ក្រសួង​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​១​ឆ្នាំ​ជាង​១០​ដុល្លា​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​ និង ពៅ មេត្តា​
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រសួង​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ក្នុង​១​ឆ្នាំ​ជាង​១០​ដុល្លា ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ដើម​ឆ្នាំ​២០១៤​ខាងមុខនេះ  ខណៈ​សហជីព និង​កម្មករ​ចង់ឲ្យ​បានដ​ល់​១៥៤​ដុល្លា ឬ ១៦០​ដុល្លា ក្នុង​១​ខែ ទើប​អាច​មាន​ជីវភាព​សមរម្យ​បាន​។​

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​លោក អាត់ ធន់ មានប្រសាសន៍ថា បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ក្រសួង​ពាក់ព័ន្ធ តំណាង​ថៅកែ​រោងចក្រ និង​ក្រុម​សហជីព​កាលពី​ព្រឹក​មិញ​នេះ ក្រសួង​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លា ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ លោក​ថា បើ​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ​នៅ​ឆ្នាំ​២០១៤​នេះ កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លា​។

បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់ តំណាង​កម្មករ​ប្រមាណ​៤០០​នាក់ មកពី​បណ្តា​រោងចក្រ​ផ្សេងៗ​មកពី​តាម​ខេត្ត បាន​បិទផ្លូវ​សហព័ន្ធរ៉ូស៊ី ខាង​មុខ​ក្រសួង​ការ​កន្លះ​ម៉ោង​ទើប​បើកផ្លូវ​ហើយ​រំសាយ​ត្រលប់​ទៅ​ផ្ទះ​វិញ ។​

លោក អាត់ ធន់ បាន​ហៅ​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​ថា ជា​ការបរាជ័យ​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មក​រ ស្របពេល​ដែល​ទំនិញ​ឡើងថ្លៃ​បាន​នោះទេ​។ លោក​ថា ក្រុម​សហជីព និង​កម្មករ​មិន​អាច​ទទួលយក​ការ​តម្លើង​ប្រាក់​ឈ្នួល​តិចតួច​នេបានទេ ហើយ​ពួកគាត់​នឹង​បន្ត​ការទាមទារ​តទៅទៀត​។​

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង ថ្លែង​ក្រោយពេល​ប្រជុំ​ថា ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​គឺ​ជា​ដំណើរការ​មួយ​ឈាន​ទៅ​រក​ការជួយ​ជីវភាព​កម្មករ​ឲ្យ​ល្អប្រសើរ គឺ​ដំឡើង​ប្រាក់ខែ​គោល​ទៅតាម​លទ្ធភាព​។​

កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៣ មាន​សហព័ន្ធ​សហជីព​ចំនួន​១៨ បាន​សម្រេច​យក​រូបមន្ត ទី​៣ របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពី​ប្រាក់​ឈ្នូល​អប្បបរមា គឺ​៨០​ដុល្លារ បូក​៨០​ដុល្លារ ស្មើនឹង​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ដំឡើង​៥​ឆ្នាំ ដោយ​មិន​បូក​បញ្ជូលប្រាក់​អត្ថ ប្រ យោជន៍​ផ្សេងៗ​។​

សេចក្តីថ្លែងការណ៍​ចុះហត្ថលេខា​ដោយ​លោក​រ៉ុង​ឈុន ប្រធាន​សហភាព​សហជីព កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​នេះ បាន​ព្រមាន​ថា បើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងា​រលើ​ប្រាក់​ឈ្នួល​អប្បបរមា​នៅថ្ងៃនេះ ផ្ទុយ​ពី​សំណើ​របស់​សហជីព​នោះ នឹង​ផ្ទុះ​មហា​កូដកម្ម ឬ​បា​តុ កម្ម​នៅតាម​ប​ណ្តោ​រោងចក្រ​ទូទាំងប្រទេស​៕ ថុល ស្រី​លក្ខណ៍​

សូមសរសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "ក្រសួង​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​១​ឆ្នាំ​ជាង​១០​ដុល្លា​​"

  1. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    សូមជួយតំឡើងប្រាក់ខែខ្ញុំផង (៥៤ម៉ឺនរៀល បច្ចុប្បន្ន) ខ្ញុំធ្វការតាំងពី១៩៩១បន្ទាប់ពីបញ្ចប់Msc.នៅសកលវិទ្យាល័យ១នៅក្រៅប្រទេសនិងក្រោយមកបញ្ចប់MBA នៅប្រទេស១នៅអ៊ឺរុបខាងលិច។ធ្វើការ២០ឆ្នាំសូម្បីកាំប្រាក់មិនឡើងផង។
    បើពួកក្បត់បក្ស ក្បត់គ្នា ពួករ់ត់ចោលជួរហ៊្វុនស៊ិនប៉ិចអីក៏ឡើងច្រើនម្លេះ??

    បើក្នុងជួរបក្សប្រជាជនវិញអ្នកខ្លះមិនដែលធ្វើរាជការផង ខ្លះទៀតចេះតែជេរគរតាមហ្វេសប៊ុកសម័យបោះឆ្នោតស្រាប់តែលេចមុខជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ។ល។

    បែណ្ឌីតជា ក្នុយ(សមាជិកCPPតាំពី១៩៧៩)

  2. កម្មករ កសិករ says:

    ពួក លោក តម្លើង ប្រាក់ខែ អោយ កម្មករ មិនបាន ១៥០ ដុល្លារ ក្នុង ១ ខែ សូមអញ្ជើញ អែប

    ទៅ កៀន ជញ្ជាំង ទៅ កុំ នៅ ទើស កន្លែង ! ទុក កន្លែង អោយ អ្នកមាន សមត្ថភាព គាត់ ធ្វើម្តង !