មេដឹកនាំព្រះសង្ឃមួយក្រុមដែលសកម្មក្នុងរឿងនយោបាយបានប្ដេជ្ញាធ្វើ “សង្គ្រាម”ប្រឆាំងសាលារាជធានីភ្នំពេញរហូតទាល់តែអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ព្រមសុំអភ័យទោសជាសាធារណៈចំពោះការប្រើកម្លាំងបំបែកក្រុមអ្នកតវ៉ាជាព្រះសង្ឃនិងប្រជាពលរដ្ឋដែលប្រឆាំងការបណ្ដេញចេញដោយបង្ខំ និងដែលបានប៉ុនប៉ង់ធ្វើបាតុកម្មតវ៉ាដោយអង្គុយស្ងៀមស្ងាត់មួយកន្លែងកាលពីព្រឹកម្សិលមិញនៅក្រៅសាលារាជធានីភ្នំពេញ។
ព្រះសង្ឃមួយអង្គខំប្រឹងការពារព្រះកាយពីមន្ត្រីនគរបាលអំឡុងការតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ។ អ្នកភូមិមកពីសហគមន៍បឹងកក់រាប់រយនាក់ រួមទាំងព្រះសង្ឃផងទាមទារឲ្យមានការផ្ដល់ប្រាក់សំណងបន្ថែម។ Reuters
អ្នកតវ៉ាប្រហែលជា១០នាក់មកពីសហគមន៍បឹងកក់និងព្រះសង្ឃចំនួនប្រាំអង្គបានព្យាយាមបិទមហាវិថីព្រះមុនីវង្សនៅទល់មុខសាលារាជធានីនៅវេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹក ប៉ុន្តែត្រូវកងរាជអាវុធហត្ថ និងសន្ដិសុខរុញច្រានឲ្យឡើងលើចិញ្ចើមផ្លូវវិញ។
ខណៈព្រះសង្ឃនិងអ្នកតវ៉ាទាំងនេះប៉ុនប៉ងចុះមកតវ៉ានៅលើផ្លូវវិញនោះ នគរបាលបានវាយអ្នកតវ៉ាយ៉ាងតិចម្នាក់ និងតាមចោទថា បានធ្វើឲ្យព្រះសង្ឃរងរបួសបីអង្គ។
លោក ឌឹម ឆន អាយុ៤០ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថក្របួចកនិងវាយមួយដំបងឆក់ចំក្បាលមុនពេលត្រូវបានធាក់ឲ្យដួលទៅលើថ្នល់។ សៀតផ្កាផ្នែកខាងស្ដាំរបស់លោក ឆន បានជាំដោយមានឈាមហូរដោយសាររបួសត្រង់ក្បាលក្រោយមានការប៉ះទង្គិចនេះ។
លោក ឌឹម ឆន បាននិយាយថា “ខ្ញុំខកចិត្តណាស់ដែលកម្លាំងរដ្ឋាភិបាលបានប្រើអំពើហិង្សាលើខ្ញុំ ព្រោះខ្ញុំគ្រាន់តែបានជួយព្រះសង្ឃមួយអង្គពេលខ្ញុំឃើញកងរាជអាវុធហត្ថវាយព្រះអង្គប៉ុណ្ណោះ” ដោយបន្ថែមថា លោកធ្វើដំណើរតាំងពីខេត្តព្រៃវែងមកចូលរួមក្នុងការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្បែរទីលានប្រជាធិបតេយ្យ។
នៅវេលាម៉ោងប្រហែលជា១រសៀល ព្រះសង្ឃមួយក្រុមមានសមាជិកយ៉ាងតិច៥០អង្គដែលមានទំនាក់ទំនងជាមួយនឹងបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានវិលមកកាន់សាលារាជធានីវិញដើម្បីទាមទារឲ្យលោក ប៉ា សុជាតិវង្ស ធ្វើការសុំទោសជាសាធារណៈចំពោះការធ្វើឲ្យព្រះសង្ឃយ៉ាងតិចបីអង្គរងរបួសនៅព្រឹកនោះក្រោមស្នាដៃរបស់កម្លាំងសន្ដិសុខរបស់លោក។
មានសង្ឃដីកាសំដៅទៅអភិបាលរូបនេះ ព្រះតេជគុណ បុ៊ត ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យនេះ បានបញ្ជាក់ថា “សូមចេញមកសុំទោសព្រះសង្ឃទៅ [ បើព្រម] ថ្ងៃស្អែកព្រះសង្ឃនឹងមិនធ្វើការតវ៉ាទៀតទេ។ ប្រសិនបើមិនចេញមកសុំទោសព្រះសង្ឃទេស្អែកយើងនឹងប្រមូលព្រះសង្ឃមកតវ៉ាកាន់តែច្រើនទៀត”។
រូបភាពវីដេអូមួយដែលត្រូវបានបង្ហោះតាមហ្វេសបុ៊ក បានបង្ហាញឲ្យឃើញពីសកម្មភាពព្រះសង្ឃនិមន្តមកដល់សាលារាជធានីរុញច្រានរបាំងជុំវិញច្រកចេញចូល និងបានបោះទម្លាក់របាំងយ៉ាងតិចមួយរំលងរបងសាលារាជធានី។
រូបភាពវីដេអូមួយទៀតដែលត្រូវបានបង្ហោះតាមហ្វេសប៊ុកដែរនោះបានបង្ហាញពីសកម្មភាពបុរសពីរនាក់ចេញមកឈរនៅមុខព្រះសង្ឃ ហើយបានយករបស់របរផ្សេងៗគប់ និងរុញរបាំងមួយផ្ទប់ក្ដារខៀនផ្សព្វផ្សាយព័ត៌មាននៅក្រៅសាលារាជធានី ធ្វើឲ្យបែកកញ្ចក់យ៉ាងតិចចំនួនបី។
