ដោយ៖ នួន បូរិន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលចូលរួមធ្វើបាតុកម្មជាមួយកម្មករ បានអំពាវនាវដល់កម្មករនៅទូទាំងប្រទេស ឲ្យងើបឡើងតស៊ូដើម្បីសេរីភាព និងជីវភាពរុងរឿង ដោយការទាមទារឲ្យបាននូវប្រាក់ឈ្នួលពលកម្ម ១៦០ដុល្លារសហរដ្ឋអាមេរិក។
ការថ្លែងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើឡើង នៅក្រុងបាវិត ទីដែលលោកទៅចូលរួមធ្វើការវ៉ាជាមួយកម្មករ មានជិត ២០០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេន ហើយខណៈលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមបាតកម្មរបស់កម្មករនៅ ខេត្តកំពង់ចាម ដែលមានកម្មករជាង ១០០០០នាក់ ធ្វើការតវ៉ាសុំឲ្យមានការដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
រីឯនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ មានកម្មករជិត ៣០០០០នាក់ មកពីរោងចក្រនានា មកចួលរួមធ្វើបាតុកម្មនៅទីនោះ។ លោក ហូ វ៉ាន់ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញគណបក្សសង្គ្រោះជាតិ បានថ្លែងថា ប្រសិនបើ លោកសម រង្ស៊ី ក្លាយជានាយករដ្ឋមន្ត្រី នៅពេលឆាប់ៗនេះ គណបក្សសង្គ្រោះជាតិ នឹងផ្ដល់ជូនកម្មករភ្លាមនូវប្រាក់ឈ្នួលពលកម្ម ចំនួន ១៦០ដុល្លារទៅតាមការទាមទាររបស់កម្មករ ។
ការផ្ទុះការតវ៉ារបស់កម្មករ នៅបណ្ដាខេត្តជាច្រើននៅកម្ពុជានៅថ្ងៃនេះ គឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការងារ និងក្រុមប្រឹក្សារោងចក្របានសម្រេច ដំឡើងប្រាក់ខែកម្មករ ៩៥ដុល្លារ សម្រាប់ឆ្នាំ២០១៤ តែការសម្រេចនេះ មិនត្រូវបានសាទរពីមេដឹកនាំសហជីពកម្មករឡើយ ។ ក្រុមសហជីព ប្រកាស មិនទទួលយកសេចក្ដីសម្រេចនេះ ហើយព្រមានធ្វើកូដកម្ម និងបាតុកម្ម ចាប់ពីថ្ងៃនេះ រហូតមានការសន្យាពីក្រសួងការងារ និងក្រុមនិយោជក ថានឹងមានការដំឡើងប្រាក់ឈ្នួលបាន ១៦០ដុល្លារ ទើបប្រកាសបញ្ឈប់ការតវ៉ា៕
សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
សូមសរសើរបងប្អូនកងទ័ពការពារព្រំដែន
នេះបាញ់ជាមួយទាហានសៀម
អាអាចម៍បក្សប្រឆាំងវាមិនហ៊ានក្អកទេ
ព្រោះវាចាយលុយអាវលឿងសៀម
បើប៉ះទាហានយួនវិញពួកអាអាចម៍បក្សប្រឆាំងបើវាចាក់អូចឲ្យប្រឆាំងយួន