ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រជាសហគមន៍បឹងកក់ នៅម៉ោងជាង១១ព្រឹកនេះ បានរំសាយការតវ៉ានៅមុខសាលារាជធានីភ្នំពេញ បន្ទាប់ពីទទួលដំណឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនបានមកតាមការសន្យាកាលពីថ្ងៃពុធ។
អ្នកបឹងកក់ បានខកចិត្ត និងបំបែកការតវ៉ាភ្លាមៗ នៅពេលដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា នឹងមិនបានមកជួបអ្នកបឹងកក់នៅថ្ងៃព្រហស្បតិ៍នេះទេ ដោយសាររវល់ដឹកនាំកម្មករតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី ប្រកាសថា លោកនឹងដឹកនាំកម្លាំងកម្មកររាប់ម៉ឺននាក់ទៅតវ៉ានៅខាងសាលារាជធានីភ្នំពេញជាមួយប្រជាសហគមន៍បឹងកក់។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្លាំងសមត្ថកិច្ចជាង១០០នាក់ ត្រូវបានដាក់ពង្រាយនៅខាងមុខសាលារាជធានីភ្នំពេញ ខណៈប្រជាសហគមន៍បឹងកក់ កំពុងតែតវ៉ារបស់ខ្លួន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់VODនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការតវ៉ារបស់អ្នកភូមិបឹងកក់ មិនមែនជារឿងដីធ្លីទៀតទេ តែជារឿងនយោបាយ ព្រោះបញ្ហាដីធ្លីនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ៕
សរសេរមកកាន់លោកញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ហេតុអ្វីបានជា អ្នកបឹងកក់រំសាយការតវ៉ា?? ដោយសារតែបានឃើញ សមត្ថកិច្ចជាង១០០នាក់ ពង្រាយខាងមុខសាលារាជធានី
ហេតុអ្វីបានជា បុរសក្លាហាន សម រង្ស៊ី មិនបានមកសាលារាជធានី?? ដោយសារតែបានឃើញ សមត្ថកិច្ចជាង១០០នាក់ ពង្រាយខាងមុខសាលារាជធានី
ពីមុនដល់ឥឡូវ មនុស្សម្នាក់នេះ មិនដែលគោរពការសន្យារបស់គាត់ទេ។ នេះមិនមែនជាលើកដំបូងទេ។
នេះហើយការសន្យារបស់បក្សប្រឆាំង តើបងប្អូនជឿលើការសន្យារបស់គាត់ទៀតទេ?
បងប្អូន មិនត្រូវយកខ្លួនទៅភ្ជាប់ជាមួយ សម រង្ស៊ីនេះទេ។
សម រង្ស៊ីនេះ វាកំពូងកេងប្រវញ្ចពីអ្វីដែលបងប្អូនចង់បាននោះហើយ។
ទោះបីជា ខុសឬត្រូវ សូមបងប្អូន កុំឲ្យពួកនេះចំណេញពីលើបងប្អូន។
ការមិនមក ជារឿងល្អវិញទេ យ៉ាងហោចណាស់កាត់បន្ថយភាពអាណាធិបតេយ្យឲ្យ ឆ្ងាយពីប្រជាធិបតេយ្យ ។
រឿង ប្រទេស ជាតិ ធំ ៗ ជា រឿង សំខាន់ ! អ្នកមិនយល់ សូមពិចារណារ ឡើង វិញ !!
ខំព្រុសទៅពួកអាដែង CPP ក្នុង CamNEWS ជិតដល់ថ្ងៃអន្សារហើយ ប្រឹងព្រុសទៀតទៅ ក្រែងខាន បានព្រុស ។
តើដល់ពេលណាទើបខ្មែរចេះស្រឡាញ់គ្នា??? ឈ្លោះគ្នាតើខ្មែរយើងចំណេញអ្វី បាត់បង់អ្វី??? សូមលោកអ្នកមើលប្រវតិ្តសាស្រ្តខ្មែរយើងទៅ តើបងប្អូនសប្បាយចិត្តជេរគ្នាដល់ពេលណា???
les jours de ceux qui supportent cpp sont comptés, la fin de Hun Sen et ses chiens dans
Camnews est proche, on verra ensemble la suite.
Smers like to hate each other, kill each other……
អាពួកយួនវាមកបញ្ចេញអីនៅទីនេះ ពួកហ្អែងច្រឡំ វេបសាយហើយ ។