ពេលកងរាជអាវុធហត្ថចាប់ផ្ដើមអន្តរាគមន៍ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាននិមន្តព្រះសង្ឃផ្សេងៗទៀតឲ្យដកថយទៅទីលានប្រជាធិបតេយ្យវិញ។
ព្រះតេជគុណបានប្រាប់ព្រះសង្ឃនិងគ្រហស្ថដែលបានប្រមូលផ្ដុំគ្នាថា “ សូមនាំគ្នាវិលទៅវិញ ទុកឲ្យខ្ញុំព្រះករុណា អាត្មាភាពត្រៀមកម្លាំងដែលមានចំនួនស្នើគ្នា [នឹងកម្លាំងសន្ដិសុខរដ្ឋាភិបាល] ហើយយើងនឹងបូជាជីវិតរបស់យើង។ ខ្ញុំព្រះករុណា អាត្មាភាពនឹងបង្កើតយុទ្ធសាស្ត្រថ្មីមួយដើម្បីធ្វើសង្គ្រាមជាមួយសាលារាជធានី។ ហើយនៅពេលដែលខ្ញុំព្រះករុណា អាត្មាភាពប្រមូលព្រះសង្ឃបាន៥.០០០អង្គហើយនោះ ខ្ញុំព្រះករុណា អាត្មាភាពនឹងប្រើយុទ្ធសាស្ត្រនេះភ្លាម”។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ស្នងការនគរបាលស្ដីទីរាជធានីភ្នំពេញ បានបដិសេធថា នគរបាលមិនបានធ្វើឲ្យអ្នកតវ៉ា មិនថាព្រះសង្ឃឬគ្រហស្ថរងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីម្សិលមិញទេ ហើយបានបញ្ជាក់ថា នឹងមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ។
លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយអនុលោមតាមច្បាប់។ យើងមានរូបភាពវីដេអូ [បង្ហាញពីសកម្មភាពរបស់អ្នកប្រព្រឹត្ត]”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីប្រាប់ថា មន្ត្រីសាលារាជធានីប្រហែល១០០នាក់បានដាក់ពាក្យបណ្ដឹងប្ដឹងបាតុករបន្ទាប់ពីពួកគេបានបិទច្រកចេញចូលទាំងបីនៅជុំវិញសាលារាជធានីពុំឲ្យពួកគេចេញទៅណារួចរហូតដល់ល្ងាចណាស់ទៅហើយ។
លោកបានមានប្រសាសន៍ថា “នេះគឺជាទង្វើខុសច្បាប់ ហើយព្រះសង្ឃនិងក្រុមអ្នកតវ៉ាអនាធិបតេយ្យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ទង្វើបែបនេះគួរមានការដាក់ទោសតាមច្បាប់”។
បន្ទាប់ពីមានការហែក្បួនមួយផ្សេងទៀតពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅជុំវិញរាជធានីភ្នំពេញកាលពីរសៀលថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកចូលរួមប្រហែល៥.០០០នាក់ ដែលបាន ប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវចំពោះការវាយដំព្រះសង្ឃ។
លោកបានមានប្រសាសន៍ថា “ព្រះសង្ឃបីអង្គបានរងរបួសនៅមុខសាលារាជធានី” ដោយបានបន្ថែមថា នាយករដ្ឋមន្ត្រីរូបនេះភ្លេចថា ខ្លួនឯងក៏ធ្លាប់ជាក្មេងវត្តពេលខ្លួននៅក្មេងដែរ។
លោកបានថ្លែងថា “[លោក ហ៊ុន សែន] ធ្លាប់ហូបបាយបាត្រដែរ ប៉ុន្តែពេលនេះបែរជាបណ្ដោយឲ្យគេវាយព្រះសង្ឃទៅវិញ”៕ សេរីវុធ
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ពួកឆ្កែទមិឡអស់នេះតើពួកវាកំពុងតែកាន់សាសនាអ្វីបានជាវាវាយព្រះសង្ឃស្និទ្ធម្លេះ??? តើរូបភាពលើនេះជារូបភាព អ្វី??? ពួកអានរកឯងអស់នេះប្រហែលជាចង់ចុះនរកជាមួយហ៊ុនសែនហើយមែនទេ សូមបងប្អូនចាំមុខពួកអាសមត្ថ កិច្ចអស់នេះរង់ចាំបក្សសង្គ្រោះជាតិបានទទួលជោគជ័យចាំប្រមូលពួកអាអស់នេះមកសំពងក្បាលពួវាម្តងវិញ។ សំណូមពរដល់ព្រះសង្ឃទាំងអស់មេត្តានិមន្តទៅធ្វើបាតុកកម្មនៅមុខសាលាក្រុងឲ្យបានច្រើនដើម្បីទាមទាឲ្យសមត្ថ កិច្ចទាំងនោះមកសុំខមាលទោសនៅចំពោះមុខព្រះសង្ឃនៅទីសាធារណះឲ្យបាន។ ហើយបើពួកអាទមិឡអស់នោះ វាមិនចេញមកសុំទៅសព្រះសង្ឃទេសសូមមេត្តាព្រះសង្ឃកុំនិមន្តចេញពីមុខសាលាក្រុងអី កុំឲ្យពួកវាចេះតែបន្តរ វប្បធម៌ប្រមាថសាសនាបន្តរទៀតអី ធ្វើឲ្យពួកក្រុមផ្តាច់ការហ៊ុនសែនវារៀងម្តងទៅកុំចេះតែវ៉ៃបានគឺវាវ៉ៃទៀត ហើយ។
Court.. ccp =shit (arch!!)
