Thursday, 26 December 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតអញ្ជើញ ប្រធានសហជីពធំៗចំនួន ៦ ឲ្យចូលរួមប្រជុំលើការតវ៉ា អំពីការដំឡើងប្រាក់ឈ្មួលអប្បរមា នៅថ្ងៃសុក្រ ថ្ងៃស្អែកនេះ។
លិខិតបានកោះអញ្ជើញ លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ, លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា, លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ, លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ, លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ក្រោមការដឹកនាំប្រជុំដោយ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កាលពីម្សិលមិញ ក្រសួងការងារបានបញ្ជារឲ្យអង្គការសហជីពទាំងអស់ដែលប្រឆាំងទៅនឹង សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារដែលកំពុងតែបំពុល បរិយាកាសបញ្ឈប់សកម្មភាពបំផុសបាតុកម្ម និងកូដកម្ម ហើយក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសតាមផ្លូវ ច្បាប់។
យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងការងារថា ក្រោយពីគណៈកម្មការប្រឹក្សាការងារបានចេញសេចក្តីសម្រេចស្តីពីការ តម្លើងប្រាក់ឈ្នួលអប្បបរមាមានសហជីពមួយចំនួនក្នុងនោះមានទាំង សហជីពដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារផងដែរ ដែលបានញុះញង់ប្រឆាំងជំទាស់ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករនៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយបម្រើឲ្យសកម្មភាពរបស់គណបក្ស នយោបាយ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា៖ «អង្គការសហជីពណាដែលប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សា ការងារ គឺប្រឆាំងទៅនឹងច្បាប់ ប្រឆាំងទៅនឹងគោលការណ៌លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងខ្លួនឯងដែលបានចូលរួមក្នុងការពិភាក្សា និងអនុម័ត»។
សហជីពដែលធ្វើសកម្មភាពប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈ កម្មការប្រឹក្សាការងារត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករនិយោជិត និងផលវិបាកទាំងឡាយដែលកើតឡើងដោយការបំផុតបាតុកម្មទាមទារតាមជំហរ ឯកតោភាគីរបស់ខ្លួន។
សេចក្តីជូនដំណឹងនេះបន្តថា៖ «ក្រសួងការងារ នឹងរៀបចំយន្តការដើម្បីតាមដានរាល់សកម្មភាពទាំងឡាយរបស់អង្គការ សហជីព និងការនិយោជកក្នុងការអនុវត្តសេចក្តីសំរេចរបស់គណៈកម្មការប្រឹក្សា ការងារ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនល្មើសទៅតាមផ្លូវច្បាប់»។
ក្រុមឯកឧត្តម ធា គ្រុយ និងអ្នកស្រី គាត ភួង ពុករលួយជាប្រព័ន្ធដុះស្លែនៅក្រសួងសុខាភិបាលស្អុយគគ្រុក
