មន្ត្រី​គណបក្សប្រឆាំង​៖ កម្មករ​ជិត​៥​ម៉ឺន​នាក់ នឹង​ដង្ហែ​ជា​ក្បួន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា កម្មករ​ប្រមាណ​ជា​៥​ម៉ឺន​នាក់ នឹង​ចូលរួម​ជាមួយ​គ​ណ​បក្សប្រឆាំង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​រហូតដល់​១៦០​ដុល្លារ​។​

​កម្មករ កំពុងតែ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ និង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​។​ការតវ៉ា​នេះ កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១ ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយ​ចំនួន​សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា​។​

​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ប្រកាសប្រាប់​កម្មករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា កម្មករ​ជិត​៥​ម៉ឺន​នាក់ នឹង​ចូលរួម​ដង្ហែ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា កម្មករ កំពុង​ដង្ហែ​មកកាន់​ទីលាន​ប្រជាធិបតេយ្យ​។​

​យោងសេចក្ដី​ជូន​ដំ​ណឺង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ការបង្ហាញ​ផែនទី​តម្រាយ​ផ្លូវ​ហែ​ក្បួន សម្រាប់​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ក្បួន​នឹង​ហែ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​៦១ រហូត​ដល់​ផ្លូវ​៤៧ បត់​ឆ្វេង​ឆ្ពោះ​ទៅ​រង្វង់​មូល​ស្តា​ត​ចាស់ (​គល់ស្ពាន់​ជ្រោយចង្វា​) រួច​បត់​ឡើង​ស្ពាន​ជ្រោយចង្វារ តាម​ផ្លូវជាតិ​លេខ ៦​អា រហូត​ដល់​វត្ត​គៀន​ឃ្លាំង បត់​ស្តាំ​ដល់​ផ្លូវលំ បត់​ឆ្វេង​តាមផ្លូវ​មាត់ទន្លេ រហូត​ដល់​វត្ត​វា​រិន្ទ (​វត្ត​ព្រែកលៀប​) បត់​ឆ្វេង​ដល់​ផ្លូវ​ជាតិ​លេខ​៦​អា បត់​ឆ្វេង រហូត​ល់​ស្ពាន​ជ្រោយចង្វា​វិញ បត់​តាម​រង្វង់​មូល​ស្តា​ត​ចាស់ ចូល​មហាវិថី​ព្រះមុនីវង្ស ដល់​កែង​ផ្លូវ ១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ​៕

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "មន្ត្រី​គណបក្សប្រឆាំង​៖ កម្មករ​ជិត​៥​ម៉ឺន​នាក់ នឹង​ដង្ហែ​ជា​ក្បួន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​"

  1. សូមសរសើរបងប្អូនកងទ័ពការពារព្រំដែន

    នេះបាញ់ជាមួយទាហានសៀម

    អាអាចម៍បក្សប្រឆាំងវាមិនហ៊ានក្អកទេ

    ព្រោះវាចាយលុយអាវលឿងសៀម

    បើប៉ះទាហានយួនវិញពួកអាអាចម៍បក្សប្រឆាំងបើវាចាក់អូចឲ្យប្រឆាំងយួន

  2. o says:

    A ACH HUN SEN VEA HEARN KA ORK JEA MOY YOUN ORT PUJ A KBOT JEAT, KOMTRO VIRAK JON KAPEA PRUMDEIN KMEAN NO NA KLACH A YOUN TE LEKLENG TE A KBOT JEAT HUN SEN N A FB

  3. អ្នកស្នេហាជាតិ says:

    នាយករដ្ឋមន្រ្តី FB៖​ យើងនឹងរៀបចំសំណុំរឿង ដែលឆ្កែកញ្ជះយួន ថាយើងយកលុយអាវលឿងមកចាយ​ នៅពេលដ៏ខ្លីខាងមុខនេះ រត់មិនរួចទេ ចាំមើលចុះ!

  4. sambo says:

    សូមបងប្អូនរួមជាតិទាំងអស៉ចូលរួមធ្វើបាតុកម្ម ដើម្បី ទាមទាររកយុតិធម៏ជូនបងប្អូនប្រ/ជយើង រំដោះប្រទេសយើងឪ្យផុតពីការប៉ុនប៉ងលេបត្របាក៉ពីប្រទេសជិតខាង នឹងរឿបចំស្រុកទេសឪ្យមានលទ្ទិប្រជាធិបតេយ្យពិតប្រាកដ ។