ដោយ៖ កែវ រតនៈ
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

បុគ្គលិកអង្គការ RACHA តវ៉ានៅខាងមុខទីស្នាក់ការអង្គការ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាមទារឲ្យប្រធានអង្គការ និងផ្នែកគណនេយ្យ ចុះចេញពីតំណែង/ដោយកែវ រតនៈ
បុគ្គលិកជាង១០នាក់នៃអង្គការRACHA ដែលធ្វើការលើផ្នែកសុខភាពកុមារ និងការបន្តពូជ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តវ៉ានៅខាងមុខទីស្នាក់អង្គការ ម្តុំស្តុបបូកគោ ដោយទាមទារឲ្យប្រធានអង្គការ និងផ្នែកគណនេយ្យចុះចេញពីតំណែង ក្រោមហេតុផលថា កាន់តំណែងហួសការកំណត់។
បុគ្គលិក បានលើកជាបដា ដោយអះអាងថា នាយិកាប្រតិបត្តិអង្គការ លោកស្រី ចាន់ ធារី កាន់តំណែងហួសការកំណត់១០ឆ្នាំ។ បុគ្គលិកបន្តថា ប្រធានអង្គការ និងផ្នែកគណនេយ្យ លោក ង៉ែត ឡាវ៉ន បានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោយគាបសង្កត់ និងរំលោភសិទ្ធិបុគ្គលិក។
(បុគ្គលិកអង្គការRACHA លើកឡើងថា ប្រធានអង្គការ និងផ្នែកគណនេយ្យ បានគាបសង្កត់ និងរំលោភសិទ្ធិបុគ្គលិក/ដោយកែវ រតនៈ)
VOD មិនទាន់អាចទាក់ទងប្រធានអង្គការ និងផ្នែកគណនេយ្យ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
កន្លងទៅ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(USAID) រកឃើញថាប្រាក់ជំនួយ យ៉ាងតិចជាង១៦ម៉ឺនដុល្លារអាមេរិក មានភាពមិនប្រក្រតីក្នុងការចំណាយនៅក្នុងអង្គការRACHA ចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ ដោយត្រូវកឹបកេងនៅក្នុងការចំណាយសម្រាប់បុគ្គលិក ការជួសជុល និងការថែរក្សារថយន្តរបស់អង្គការ៕
សូមរង់ចាំអានព័ត៌មានពិស្តារ………….
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com