លោក ម៉ក់ ជី​តូ ធ្វើ​ជា​ស្នងការ​ស្តីទី​ជំនួស​លោក ជួន សុវណ្ណ មួយរយៈ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ (រូបភាពដោយ​ police.gov.kh)

​ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌ នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ក់ ជី​តូ ត្រូវបាន​ឡើង​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​ លោក ជួន សុវណ្ណ មួយរយៈ ដោយសារ​ស្នងការ​រូបនេះ សុំ​ច្បាប់​ទៅ​រៀបចំ​ពិធី​មង្គលការ​កូន នៅ​ក្រៅប្រទេស​។​

​ការផ្លាស់ប្តូរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មួយ​រយៈ​នេះ ធ្វើឡើង​ស្របពេល ដែល​មាន​មហា​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ របស់​កម្មករ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះចេញ​ពី​តំណែង​។

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក គៀត ច័ន្ទ​ថា​រិទ្ធិ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោក ជួន សុវណ្ណ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សុំ​ច្បាប់​​ទៅ​រៀបចំ​ពិធី​មង្គលការ​កូន​មួយរយៈ តែ​លោក​មិនដឹង​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​។ លោក​បញ្ជាក់ថា ការដាក់​អ្នកថ្មី​ជំនួស ​លោក ជួន សុវណ្ណ បណ្តោះអាសន្ន​នេះ ដោយសារ​លោក​រវល់ មិនមែន​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​នោះទេ​។ 

​បើ​តាម​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា លោក ជួន សុវណ្ណ សុំ​ច្បាប់​រយៈពេល​១២​ថ្ងៃ​។​ស្នងការ​នគរបាល​រូបនេះ ធ្លាប់​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ អំពី​ការប្រើ​វិធានការ​បាញ់​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​កន្លងមក​៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក ម៉ក់ ជី​តូ ធ្វើ​ជា​ស្នងការ​ស្តីទី​ជំនួស​លោក ជួន សុវណ្ណ មួយរយៈ​​"

  1. ភ្នែកទោល says:

    អា យួនសុវណ្ណ វានឹងទៅការកូនវានៅអូស្ត្រាលី ពួកអាគុម្មុយនិស្ដផ្ដាច់ការអស់នេះតែងតែស្អប់
    ខ្ពើមប្រទេសលោកសេរី តែកូនចៅពួកវាតែងតែបញ្ជូនទៅរៀននិងរស់នៅតែប្រទេសលោកសេរី
    ស្មោះ ចុះមេចក៍ពួកវាមិនបញ្ជូនកូនចៅពួកវាទៅរៀននៅចិន,យួន,ឫកូរ៉េខាងជើងហ្ន? ដូចឆ្ងល់ដែរ។

  2. CHEA says:

    TO ALL LEVEL OF CPP PARTY I KNEW YOU ARE CAMBODIA JUS LIKE ME AND ANTHOTHER. PLEASE CLOSE YOUR EYE FOR A SECON AND THINKING ABOUT YOUR ANCESTOR THAT HAS BEEN LIVING IN THIS LAND CALL CAMBODIA FOR MANY CENTURY.OUR ANCESTOR ARE JOIN BLOOD WHIT YOU ME ANOTHER THATRIGH WE CALLED BLOOD NATION.OUR ENCESTOR WILL NOT LET ANY ONE ELIMIANED THIS NATION THAT THEY CALLED KHMER OR CAMBODIANTHAT EZY.PLEASE STAND UP BE YOUSELF FOR YOUR OWN FAMILIES AND FAMILIES NATION. PEACE FOR ALL CAMBODIAN

  3. says:

    បងប្អូនខ្មែរនៅ អូស្រ្តាលី ត្រាមព្រនង់និងអន្លូង សំពងក្បាលអាតិរច្ឆានបាញ់សម្លាប់ប្រជាជនខ្មែរផង
    ញ៉ាំការហើយមានកម្លាំងទូងក្បាលវាឱ្យវាចុយម្រ៉ាយវាតែម៉្រង់ទៅ !
    វាឱ្យកូនវាមានគ្រួសារនៅអូស្រ្តាលី ពេលវាលួចលុយបានច្រើន ថ្ងៃណាមួយវាត្រូវគេដេញរត់ចោលស្រុក
    វាប្រាកដជារត់ទៅនៅអូស្រ្តាលីជាពុំខាន ធ្វើម៉េចហ៊ានរត់ទៅយួន បើមិនអាមន្រ្តីចោរយួនប្លន់អស់ស៊ីអាចម៍មិនខាន

  4. CPP says:

    Ahh dog cpp
    Why u afraid phnom pehn ??????

  5. ប្រវត្តិសាស្ត្រ says:

    。。 ខ្មែរ ល្មម ឈប់ ធ្វើបាប សម្លាប់ ខ្មែរ ត ទៅទៀត ដោយសារ ល្បិចកល យួន យៀកមិញ !

    … យួន វា មាន បាន សព្វថ្ងៃ ដោយសារ មេដឹក នាំ ខ្មែរ ល្ងង់ ចាញ់ ល្បិចកល យួន !

  6. ប្រវត្តិសាស្ត្រ says:

    …. មាន​ ក្បាលយួន ខ្លួន ខ្មែរ បង្កប់ ខ្លួន ក្នុង បក្សសង្គ្រោះជាតិ សូម ប្រយ័ត្ន ៗៗៗៗ !!!!!!!

    …… មាន មនុស្ស ក្លែង បន្លំ ធ្វើ បក្សសង្គ្រោះជាតិ ក្លែង ក្លាយ សូមប្រយ័ត្ន ៗ !!