ដោយ៖ នួន បូរិន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតុលាការកំពូល នៅពេលនាំចូលសវនាការ (រូបថត នួន បូរិន)
តុលាការកំពូលរបស់ប្រទេសកម្ពុជា កាលពីថ្មីៗនេះ បានដោះលែងសកម្មជន យ៉ោម បុប្ផា ប៉ុន្ដែការដោះលែងសកម្មជនរូបនេះ គ្រាន់តែជាសេរីភាពបណ្ដោះអាសន្នតែប៉ុណ្ណោះ។
បុប្ផា គឺជាសកម្មជនដ៏សកម្មនៅសហគមន៍មួយ ប្រឆាំងនឹងការបណ្ដេញចេញ។ អង្គការលើកលែងទោសអន្ដរជាតិ Amnesty International បានហៅសកម្មជនរូបនេះ ថាជាអ្នកទោសមនាសិការ។ លោកនួន បូរិន បានជួបស្ដ្រីដែលមិនចេះភ័យខ្លាចនេះនៅរាជធានីភ្នំពេញបន្ទាប់ពីនាងត្រូវបានផ្ដល់សេរីភាពឡើងវិញ។
អាយុ៣០ឆ្នាំ សកម្មជន យ៉ោម បុប្ផា ខណៈនេះនាងឈរនៅខាងមុខអ្នកតវ៉ា។ នៅខាងក្រោយនាងមានអ្នកតវ៉ាប្រមាណ ៣០០នាក់ទៀត កំពុងស្រែកទាមទារប្រឆាំងនឹងការរំលោភដីធ្លីនៅតំបន់មួយនៅក្នុងប្រទេសកម្ពុជា។
ការតវ៉ាដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំទៅមិញ ដែលនៅទីនោះ យ៉ោម បុប្ផា ត្រូវបានចាប់ខ្លួនដោយអាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្ដែឥឡូវនេះ នាងមានសេរីភាព បន្ទាប់ពីតុលាការកំពូលដោះលែងនាងពីពន្ធនាគារ។ ម្ដាយដែលមានកូនប្រុសតែម្នាក់នេះ គឺ យ៉ោម បុប្ផា សម្ដែងក្ដីរីករាយចំពោះការគាំទ្ររបស់នាងដែលធ្វើឲ្យនាងត្រូវបានដោះលែង ៖ “ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំដល់ក្រុមអ្នកការពារសិទ្ធិមនុស្សសកម្មជនដីធ្លីអ្នកភូមិរបស់ខ្ញុំ អង្គការជាតិនិងអន្ដរជាតិ។ ខ្ញុំនិងមិនភ្លេចគុណដ៏ជ្រាលជ្រៅនេះទេ"។
យ៉ោម បុប្ផា គឺជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជន១៣13នាក់ទៀត ដែលបានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីសិទ្ធលំនៅស្ថានរបស់ខ្លួន។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្ដេញចេញពីអតីតសហគមន៍បឹងកក់ គឺនៅឆ្នាំ២០០៧ ហើយដីតំបន់នេះត្រូវបានរឹបអូសយកមកធ្វើជាសំណង់លំនៅស្ថានទំនើបៗ។ ក្រុមអង្គការសិទ្ធិមនុស្ស Amnesty International បានហៅសកម្មជនរូបនេះថាជាអ្នកទោសមនាសិកាហើយបានអំពាវនាវឲ្យទម្លាក់ចោលបណ្ដឹងប្រឆាំងសកម្មជនរូបនេះទាំងស្រុង ៖ “ខ្ញុំសប្បាយរីករាយការដែលខ្ញុំត្រូវបានដោះលែង។ ខ្ញុំនៅតែតស៊ូប្រឆាំងនឹងការបណ្ដេញចេញ។ ហើយខ្ញុំនឹងចូលរួមគ្រប់សកម្មភាពទាំងអស់ ក្នុងការទាមទារឲ្យបញ្ឈប់ការរំលោភដីធ្លីនៅទូរទាំងប្រទេស ហើយទោះបីខ្ញុំត្រូវនាំខ្លួនចូលពន្ធនាគារក៏ដោយខ្ញុំនៅតែតស៊ូជានិច្ច"។