យកល្អឲ្យប្រាក់ខែគោលកម្មករ១១០ដុល្លាក្នុង១ខែដូចកម្មករនៅប្រទេសវៀតណាមទៅរួចហើយចាំ
ដំឡើង១ឆ្នាំ២០ដុល្លារហូតដល់១៥០ដុល្លានៅឆ្នាំ២០១៦។ដើម្បីប្រទេសសជាតិត្រូវចេះយោគយល់គ្នា។
យើងគាំទ្រ ដោយសុំឲ្យ GMAC ពិចារណាមើលពីលទ្ធភាពនៃការដក ឬក៏ទុកការវិនិយោគរបស់ខ្លួននៅកម្ពុជានេះ។
យើងនៅតែគិតដល់ជីវភាពរបស់កម្មកររបស់យើងជានិច្ចថា តើបើអត់រោងចក្រទេ គ្នាមានអ្វីសម្រាប់ជីវិតគ្នាទៅទៀត!! តែយើងចង់ឲ្យមានការជជែកគ្នា និងរួមគ្នាដោះស្រាយបញ្ហារួមរបស់យើងនេះ ដោយតម្រូវភាគីម្ខាងៗ យល់ពីការលំបាករៀងៗខ្លួន។ មានន័យថា យើងត្រូវដឹងថា សម្រាប់មនុស្ស ទោះជាប្រាក់ប៉ុន្មាន ក៏វាមិនអាចគ្រប់នឹងចិត្តចង់បាន នោះដែរ ។ ហើយត្រូវដឹងថា គេអាចធ្វើការងារមួយថ្ងៃ មួយខែ អាចទទួលបានកម្រៃមកតម្រូវនឹងទីផ្សារបានដែរ។ ឧទាហរណ៍យើងសួរទៅអ្នកលក់នៅតាមផ្សារវិញថា តើបើគាត់ចំណាយដើមទុនមួយថ្ងៃ ១០០ ដុល្លា គាត់ប្រើកម្លាំងខ្លួនគាត់ផង និងកូនរបស់គាត់ ២ នាក់ថែមទៀត ដើម្បីលក់បបរ ឬបាយ តើគាត់ចំណេញបានប៉ុន្មាន? ហើយបើគិតទៅតាមដើមទុន និងចំនួនមនុស្សចូលរួមការងារវិញ សួរថា តើម្នាក់អាចទទួលកម្រៃប៉ុន្មាន? គាត់ឆ្លើយថា គ្មានទេ គឺបានតែមួយរួចខ្លួនប្រាក់ដើម និងចំណេញតែបានហូបចុកបាយនោះ រួចឲ្យកូនតូចទៅរៀន ២ ឬបីពាន់រៀលទេ។ មានន័យថា ការរកស៊ី ការរកលុយវាលំបាកអញ្ចឹង។ តែចំពោះកម្មករវិញ យើងគិតដោយឡែក ព្រោះថា យើងធ្វើការជាមួយគេ ដោយលកកម្លាំងនិងសមត្ថភាពជំនាញ។ ដូចនេះប្រាក់ដែលផ្តល់ជូន អាចត្រូវវាស់វែងទៅនឹងការចំណាយពេលវេលា និងការខិតខំរបស់កម្មករក្នុងរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ និងសួរថា តើយើងគួរឲ្យប៉ុន្មានទៅ ដើម្បីឲ្យគ្នាអាចរស់បានក្នុងជីវភាពមួយសមរម្យ ។ ពាក្យថា « សមរម្យ » នោះ គឺអ្វី ? សមរម្យ គឺ មិនមែនអាចឲ្យសល់លុយធ្វើអ្នកមាន បាននោះទេ តែត្រូវឲ្យកម្មករម្នាក់ៗ មានលទ្ធភាពអាចបង់ប្រាក់ឈ្នួលបន្ទប់បាន ហើយសល់ពីនោះ គ្នាអាចមានលទ្ធភាពចំណាយលើការហូបចុក ក្នុងមួយពេលប្រហាក់ប្រហែល ៥០០០ រៀល និងត្រៀមលុយកាក់ខ្លះ ក្នុងមួយខែ ប្រហែល ៣ ទៅ ៥ ម៉ឺនរៀលសំរាប់ចំណាយលើការថែទាំសុខភាព និងចំណាយទូទៅ ខ្លះទៅទៀត។ យើងក៏ដឹងដែរថា ដើម្បីឲ្យបានប្រាក់ជាងនេះ រហូត ១៥០ ទៅ ២០០ ដុល្លា ឬក៏ច្រើនជាងនេះ កម្មករត្រូវធ្វើការក្នុងម៉ោងបន្ថែម ក៏បានដែរ។ តែយើងយល់បញ្ហាសុខភាពទៅវិញ គឺធម្មតាការប្រឹងប្រែងនេះ ជួនកាលគ្នាប្រឹងទាំងចិត្ត តែកម្លាំងកាយគ្មានទេ។ ខ្ញុំបានដឹង និងបានឃើញដោយផ្ទាល់ភ្នែកថា ភាគច្រើននៃកម្មករ គ្នាហ៊ានចំណាយហូបបាយមួយពេល យ៉ាងខ្ពស់ ២០០០ រឿលទេ។ ហើយធម្មតាទេ អ្នកលក់ក៏ដូចវនេះដែរ ដើម្បីសម្របនឹងតម្លៃនេះ គឺទាំងម្ហូប បាយ គឺគ្មានរសជាតិ ឬក៏គ្នាត្រូវទិញសាច់ទិញបន្លែយ៉ាងណាឲ្យបានច្រើន តែថោក។ និយាយឲ្យចំ កម្មករម្នាក់ៗ បើយើងបានឃើញ ទើបយើងខ្លោចចិត្តអាណិតគ្នាមែន ព្រោះគ្នាហូបបាយ ដូចជាបាយសម្រាប់សុនខអញ្ចឹង។ ដោយសារការហូបចុកមិនគ្រប់គ្រាន់ កម្មករត្រូវហ៊ឹងត្រចៀក ខ្យល់គ ហើយដែលយើងបានឃើញរឿងនេះ មានច្រើនមកហើយ។
