ដោយ៖ ញឹម សុខន និងស៊ុន ណារិន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានដាក់លក្ខខណ្ឌទៅគណបក្សប្រជាជនកម្ពុជា មុននឹងឈានដល់ការចរចារវាងភាគីទាំងពីរ។
គណបក្សសង្គ្រោះជាតិ កំពុងធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃ ដោយបានដង្ហែជាក្បួនជារៀងរាល់រសៀល ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់បាតុករនៅល្ងាចថ្ងៃពុធនេះថា ការចូលចរចា អាចធ្វើទៅបានកាលណាគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល យល់ព្រមក្នុងការដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់ទៅ១៦០ដុល្លារ និងមន្ត្រីរាជការ២៥០ដុល្លារ។លោកក៏បានដាក់លក្ខខណ្ឌឲ្យគណបក្សប្រជាជនកម្ពុជា យល់ព្រមនឹងគោលនយោបាយមួយចំនួនទៀត ដែលគណបក្សសង្គ្រោះជាតិ បានសន្យាទៅកាន់អ្នកបោះឆ្នោត។
លោក កឹម សុខា ថ្លែងបែបនេះ ខណៈនៅថ្ងៃពុធនេះ កម្មកររាប់ម៉ឺននាក់ បានចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ទៅ១៦០ដុល្លារ ខណៈរាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ប្រកាសថានឹងដំឡើងប្រាក់ឈ្នួលត្រឹមតែ៩៥ដុល្លារ នៅឆ្នាំ២០១៤។
ការថ្លែងរបស់លោក កឹម សុខា ជាការឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង ដែលបានប្រាប់VODនៅថ្ងៃពុធនេះថា លោក នឹងទាក់ទង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។លោក ស ខេង បន្តថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រទេសកម្ពុជាជួបកលយុគ។
គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរចុងក្រោយរបស់ខ្លួន ទាមទារការបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ដោយដឹកនាំមហាបាតុកម្មជារៀងរាល់ថ្ងៃ មានបាតុករចូលរួមរាប់ម៉ឺននាក់ ដង្ហែក្បួនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាសនៅថ្ងៃពុធនេះ ឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែធ្នូ ឲ្យបាន១លាននាក់។
ឮក្រសួងការងារ នៅថ្ងៃពុធនេះ បានប្រកាសឲ្យកម្មករ គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ។
គោលនយោបាយសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ ដែលបានសន្យាជាមួយអ្នកបោះឆ្នោត រួមមាន ៖ ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ មន្ត្រីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/គីឡូក្រាម) ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជំងឺ ដោយឥតយកប្រាក់ យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ និងការបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់៕
សរសេរមកកាន់ លោកញឹម សុខន តាមរយៈsokhorn@vodhotnews.com

បើសិនជាមានការចរចា,បក្សសង្គ្រោះជាតិត្រូវតែដាក់ល័ក្ខណឲ្យបានម៉ឺងម៉ាត់ជាមួយបក្សប្រជាជន
ហើយត្រូវតែតាំងខ្លួនជាអ្នកនាំមុខ,ព្រោះពលរដ្ឋភាគច្រើនគាំទ្រខ្លួន មិនត្រូវរត់ក្រោយបក្សប្រជាជនជាដាច់ខាត។
ល័ក្ខណសំខាន់ទី១តម្រូវឲ្យហ៊ុនសែនចុះចេញពីអំណាចឲ្យខាងតែបាន,ទី២ត្រូវតែរំលាយ គជប
បច្ចុប្បន្ននិងតម្រូវឲ្យមានការបោះឆ្នោតឡើងវិញក្រោមការឃ្លាំមើលពីសំណាក់អង្គការជាតិឯករាជ
និងអន្តរជាតិដែលយើងអាចសន្មតថាមានយុត្តិធម៌និងអាចទទួលយកបានទាំងអស់គ្នា,ហើយការចរចាត្រូវសរសេរជាលាយល័ក្ខអក្សនិងផ្សាយដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ដើម្បីឲ្យពលរដ្ឋធ្វើជាសាក្សី,ឯអារឿងទាមទារប្រាក់ខែជូនកម្មករនិងអ្នករដ្ឋការអាចទៅតាមក្រោយ,បើមិនដូច្នោះទេ សូមកុំចរចារឲ្យសោះ។
bro yat doch dog korn tuy khvean .pel rok ro bong vea lea korn tuy.te pel poth ro bong
khvean doch dem.
Watch Out! The third hands! Bang….bang…..bang…………..bang……….Go Home!
ប្រយត្ន័ចាញ់កលចោរ ព្រោះចោរវាជាចោរតាំងពី៧៩មកម្ល៉េះ…!មេវាជាចោរយួនស្រកីដូង..កូនចោរ ក៏ស្រកីដូងដែរ..វាចាញ់ឆ្នោតឆ្នាំ៩៣ វាប្រុងធ្វើចោរប្លន់ ដោយនាំទ័ពប្រុងផ្តាច់យកខេត្តខាងកើតធ្វើទីតាំងចោរ។ដល់ឆ្នាំ៩៨ ជាចោររហូត…!
អ្នកដើរតាមលោកមេបក្សទាំង 2 បន្តិចទៀតវង្វេងនិងវល់វឹកអស់មិនខាន ម្តងថា បាតុកម្មទាមទារ ការបោះឆ្នោតឡើងវិញនិងទាមទារហ៊ុន សែនចុះចេញពីតំណែង ឥឡូវងាកមកបាតុកម្មទាមទារតំឡើងប្រាក់ខែវិញម្តង! អ្នកស្រលាញ់សនិ្តភាព និងវឌ្ឍនភាពពិតប្រកដ មិនបាច់មានលក្ខខណ្ឌ័អី្វទាំងអស់ ដល់ចរចារទាមទារពីអី្វគិតថាចេញរួច នឹងសមរម្យទាំងអស់គ្នា ។ ការប្រកាសនេះ គ្រាន់តែសារប្រជាភិថុតិ (Demagogy) ខាងនយោបាយប៉ុណ្ណោះ ! វាមិនកើត និងយកជាការបានទេ ! គួរសំរេចបន្តបាតុកម្មឱយបាន3 ខែ តាមផែនការ បើហ៊ុន សែនមិនចុះចេញ និងមិនបោះឆ្នោតឡើងវិញតាមការទាមទារទេ នឹងការអុកឡុកតាមទំនើងចិត្តទៅ បានហៅថា អ្នកមែន ។
What is the result of sending the finger prints to UN and to all the embassies? Why Sam Rainsy did not say anything about this result???