មានតែមួយ នាំគ្នាដង្ហែរមហាបាតុកម្មទៅប្រលានយន្តហោះ
លោកប្រធាំនមិនហ៊ានខ្ញុំហ៊ាន។
បិទព្រលាន ម៉្យាងដែរ?
Sen-Gaddafiជាមនុស្សញុះញង់ គេហៅថាអ្នកហួចហៅខ្យល់ឬអ្នកពន្យុះឬអ្នកអុជអាល
ពេលឃើញគេវ៉ៃលោកសង្ឃឬពលរដ្ឋ វាអង្គុយទះដៃហោរ ហើយស្រែកថាងាប់ទៅៗ!!!បន្ទាប់មក
វាស្រែកថា គេធ្វើបាបបាតុករអហឹង្សា….ឈឺទៅ របួសទៅ ងាប់ទៅ!!!មានឈឺអញ របួសអញ
ងាប់អញអីណា!!!អញនៅតែក្នុងបន្ទប់…ហេសហេ…ម្យា៉ងដែរ…ពេលឈ្នះ អញជាអ្នកដឹកនាំ
អញជាវីរះជន ពេលចាញ់អញបិទសាបូគូថ ហើយស្រែកថា ងាប់ទៅពួកអាមិនស្គាល់ងាប់!!!
ពួកអាទមិឡ ធ្វើប៉េអិម ប៉ូលិស ពូកែបានតែព្រួតគ្នាវាយលោកសង្ឃ
ពួកយួន សៀមរាត្បាតលុកលុយទឹកដី នាំរួញកលាក់ក្បាលក្នុងតាពោកម៉ែវាអស់ ។
RETALIATION AND ANGERS IS GETING BIGER AND BIGER. PLEASE CALMDOWN EVERY BODY. IF CAMBODIAN SOCIATY GETING TOO FAR A PART IT IS VERY DANGEROUSE FOR THIS NATION.TO Mr HUN SEN CPP GOV DO NOT POURING GASOLIN INTO THE FIRE. THE FIRE IS BURNING BECAUSE OF YOU.IF YOU THINKING HAVE TO DO SOMETHING GOOD FOR YOUR BLOOD NATION. STOP ORDERING YOUR MAN TO CRACK DOWN PROTESTERS. IT IS YOUR FAUL OF MISLEADING THIS COUNTRY.SEEKING PEACFULL SOLUTION IN THE SAGE OF THIS NATION SURVIVING ON ART. PEACE FOR ALL CAMBODIAN .THANK YOU
មានព័ត៌ថាពួកអាប៉ូលិសដែលតែងតែវាយបង្ក្រាបពលរដ្ឋខ្មែរនិងលោកសង្ឃភាគច្រើនជាយួននិងពួកអាខ្មែរដែលមានដើមកំណើតជាយួនកើតនៅស្រុកខ្មែរ ព្រោះខ្មែរមិនអាចលើកដៃវាយនិងជេរប្រមាថលោកសង្ឃបានឡើយ មានតែពួកអាយួនដែលបង្កប់
ក្នុងជួរប៉ូលិសប៉ុណ្ណោះ អ្វីដែលពួកអាចង្រៃព្រាយបីសាចនេះធ្វើនៅស្រុកខ្មែរ គឺដូចគ្នាបេះបិតទៅនិង
ទង្វើដែលពួកអាចោរយួនចង្រៃធ្វើទៅលើបងប្អូនខ្មែរកម្ពុជាក្រោមនិងព្រះសង្ឃខ្មែរនៅទឹកដីកម្ពុជាក្រោមដ៍កំសត់របស់យើង។