ម្យ៉ាង យើងដឹងថា ភាគច្រើននៃកម្មកររោងចក្រម្នាក់ បើភ្ជាប់ទៅនឹងបញ្ហាគ្រួសារ គឺគ្នាលំបាកណាស់។ មានគ្រសារខ្លះ ដែលមានម្តាយ ឪពុក បង ប្អូន នៅស្រុកស្រែ ៣ ទៅ ៥ នាក់ ពុំមានធ្វើការអ្វីទេ ហើយសង្ឃឹមតែលើកូនស្រីម្នាក់ដែលជាកម្មករនេះ។ ដូចនេះ បន្ទុកលំបាករបស់កម្មករនេះ ត្រូវរំលែកប្រាក់ខែ បន្តិចបន្តួច និងត្រូវប្រឹងធ្វើការមិនដឹងយប់ថ្ងៃ ដើម្បីរកប្រាក់ផ្គត់ដល់គ្រួសារទៀត។ នេះហើយជាបញ្ហា ។ ក្រៅពីនេះ គឺតម្លៃឈ្នួលផ្ទះ ក៏ធ្វើឲ្យកម្មករត្រូវរែកពុនដែរ។ អាជីវករផ្ទះជួល គ្មានអាណិតអ្នកក្រទេ ដោយបន្ទប់មួយអាចសំរាកសមរម្យ ២ នាក់ ជួនគ្មានបន្ទប់ទឹកក្នុងផ្ទះផង គាត់យកថ្លៃយ៉ាងថោកបំផុត ក៏ត្រឹម ៣០ ដុល្លាដែរ។ ក្រៅពីនោះ តម្លៃទឹក និងអគ្គីសនី គាត់យកថ្លៃដែលមិនគួរយកសោះ គឺ ថ្លៃអគ្គីសនីមួយគីឡូវ៉ាត់ម៉ោងអាចពី ២ ទៅ ៣ពាន់រៀល ហើយដែលនៅរាជធានីនេះ តម្លៃដើមអគ្គីសនីតែ ៧២០ រៀល សោះ។ កន្លែងនេះហើយ ដែលយើងត្រូវពិចារណា ថា តើកម្មករលំបាកយ៉ាងម៉េច ហើយយើងអាចនឹងជួយគ្នា ដោយវិធីណា។ តើរដ្ឋាភិបាលមានសិទ្ធិទៅកំណត់តម្លៃឈ្នួលផ្ទះបានឬទេ?
តាមពិតទៅ ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដោយសារមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមានព្រំដែន ហើយប្រពន្ធសេដ្ឋកិច្ច មិនមានអ្វីក្រៅពីកសិកម្ម និងសេវាកម្មខ្លះក្នុងជីវភាពចាំបាច់ នោះ វាពិតជាបានបណ្តាលឲ្យមនុស្សពិបាកនឹងមានការងារធ្វើគ្រប់គ្នាណាស់។ ដូចនេះហើយ ទើបរោងចក្រកាត់ដេរ និងរោងចក្រជំនាញផ្សេងៗមួយចំនួននោះ គឺជាផ្នែកសំខាន់មួយនៃចរន្តសេដ្ឋកិច្ចនិងការងារសំរាប់ប្រជាពលរដ្ឋខ្មែរ។
យើងនិយាយបែបនេះ គឺចង់ឲ្យកម្មករ និង ថៅកែត្រូវតែទទួលស្គាល់គ្នាពីផលប្រយោជន៍ និងការលំបាករៀងៗខ្លួន ដើម្បីយើងរួមគ្នារស់នៅក្នុងការងារឲ្យបានសុខសាន្តនឹងគ្នា ដោយមិនត្រូវគាបសង្កត់គ្នា ឡើយ ដោយសកម្មភាពរបៀបបាតុកម្ម កូដកម្ម មិនចូលធ្វើការ ធ្វើឲ្យចរន្តផលិតកម្មរាំងស្ទះ ហើយរោងចក្រត្រូវខាតបង់ ឬសងលុយទៅអ្នកបញ្ជាទិញ។
ចំពោះកម្មករ ក៏ដូច្នេះដែរ! កម្មករត្រូវដឹងថា ទម្រាំម្ចាស់រោងចក្រ គេបើករោងចក្រមួយ អស់ ១ លាន ក៏ដោយ ១០លានក៏ដោយ គឺសុទ្ធជាប្រាក់ ដែលលំបាកនឹងអ្នកនយោបាយណាមានសមត្ថភាព និងមានគំនិតធ្វើបានណាស់។ បងប្អូន គួរតែងាកទៅមើលវិរជនអ្នកស្នេហាកម្មករទៅមើល ថាគាត់ជាអ្នកដឹកនាំ ញុះញង់បងប្អូន តើគាត់មានឲ្យបងប្អូនបង់ប្រាក់ប្រចាំខែឲ្យគាត់ដែរឬក៏អត់? វាអាចថាគាត់មិនយកលុយប្រចាំខែពីបងប្អូនទេ តែគាត់យកឈ្មោះបងប្អូនកម្មករយើង ទៅសុំលុយជំនួយបរទេស មកចាយ ក៏មានដែរ។ នេះជាអាជីវកម្មរបស់ពួកនេះ។
