នៅក្នុង​រដូវវស្សា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រគំតន្ត្រី មួយ​ចំនួន។

អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ ដំឡើង​តម្លៃ​ខ្លួន​របស់ សុខ ពិសី ថា នៅក្នុង​ឆ្នាំ​នេះ តារាចម្រៀង​នាង សុខ ពិសី បាន​ដំឡើង​តម្លៃ​អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​ត្អូញត្អែរ ពី​ការ​ដំឡើង​តម្លៃ​ខ្លួន​របស់ សុខ ពិសី ថា នៅក្នុង​ឆ្នាំ​នេះ តារាចម្រៀង​នាង សុខ ពិសី បាន​ដំឡើង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។ ពួកគេ​បាន​ឲ្យ​ដឹង​បន្ត​ថា នៅក្នុង​ឆ្នាំ​នេះ ថ្វីដ្បិត​តែ​ប្រជាប្រិយភាព​របស់​នាង​នៅ​តែ​រក្សា​បាន​ល្អ​ដដែល តែ​នាង​នៅ​តែ​មិន​អាច​ហក់​ផ្តាច់​តារាចម្រៀង​ស្រី​មួយ​ចំនួន​ទៀត​បាន​ទេ។ តែ​យ៉ាង​ណា​នៅក្នុង​ឆ្នាំ​នេះ សុខ ពិសី បាន​បំប៉ោង​តម្លៃ​ខ្លួន​ស្ទើរតែ​ស្មើ​នឹង​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បាត់​ទៅ​ហើយ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នាង​បាន​ដំឡើង​តម្លៃ​ខ្លួន​វ៉ា​ដាច់​លើ​តារាចម្រៀង​សំឡេង​ស្រួយស្រែស របស់​ផលិតកម្ម​ថោន​នាង មាស សុខសោភា។


អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​បង្ហើប​ថា នៅពេល​នេះ សុខ ពិសី នាង​បាន​ទាមទារ​តម្លៃ​ខ្លួន សម្រាប់​ខេត្ត​ជិតៗ ឬ​ក៏​នៅ​ភ្នំពេញ ក្នុង​តម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយ​យប់ ហើយ​នៅពេល​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ គឺ​នាង​ទាមទារ​ចាប់​ពី​២០០០​ដុល្លារ​ឡើង។ ការ​ទាមទារ​នេះ​ត្រូវ​បាន​អ្នក​គ្រប់គ្រង​កម្មវិធី​បញ្ជាក់​ថា ធ្វើឲ្យ​ពួកគេ​មាន​ការ​លំបាក​នៅក្នុង​អញ្ជើញ​រូប​នាង​ទៅ​ចូលរួម​ច្រៀង ខណៈ​ក្នុង​មួយ​កម្មវិធី​នាង​ច្រៀង​តែ​ប៉ុន្មាន​បទ​តែ​ប៉ុណ្ណោះ​។

ទោះ បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី តែ​តារាស្រី​របស់​ផលិតកម្ម​សាន់ដេ នាង សុខ ពិសី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់​នាង​ទេ​កាលពី ម្សិលមិញ។ តែ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នាង​លើក​ទូរស័ព្ទ​ក៏​នាង​មិន​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់​នាង នោះ​ដែរ​។

នៅ​មុន​នេះ សុខ ពិសី ក៏​មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់​នាង​ពេល​សម្ភាស​ជាមួយ​នឹង​សារព័ត៌មាន​មួយ​ដែរ តែ​នាង​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់​នាង​គឺ​មិន​មាន​ការ​ទាមទារ​ហួសហេតុ​នោះ​ទេ ពោល​គឺ​មាន​ភាព​សមរម្យ​ទៅ​នឹង​ការ​ចំណាយ​ផ្សេងៗ​ដូចជា ការ​តុបតែង​ខ្លួន សម្លៀកបំពាក់ និង​សោហ៊ុយ​ចាក់​សាំង​រថយន្ត​ជាដើម។

ការ លើក​ឡើង​របស់ សុខ ពិសី ក៏​ជា​រឿង​មួយ​សមហេតុ​ម្យ៉ាង​ដែរ ដោយសារ​តែ​នាង​ជា​តារាស្រី​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​រចនា​ម៉ូដ និង​តុបតែង​ខ្លួន ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នៅពេល​នេះ​នាង​កាលីប​ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​ការ​ចំណាយ​ច្រើន​សម្រាប់​ការ ចាក់​សាំង​នោះ​។

