កងកម្លាំងប៉ូលិសប្រមាណ ៣០នាក់ ប្រដាប់ដោយដំបងឆក់និងខែល បានដាក់រនាំងបិទច្រកចូលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ដើម្បីការពារអ្នកតវ៉ាទំនាស់ដីធ្លី ដែលបានមកតវ៉ានៅមុខសាលារាជធានីអស់រយៈពេល ៤ថ្ងៃមកហើយ។
ដោយ វោហារ ជាតិ
2013-12-26
RFA
ប្រជាពលរដ្ឋរងគ្រោះដោយសាររដ្ឋាភិបាលបណ្ដេញចេញពីលំនៅឋាននិងដីធ្លី ដូចជាអ្នកថ្មគោល អ្នកភូមិបឹងកក់ និងបុរីកីឡា មានកាន់ផ្កាឈូក ស្រែកទាមទារឲ្យលោកអភិបាលរាជធានីភ្នំពេញ ចេញមុខមកជួបពួកគាត់ដើម្បីដោះស្រាយសំណងដែលនៅសេសសល់ពីការបណ្ដេញចេញ។
ប្រជាពលរដ្ឋរងគ្រោះដោយសាររដ្ឋាភិបាលបណ្ដេញចេញពីលំនៅឋាននិងដីធ្លី ដូចជាអ្នកថ្មគោល អ្នកភូមិបឹងកក់ និងបុរីកីឡា បានមកតវ៉ានៅសាលារាជធានី ចាប់តាំងពីថ្ងៃទី២៣ ធ្នូ ដើម្បីទាមទារសំណងបន្ថែមពីការបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែងដីធ្លីកន្លងមក។
ជាចុងបញ្ចប់ក្រុមអ្នកតវ៉ាបានរំសាយនៅម៉ោងប្រមាណ ១១ថ្ងៃ បន្ទាប់ពីមិនមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ប៉ូលិសឈរការពារនៅខាងមុខសាលារាជធានីភ្នំពេញ ខណៈអ្នកមានបញ្ហាដីតវ៉ាទាមទារសំណង នៅព្រឹកថ្ងៃ២៦ ធ្នូ ឆ្នាំ២០១៣។

ប៉ូលិសឈរការពារនៅខាងមុខសាលារាជធានីភ្នំពេញ ខណៈអ្នកមានបញ្ហាដីតវ៉ាទាមទារសំណង នៅព្រឹកថ្ងៃ២៦ ធ្នូ ឆ្នាំ២០១៣។

កម្លាំងសមត្ថកិច្ចឈរការពារខាងមុខសាលារាជធានី។

អ្នកមានបញ្ហាដីស្រែកតវ៉ានៅខាងមុខសាលារាជធានី។

ទិដ្ឋភាពនៅខាងមុខសាលារាជធានីនៅព្រឹកថ្ងៃ២៦ ធ្នូ។
អត្ថបទដែលទាក់ទង
- កម្មករប្រមាណ១០នាក់សន្លប់និងរាប់ពាន់នាក់បន្តធ្វើបាតុកម្ម
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