ការ​តវ៉ា​របស់​អតីត​អ្នក​បឹងកក់​ក្លាយ​ជា​អំពើ​ហិង្សា

ការ​តវ៉ា​របស់​អតីត​អ្នក​ភូមិ​បឹង​កក់ ដើម្បី​ទាមទារ​សំណង​បន្ថែម​ពី​អាជ្ញាធរ​ក្នុង​រឿង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​បំផ្លាញ​កញ្ចក់​ក្ដារខៀន​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ។

ដោយ វណ្ណ វិចារ
2013-12-24
RFA

បឹងកក់ ប៉ះទង្គិច ៦១០
អតីត​អ្នក​បឹងកក់ និង​ព្រះសង្ឃ ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៣។ RFA/Uon Chhin

ពលរដ្ឋ​ទាំង​នោះ​ចាប់​ផ្ដើម​តវ៉ា​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ និង​បន្ត​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដោយ​មាន​ការ​ចូល​រួម​ជួយ​តវ៉ា​ពី​សំណាក់​ព្រះសង្ឃ​មួយ​ក្រុម​ដែល​គាំទ្រ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ព្រះសង្ឃ​បួន​អង្គ​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ។ បន្ទាប់​មក​នៅ​ម៉ោង​ជាង ១​រសៀល ក្រុម​ព្រះសង្ឃ​រាប់​សិប​អង្គ​បាន​ចេញ​មក​បិទ​ផ្លូវ​មុខ​សាលា​រាជធានី និង​មាន​ថេរដីកា​ទាមទារ​ឲ្យ​អាជ្ញាធរ​សូម​ខមាទោស​ចំពោះ​ទង្វើ​ហិង្សា​លើ​ព្រះសង្ឃ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិន​បាន​ចេញ​តាម​ការ​ទាមទារ​ឡើយ។

ក្រុម​ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្លះ​បាន​អន់​ព្រះទ័យ និង​ខឹងសម្បា​ចំពោះ​ការ​ត្រៀម​កម្លាំង​បង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ក៏​ឈាន​ដល់​ការ​គប់​បំបែក​កញ្ចក់​ផ្ទាំង​ក្ដារខៀន​ព័ត៌មាន និង​ពិព័រណ៍​រូបថត បែក​អស់​គ្មាន​សល់។

អំពើ​ហិង្សា​ត្រូវ​បាន​ស្ងប់​ទៅ​វិញ បន្ទាប់​ពី​មេដឹកនាំ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រកាស​រំសាយ​ការ​តវ៉ា ដោយសារ​បារម្ភ​ពី​អំពើ​ហិង្សា​រវាង​ក្រុម​ពលរដ្ឋ​ដែល​ឈរ​មើល​ការ​តវ៉ា និង​ក្រុម​អាជ្ញាធរ​ប៉េអឹម។ ប៉ុន្តែ​ក្រុម​ព្រះសង្ឃ​ទាំង​នោះ​មាន​ថេរដីកា​ថា នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត រហូត​ដល់​អាជ្ញាធរ​ថ្វាយ​បង្គំ​សូម​ខមាទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​លើ​ព្រះសង្ឃ។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង ដែល​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ការពារ​សាលា​រាជធានី បាន​ចេញ​មុខ​មក​ជួប​ពលរដ្ឋ និង​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​ឡើយ​ថា អាជ្ញាធរ​នឹង​ចាត់​ការ​បែប​ណា​ចំពោះ​ការ​វាយ​បំបែក​កញ្ចក់​ផ្ទាំង​ក្ដារខៀន​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ។

នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ទ្វារ​មិន​ទទួល​ប្រជាពលរដ្ឋ​ដែល​មក​ស្វែង​រក​សេវា​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ​នោះ​ឡើយ ដោយ​មន្ត្រី​សាលា​រាជធានី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ រង់ចាំ​សភាពការណ៍​ស្ងប់ស្ងាត់​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ការ​តវ៉ា​របស់​អតីត​អ្នក​បឹងកក់​ក្លាយ​ជា​អំពើ​ហិង្សា"

  1. victory khmer says:

    these low class citizen was violated rights- city hall,
    they are deserving to be arrested & jail times

  2. ចន្ធូ says:

    ១. ប្លន់ដីរាស្រ្ត យកទៅធ្វើមានបានសម្រាប់បក្ខពួកនិងគ្រួសារខ្លួន ស្មានតែបានសុខ???
    ២. ឈាមស្រែក ស្បែកហៅ ថ្ងៃអន្សារជិតមកដលហើយ!!!!
    ៣. ប្លន់ដីរាស្រ្តគ្រប់កន្លែង តាមរយៈអនុក្រឹតនិងសជណ!! ពួកអានរក ឆ្ងល់តែវាធ្វើទៅកើត?? ទោះវាមិនបានចូលសាលា ប៉ុន្តែម៉ែវាអត់ប្រដៅវាថាត្រូវធ្វើល្អ គេធ្វើយ៉ាងម៉េចទេឬ?? អាត្រកូលហ៊ុន ជាពួកបីសាចជញ្ជក់ឈាម!!

  3. CHEA says:

    CAN ANY BODY IN CPP GOV ANSWER MY QUESTION.WHAT GOING ON 1st WHO STARTED THIS PROBLEM PLLE IN BANGKOK OR THIS HUN SEN GOV.WHY THIS GOV CAN NOT MAKE THIS PROBLEM GO AWAY.ALL LEADERS IN THE WORLD KNEW THIS PROBLEM HAPPEN MANY YEARS.WHEN THEY COMPLAN ABOUT HUMANRIGHT THIS GOV ALWAY FITING BACK TO THEM.THEY SAID IT NO SENSE TO TALK TO MANTAL PERSON. THEY DO NOT CARE ABOUT THIS GOV. AL THEY CARE IS CAMBODIAN PPLE. IT ABOUT TIM THAT THIS GOV STOP MAKING THIS PPLE CRYING.PEACE TO ALL CAMBODIAN THANK YOU