សុខ ពិសី បាន​ឲ្យ​ដឹង​មុន​នេះ​ថា ប្រសិន​បើ​តម្លៃ​ខ្លួន​របស់​នាង​បំប៉ោង​ហួសហេតុ​នោះ ប្រហែល​ជា​ពេល​នេះ​នាង​ត្រូវ​ដេក​នៅ​ផ្ទះ​បាត់​ទៅ​ហើយ តែ​មួយ​រយៈ​នេះ​នាង​រវល់​ច្រៀង​កម្មវិធី​ប្រគំតន្ត្រី​នៅ​តាម​ខេត្ត​ស្ទើរ មិន​បាន​ដេក​នៅ​ភ្នំពេញ​ផង​។ នេះ​មាន​ន័យ​ថា តម្លៃ​ខ្លួន​របស់​នាង​នៅពេល​នេះ ពិតជា​សមរម្យ​៕


What Next?

Recent Articles

11 Responses to "សុខ ពិសី ទារ​តម្លៃ​​ខ្លួន​មួយ​យប់​២០០០​ដុល្លារ"

  1. អុកញ៉ាប្រពន្ធក្មេង says:

    លក់ថោកអាចមានកម្រៃជាងលក់ថ្លៃ ព្រោះមានអ្នកទិញច្រើន
    លក់ថ្លៃពេក គេមិនហ៊ានទិញ​ អាចហួសឌីឡេ ពីងពាងព័ទ្ធ

  2. Anonymous says:

    Sok pisey is a good singer but on holiday she alway pussy

  3. Sokly says:

    One thing I wonder about her is that she always puts her hair down, almost covering her face. Why? I never see how her whole face looks like.

    I suggest that she change the style of her hair. It seems to be same style all the times. One last thing, she should try to improve her voice. It is not yet good enough. Her songs seem to rely almost on the rhythm not actually on her voice.

    Unlikely to other famous singers, although the rhythm is not beautiful but they can sing beautifully by their voice.

    Come on, Pisey!

  4. ###### says:

    ទោះជាខ្ញុំនៅជាយុវវ័យកាលពី ១០​ឆ្នាំមុន ក៏ខ្ញុំមិនដែលចាត់ទុកពួកតារា នៅក្នុងក្រសែភ្នែកខ្ញុំដែរ អ្វីដែលខ្ញុំចាត់ទុកក្នុងក្រសែភ្នែករបស់ខ្ញុំនោះគឺ កុមារក្រីក្រដែលរស់នៅក្នុងតំបន់ជាយក្រុង និងតាម ជនបទដែលពួកគេកំពុងតែស្វែងរកការគាំទ្រ ទាំងផ្នែកស្បៀងអារហារ ការអប់រំ និងសុវត្ថភាពសង្គម

  5. Takeo says:

    How about $200/night.

  6. Anonymous says:

    I don’t want to spend with Hiv girl and keep my money in my pocket and i can use by my hand better than her.

  7. Sen-Gaddafi says:

    បើតាមខ្ញុំវិញបើទោះជានាងទាមទា២០០ដុល្លារសម្រាប់ដេកលើគ្រែ១យប់ក៍មិនឲ្យផងមុខនេះនោះ មិនបាច់ទាតម្លៃរហូតដល់២០០០ដុល្លារ១យប់គ្រាន់តែទៅច្រៀងតាមខេត្តនោះទេ។

  8. money says:

    1 yob 2000$ lork oc nha thom thom ach oy ban ber sen tov kom dor 1 yob ber tov chreang 1 yob nos no way te ..

  9. rachkar says:

    មួយយប់២០០០ដុល្លា​គួរប្រើស្រោមអោយអស់ប៉ុន្មានទៅទើបរួចថ្លៃវ៉ៃសិចហ្នឹង។​

  10. ម៉ែយ៉ែម says:

    មកកន្លែងខ្ញុំតែ១០ៗស្អាតជាងនឹងផង ម៉ានីបែក ការ៉ង់ទី។

  11. ស្រីនោ says:

    សុខ ពិសី​ មីយួន បើចង់លក់ខ្លួនទៅលក់នៅស្រុកយួនទៅ កុំធ្វើអោយខូចតារាខ្មែរ អញស្គាល់ច្បាស់ណាស់ មីយួនមានបងម្នាក់​ធ្វើប៉ូលិសព្រំដែនឈ្មោះ សុខ ហៃ ហៅ អុកញ្ញាខ្យង នៅ ច្រកទ្វាព្រំដែន​ជ្រៃធំ​ នឺង​ឡុងបិនខាង វៀតណាម។យ៉ាងម៉េចគ្រប់គ្រាន់នៅកូនយួន?