​ក្រសួង​ការងារ ប្រកាស​ជា​ផ្លូវការ​ថា សហជីព​លោក រ៉ុង ឈុន មិន​ស្របច្បាប់​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013 | 55 នាទី មុន​
http://vodhotnews.com

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា សហភាព​សហជីព​កម្ពុ​ជា​(CCU) របស់លោក រ៉ុង ឈុន មិនមែន​ជា​សហជីព​ស្របច្បាប់ ខណៈ​ប្រធាន​សហជីព​នេះ កំពុង​ប្រមូលផ្តុំ​កម្មករ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បានសរសេរថា សហជីព​របស់លោក រ៉ុង ឈុន ពុំ​មាន​និតិ​សម្បទា​គ្រប់គ្រាន់ ដើម្បី​បាន​ការទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​ពី​ក្រសួង​នោះ​ទេ ដូច្នេះ​សហ ជីព​នេះ​មិន​ស្របច្បាប់​ឡើយ​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា សហជីព​នេះ​មិនមែន​តំណាង​ឲ្យ​សំឡេង​របស់​កម្មករ​នោះទេ​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​របស់លោក បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦ តែ​លោក​ទទួលស្គាល់ថា ក្រសួង​ការងារ មិន​បាន​ចុះបញ្ជី​ការ​ឲ្យ​សហជីព ដែល​លោក​ចាត់ទុកថា​ជា​ការរើសអើង​។ លោក​បន្តថា សហជីព​ការងារ​របស់​លោក គឺ​ស្រប​ទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ដែល​មាន​កម្មករ​កំពុង​គាំទ្រ​។

​ការប្រកាស​របស់​ក្រសួង​នេះ​ធ្វើឡើង​បន្ទាប់​ពី ប្រធាន​សហភាព​សហជីព​កម្ពុជា​(CCU) លោក រ៉ុង ឈុន កាលពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ បាន​ប្រកាស​ឲ្យ​កម្មករ​ទាំងអស់​ត្រៀម​ខ្លួន​ធ្វើ​មហា​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស  បើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងា​រលើ​ប្រាក់​ឈ្នួល​អប្បបរមារ  ផ្ទុយ​ពី​សំណើរ​របស់​សហជីព​នោះ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា សហជីព​លោក រ៉ុង ឈុន គឺ​ស្រប​ច្បាប់ ព្រោះ​សហជីព​ទាំងអស់​មាន​ភារៈកិច្ច​បំពេញ​ការងារ​របស់​ខ្លួន​តាម​ការស្នើរ​សុំ​ពី​កម្មករ ហើយ​ការតវ៉ា​ទាំងនោះ​ស្របទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​៕

​សរសេរ​មកកាន់​អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ​sreyleak@vodhotnews.com

What Next?

Recent Articles

6 Responses to "​ក្រសួង​ការងារ ប្រកាស​ជា​ផ្លូវការ​ថា សហជីព​លោក រ៉ុង ឈុន មិន​ស្របច្បាប់​​"

  1. កម្មករ កសិករ says:

    អោយតែ អ្នកមានចិត្ត ជួយប្រជាពលរដ្ឋ រើសអើង មិនចូលចិត្ត , បើពួកពុករលួយ គេងប្រ វ័ញ

    កម្លាំង ពលកម្ម របស់ប្រជាពលរដ្ឋ កម្មករ ចូលចិត្ត ឬ លោក ក្រសួង ការងារ ? !

  2. ង្វៀង ធីទ័រ says:

    ម៉េចពួកអាឆ្កួត…អាណាមិនគាំទ្រពួកហ្អែងមិនស្របច្បាប់ទាំងអស់…!?
    ចុះពួកហ្អែងមិនស្របច្បាប់ ម៉េចវិញ?បង្កើតដោយសភាមិនស្របច្បាប់ ដោយមានតែ៦៨ក្បាល ហើយស្របច្បាប់ទាល់តែ១២០យ៉ាងតិច…!
    ពួកអាឆ្កួត?

  3. អំពើអាក្រកមិនអាចបាតបង says:

    សូមលោកគ្រូ កុំខ្វល់ជាមួយពួកចង្រៃអស់នេះអី
    ធ្វើអ្វីដែលត្រឹមត្រូវបានហើយ។

  4. victory khmer says:

    this guy is khmer ‘s vietminh ..

  5. sambo says:

    រឿងស្របឫមិនស្របវាជាឆន្ទះរបស់ប្/ជអ្វីដែលប្រ/ជធ្វើនិងទាមទារដោយយុតិធម៏អស៉លោកត្ូ
    ត្រូវតែដោះស្រាយ បានឫមិនបានត្រូធ្វើឪ្យអស់លត្ថភាព ។

  6. ភ្នែកទោល says:

    សូមគាំទ្រនូវទង្វើលោករ៉ុងឈុន១០០% សូមលោកកុំចាប់អារម្មណ៍និងពួកអាខ្ញុំកញ្ជះយួនអស់នេះឲ្យសោះ,​ អ្វីៗដែលគេធ្វើសំរាប់ជាតិ
    និងពលរដ្ឋសុទ្ធតែខុសច្បាប់ទាំងអស់,វាទាល់តែចេះបំផ្លាញជាតិ,លក់ជាតិ,និងចេះធ្វើជាខ្ញុំកញ្ជះយួន
    ចេះកាប់សម្លាប់ខ្មែរ,កាត់ទឹកដីកោះឲ្យយួនដូចពួកវាទើបពួកវាគាំទ្រនិងបានឡើងបុណ្យសក្តិថែម
    ទៀត។