ក្រុមសិទ្ធិមនុស្ស បាននិយាយថា បទចោទប្រឆាំងសកម្មជន យ៉ោម បុប្ផា គឺជារឿងនយោបាយ។ ពួកគេនិយាយថា បទចោទប្រឆាំងនឹងសកម្មជនរូបនេះ គឺជារឿងប្រឌិត ព្រោះនាងគឺជាមុខសញ្ញានៃការតាមបង្ក្រាប។ បើទោះជាយ៉ាងនេះក្ដី មិនមានផុសតាងគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងសកម្មជនរូបនេះទេ។ កាលពីខែមិថុនា តុលាការឧទ្ធរណ៍បានកាត់ទោសឲ្យសកម្មជនរូបនេះ មានទោសករណីអំពើហិង្សា។ តែតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំនេះបានដោះលែងនាងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ករណីរបស់នាងត្រូវបានផ្ទេរទៅឲ្យតុលាការឧទ្ធរណ៍ម្ដងទៀត។
លោក ចាន់ សុវ៉េត មន្ដ្រីស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក បារម្ភថា នាង Bopha អាចនឹងត្រូវបញ្ជូនចូលពន្ធនាគារវិញ ៖ “វាគឺជាករណីដែលងាយចាប់ខ្លួននាងម្ដងទៀតព្រោះវាមិនមែនជាការដោះលែងផ្លូវការនោះទេ។ ប្រសិនបើនាងមិនមានកំហុសទេ តុលាការកំពូលមិនត្រូវផ្ទេរសំណុំរឿងនេះ ទៅឲ្យសាលាឧទ្ធរណ៍នោះទេ។ ករណីនេះ ធ្វើឲ្យយើងបារម្ភថាសាលាឧទ្ធរណ៍អាចចាប់ខ្លួននាងយកទៅឃុំខ្លួនម្ដងទៀត។ នេះហើយវាមិនមែនជាសំណាងល្អចំពោះនាងទេ"។
នៅខាងក្រៅតុលាការ អ្នកគាំទ្រនាងរាប់រយនាក់ បានច្រៀងសាទរចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានសម្រេចដោះលែងសកម្មជន រូបនេះ។
អ្នកស្រី ទេព វណ្ណី ក៏ជាមេដឹកនាំម្នាក់ នៅសហគមន៍បឹងកក់ ដែលមានមោទនៈភាពចំពោះភាពក្លាហានរបស់សហជីវិតរបស់ខ្លួន ៖ “វត្តមានរបស់នាង អាចនាំមកនូវក្ដីសង្ឃឹមថ្មី សម្រាប់សហគមន៍ នៅក្នុងការតស៊ូប្រឆាំងការបណ្ដេញចេញ នៅក្នុងប្រទេសរបស់យើង"។
ម្តាយរបស់ យ៉ោម បុប្ផា អ្នកស្រី សាបូ សុត អាយុ៦០ឆ្នាំ។ អ្នកស្រីចង់ឲ្យកូនស្រីរបស់គាត់ មានសេរីភាពជារហូត ៖ “ខ្ញុំចង់ឲ្យតុលាការទម្លាក់ចោលជាផ្លូវការករណីរបស់កូនស្រីខ្ញុំ ព្រោះវាអយុត្តិធម៌ណាស់ចំពោះនាង"។
សកម្មជន យ៉ោម បុប្ផា នៅតែរង់ចាំសវនាការករណីនាងជាថ្មីទៀត។ ប៉ុន្តែបន្ទាប់ពីនៅក្នុងរបាដែកជាង ៤០០ថ្ងៃ សកម្មជនរូបនេះ នៅតែមិនព្រួយបារម្ភ អំពីជីវិតចុងក្រោយនាងឡើយ ៖ “ខ្ញុំសូមបញ្ចូនសារទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ ការប្រឆាំងសិទ្ធិស្រី ។ អាជា្ញធរត្រូវតែគោរពសិទ្ធិមនុស្ស"៕
អត្ថបទដកស្រង់ពីកម្មវិធីព័ត៌មានអន្តរជាតិ Asia Calling
ក្រុមឯកឧត្តម គ្រុយ ធា និង លោកជំទាវ គាត ភួងពុករលួយជាប្រចំានៅ ក្រសួងសុខាភិបាល នឹងស្អុយគគ្រុក