មេដឹកនាំ​សហជីព​ព្រមាន​ថា​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ខណៈ​ពួកគេ​ច្រានចោល​ប្រាក់​ឈ្នួល​ការងារ​៩៥​ដុល្លារ​

ដោយ៖​ ស្រី​ណុ​ច និង​នួន​បូរិន​
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

មេដឹកនាំ​សហជីព​មួយចំនួន ព្រមាន​ថា នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ចាប់ពី​ថ្ងៃ​ពុធ ទី​២៥​នេះ ត​ទៅ​ដើម្បី​ជា​ប្រតិកម្ម​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​ការងារ ៩៥​ដុល្លារ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​កា​ងារ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​ចាត់ទុកថា​មិន​អាច​ទ្រទ្រង់​ជីវភាព​បាន​ឡើយ​។

តាម​សេចក្តីសម្រេច​របស់​ក្រសួង​ការងារ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ជួបប្រជុំ​ជាមួយ​សហជីព នៅ​ព្រឹក​ថ្ងៃ​អង្គារ បានសម្រេច ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លា ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ​នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លា​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា ។​

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់  VOD  ថា​លោក​មាន​ការខកចិត្ត​យ៉ាង ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​រោងចក្រ​ដែល​ផ្តល់ ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ត្រឹម​៩៥​ដុល្លារ​នោះ​។ លោក​បន្តថា ករណី​នេះ​កម្មករ​នឹង​មិន​អាច ទទួលយក​បាន​ឡើយ​។ លោក​ព្រមាន​ថា ចាប់ពី​ថ្ងៃស្អែក​ទៅ​លោក​នឹង​ចុះ​តាម​រោងចក្រ​ដើម្បី ដឹកនាំ​ធ្វើ​កូដកម្ម និង​បាតុកម្ម ធ្វើ​រហូតដល់​មាន​ដំណោះស្រាយ​។​

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​ឲ្យដឹងថា ការធ្វើ​បាតុកម្ម​ឬ​កូដកម្ម​នោះ គឺ​ដើម្បី​ឲ្យ​ភាគី​រោងចក្រ និង​ក្រសួង​ការងារ​ផ្តល់​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ឡើង​ទៅ គឺ​ចាប់ពី​ខែ​១ មករា ២០១៤​នេះ​តទៅ ។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ខា​ឌូ​ដែល​មាន​កម្មក​រជាស​មាជិក ជិត​20​ម៉ឺន​នាក់​គឺ​លោក អាត់ ធន់ មានប្រសាសន៍ថា លោក​នឹង​ធ្វើ​សំណើរ​មួយ​ទៅ​កាន់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគិតគួរ​ផ្តល់ប្រាក់​ឈ្នួលដ​ល់​កម្មករ ឲ្យបាន​តាម​ការទាមទា​ររបស់​សហជីព​គឺ​១៦០​ដុល្លារ ។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ការ​ឆ្លើយតបភា្ល​ម​ទេនោះ លោក​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ។​

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ប្រសិន​បើ​កម្មករ​ផ្ទុះ​កូដកម្ម និង​បាតុកម្ម​មែន​នោះ គឺ​វា​នឹង​ធ្វើឲ្យ​បាត់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ គឺ​មិន​ត្រឹម​តែ​កម្មករ​ទេ រួម​ទាំង​ខាង​រោងចក្រ និង​រដ្ឋាភិបាល​ផង​ដែរ ។ លោក​ចង់ឲ្យ​មាន​ដំណោះស្រា​យឆាប់ៗ​នេះ ។​

 

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង ថ្លែង​ក្រោយពេល​ប្រជុំ​ថា ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​គឺ​ជា​ដំណើរការ​មួយ​ឈាន​ទៅ​រក​ការជួយ​ ជីវភាព​កម្មករ​ឲ្យ​ល្អប្រសើរ គឺ​ដំឡើង​ប្រាក់ខែ​គោល​ទៅតាម​លទ្ធភាព​។​

ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីសម្រេច​ថា​កម្មករ​ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​៩៥​ដុល្លារ​មាន​សេចក្តីរាយការណ៍​ឲ្យដឹងថា កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​បាន ឈួ​រ​ឆ​រ​ក្នុង​ចិត្ត​របស់​ខ្លួន​ហើយ​អារម្មណ៍​មិន​អាច​ធ្វើការ​បាន ជាពិសេស​កម្មករ​នៅ​តំបន់​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​មាន​ចំនួន​ជិត​៣០ ០០០​នាក់ ដែល​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ​ជាច្រើន​ថ្ងៃ​មកនេះ បាន​សម្តែង​កំហឹង​ព្រមៗ​គ្នា ដោយ​ពួកគេ​ប្រកាសថា នឹង​ធ្វើ​ការតវ៉ា​ច្រើន​ថ្ងៃ​ទៀត ។​

សូម​ជំរាប​ថា ប្រាក់​ឈ្នួល​កម្មករ នៅ​តាម​រោងចក្រ នៅ​កម្ពុជា មាន​80​ដុល្លារ គឺ​ធ្វើឡើង​តាម​សេចក្ដីសម្រេច​មួយ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​មុន​ការបោះឆ្នោត ថ្ងៃ​28​កក្កដា​ចូលមក​ដល់​ដែល​កាលពីមុន​មាន​ជាង​60​ដុល្លារ ប៉ុន្តែ​ប្រាក់​ឈ្នួល​បន្ថែម​ចុងក្រោយ​នេះ គឺ​95​ដុល្លារ ត្រូវបាន​សហជីព​ធំៗ​ប្រកាសថា មាន​កម្រិត​តិចជាង​ប្រទេស​ជិត​ខាង​កម្ពុជា​យ៉ាងខ្លាំង​៕

សរសេរ​មក​កាន់​កញ្ញា ជន ស្រី​ណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "មេដឹកនាំ​សហជីព​ព្រមាន​ថា​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ខណៈ​ពួកគេ​ច្រានចោល​ប្រាក់​ឈ្នួល​ការងារ​៩៥​ដុល្លារ​"

  1. victory khmer says:

    i want to see cambodia got chaos & happy to see it,,

  2. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    សូមជួយតំឡើងប្រាក់ខែខ្ញុំផង (៥៤ម៉ឺនរៀល បច្ចុប្បន្ន) ខ្ញុំធ្វការតាំងពី១៩៩១បន្ទាប់ពីបញ្ចប់Msc.នៅសកលវិទ្យាល័យ១នៅក្រៅប្រទេសនិងក្រោយមកបញ្ចប់MBA នៅប្រទេស១នៅអ៊ឺរុបខាងលិច។ធ្វើការ២០ឆ្នាំសូម្បីកាំប្រាក់មិនឡើងផង។
    បើពួកក្បត់បក្ស ក្បត់គ្នា ពួករ់ត់ចោលជួរហ៊្វុនស៊ិនប៉ិចអីក៏ឡើងច្រើនម្លេះ??

    បើក្នុងជួរបក្សប្រជាជនវិញអ្នកខ្លះមិនដែលធ្វើរាជការផង ខ្លះទៀតចេះតែជេរគរតាមហ្វេសប៊ុកសម័យបោះឆ្នោតស្រាប់តែលេចមុខជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ។ល។

    បែណ្ឌីតជា ក្នុយ(សមាជិកCPPតាំពី១៩៧៩)

  3. bol says:

    នាំគ្នាទារទៅ ដល់គេបិទរោងចក្រ ទៅប្រទេសក្រៅ ចាំ សម រង្ស៊ី កឹម សុខា រ៉ុង ឈុន និង អាត់ធន់ វាបើករោងចក្រ វាឲ្យបងប្អូន ៥០០ ដុល្លា​តេម្តង។