ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ដែលដឹកនាំដោយ លោក សោម អូន ប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលដល់កម្មករ៩៥ដុល្លារ សម្រាប់ឆ្នាំ២០១៤ និងចាត់ទុកការតវ៉ារបស់កម្មករនៅពេលនេះ គឺជាការញុះញង់របស់គណបក្សប្រឆាំង។
ក្រសួងការងារ កាលពីថ្ងៃពុធ បានប្រកាសឲ្យកម្មករ គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ។
សេចក្តីថ្លែងការណ៍របស់ CCNU ចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលនេះ គឺសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដោយសហជីពនេះ បដិសេធទទួលស្គាល់ចំពោះសហជីពខិលខូច ដែលគ្មានបញ្ជីការផ្លូវច្បាប់ និងមេគណបក្សនយោបាយដែលឃោសនាះអះអាងថា ខ្លួនជាតំណាងឲ្យសហជីពកម្មករ នឹងទាមទារដំឡើងប្រាក់ខែកម្មករ១៦០ដុល្លារ ដែលជាការបោកបញ្ឆោតកម្មករឲ្យចូលរួមបាតុកម្មជាមួយគណបក្ស។
សហជីពមួយនេះ បានអំពាវនាវឲ្យកម្មករ រក្សាភាពស្ងប់ស្ងៀម កុំចូលរួមនូវរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ សន្តិសុខការងារ និងបរិយាកាសវិនិយោគ។ សហជីព ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះជនខិលខូចមួយចំនួន ដែលបង្កអុកឡុក និងញុះញង់គំរាមកំហែងកម្មករនិយោជិត ឲ្យចូលរួមធ្វើការប្រឆាំងតវ៉ាទៅនឹងលទ្ធផលនៃកិច្ចប្រជុំស្តីពីការដំឡើងប្រាក់ឈ្នួល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ប្រកាសថា សហភាពសហជីពកម្ពុជា(CCU) របស់លោក រ៉ុង ឈុន មិនមែនជាសហជីពស្របច្បាប់ ខណៈប្រធានសហជីពនេះ កំពុងប្រមូលផ្តុំកម្មករធ្វើបាតុកម្មទូទាំងប្រទេស ទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Not enough not support for living , if 160$ still less than regular people in some country.
Not enough not support for living , if 160$ still less than regular people in some country work one day.
95$ less than you eat breakfast one time .
The rise of $1 per month or $12 per year will not catch up the inflation or the rise of the prices of gasoline, food, and household needs! Imagine that the minister will spend $300 to $500 for his dining out with his family at the restaurant! Let the ministers and government officials come and work as the Factory Workers, then they will KNOW the reality of human surviving needs!!!
(They want to be the ministers for LIFE)
ក្នុងនាមខ្ញុំជាកម្មករម្នាក់ ខ្ញុំសូមសួរលោក សោម អូន ថាតើលោកធ្វើការសព្វថ្ងៃទទួលបានប្រាក់ខែប៉ុន្មាន តើលោកព្រមទទួលយកប្រាក់ខែ៩៥ដុល្លា តើលោកហ៊ានកាត់ប្រាក់ខែរបស់លោកយកត្រឹម ៩៥ដុល្លាក្នុងមួយខែទេ ហើយបើលោកគិតថាលោកនឹងកម្មករខុសគ្នា តើកម្មករនឹងមិនមែនជាមនុស្សឬ? លោកឯងនេះពិតជាមិនដែលគិតកម្មករមែន តើលោកឯងជាសហជីពប្រភេទណា?
Dear La Rosa,
I support your ideal, surprisingly that you understand about the situation of our poor workers in the country.
Merry Christmas and the Happy New Year to everyone
I love you all
សន្យាជាមួយកម្មករថាឡើង១៥ដុល្លាទៀតនៅឆ្នាំថ្មីតែដល់ពេលនេះរដ្ឋាភិបាលមិនគោរពការសន្យា
របស់ខ្លួនទើបបណ្កាកអោយមានបាតុកម្មកើតឡើងដូច្នេះ។
ជារឿងត្រឹមត្រូវណាស់ ដែល CCNU មានជំហរនេះ។ យើងសួរថា តើក្រុមអស់លោកទាំងអស់មិនថាសហជីព ឬ បក្សប្រឆាំង ដែលកំពុងញុះញង់ ឲ្យមានចលាចលក្នុងប្រទេសរបៀបនេះ តើក្រុមនេះ មានហាងលក់ដូរ ដូចជា ភោជនីយដ្ឋាន ឬអ្វោះមួយ ដែលមានកម្មករដល់ ៥ នាក់ឬទេ ?
ពួកអស់លោក អស់នេះ គ្មានសមត្ថភាពរកការងារឲ្យមនុស្សធ្វើការទេ តែ ពួកនេះពូកែណាស់រឿងញុះញង់ទាមទារនេះ ទាមទារនោះ។ បើចង់សាក យើងឲ្យពួកនេះ បើកភោជនីដ្ឋាន តូចមួយល៎មើល!
អាសោម អូន អាអាចម៌ មាត់ហ្អែងបានតែស៊ីអាចម៌ អាថោក បើគ្រាន់បើហ្អែងស៊ីអាចម៌ទៅ អាឆ្កែ
I agree with La Rosa. To increase less than 2 dollar a month is far less than enough to survive. The more the factory workers get paid the more they could improve Cambodia’s economy. They will be able to spend more on their daily life and shopkeepers also have more clients/consumers. The rich and corrupt officials can drink 10 bottles of expensive wines that cost $3000.00 a bottle. What’s a shame!
ah bol…ah ach khdor …