ចុះថៅកែវិញ យ៉ាងណា? ម្ចាស់រោងចក្របានចំណាយប្រាក់មកបណ្តាក់ទុនលើដីខ្មែរ មានទាំងសំណង់ មានទាំងគ្រឿងម៉ាស៊ីននិងបរិក្ខាផ្សេងៗ ដែលមិនអាចរើរុះ វេចខ្ចប់ ឬលក់ចេញទោះថ្ងៃនេះ ឬ ថ្ងៃស្អែកឲ្យទៅគេ ភ្លាមៗ បានទេ។ បើត្រូវបិទរោងចក្រនោះ ថៅកែត្រូវខាតរាប់លានដុល្លា។ ដូចនេះ តែកាលណា គេបើករោងចក្រនៅប្រទេសណា គឺម្ចាស់រោងចក្រ គេមិនចង់ជួបរឿងអាក្រក់ជាមួយកម្មករឡើយ។
តែក្នុងស្ថានភាពដូចប៉ុន្មានខែ និងប៉ុន្មានថ្ងៃចុងក្រោយនេះ វាអាចជាករណីចាប់បង្ខំឲ្យម្ចាស់រោងចក្រ បិទភ្នែកទ្រាំខាតប្រាក់ ដើរចេញពីស្រុកខ្មែរ ដើម្បីបំពេញចិត្តកម្មករខ្មែរ ជាពិសេស បំពេញចិត្តអ្នកនយោបាយខ្មែរមួយក្តាប់ ដែលពូកែញុះញង់នោះ ឲ្យគាត់សប្បាយ ព្រោះគាត់ពូកែធ្វើឲ្យប្រជាជន កម្មករស្រឡាញ់គាត់ គាំទ្រគាត់រហូតវាយបំបែកឆ្នាំងបាយខ្លួនឯង។
ចុងក្រោយនេះ ខ្ញុំសុំដល់សមាគមម្ចាស់រោងចក្រ សូមមេត្តាពិនិត្យថា តើគួរដកការវិនិយោគ ឬក៏ទុក? បើដក លោកក៏ខាតដែរ តែយើងក៏អាចទៅកន្លែងណា ប្រទេសណា ដែលបានសុខក៏ម្យ៉ាង។ តែបើទុក គឺលោកត្រូវប្រឈមនឹងការគម្រាមកំហែងពីក្រុមអ្នកនយោបាយខិលខូច ដែលវាបំពុលបរិយាកាសនៃការងាររបស់អស់លោក ជាមួយនឹងកម្មរ និងបំផ្លាញសេចក្តីសុខរបស់កម្មកររាល់ថ្ងៃ យ៉ាងនេះ ជារៀងរហូត គ្មានថ្ងៃចប់ទេ។
សំណូមពរចុងក្រោយ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលក៏យល់ស្គាល់ពីជីវភាពកម្មករ ខ្ញុំសុំថា គួរតែយើងឯកភាពគ្នា ផ្តល់ប្រាក់ខែគោលឲ្យកម្មកម្នាក់ ១២០ ដុល្លា នៅពេលនេះតែម្តង តើបានឬទេ? ហើយក៏សំណូមពរដល់កម្មករទាំងឡាយ សុំឲ្យមានយល់ដឹងពីការលំបាករបស់ម្ចាស់រោងចក្រផង។ បើបងប្អូនមិនយល់ទេ សូមបងប្អូនសាកទៅលបសួរថៅកែភោជនីយដ្ឋានណាមួយ ទៅ ថាគេលំបាកយ៉ាងម៉េច ទម្រាំបើកភោជនីយដ្ឋាន មួយចិញ្ចឹមកម្មករ ពី ១០ ទៅដល់ ១០០ ឬ ២០០ នាក់។ ភោជនីយដ្ឋានមួយ បានធ្វើឲ្យមនុស្សជាច្រើនក្នុងសង្គមមានការងារធ្វើ គឺតាំងពីកសិករ កម្មករម៉ូតូឌុប រហូតអ្នករត់តុ និងរាប់ទាំងនារីលក់ស្រា ផង។ អ្នកទាំងនោះហើយ ដែលខ្ញុំចាត់ទុកថា ជាអ្នកបានចូលរួមកសាងសង្គមខ្មែរឲ្យរីកចម្រើន។ វាផ្ទុយពីក្រុមអ្នកនយោបាយប្រតិកិរិយា សម រង្ស៊ី និង កឹម សុខា និងពួកមេសហជីពប្រតិកិរិយាខិលខូច យកញើសឈាមកម្មករជាល្បែង តាំងខ្លួនជាអ្នកស្រឡាញ់កម្មករ។
សុំបងប្អូន សួរទៅ លោក អាត់ធុន រ៉ុង ឈុន និងមេបក្សប្រឆាំងទាំងនោះ ថា តើសព្វថ្ងៃនេះ ពួកនេះមានបើករបររកស៊ីអ្វីមួយដែលទាក់ទងនឹងការប្រើកម្លាំងមនុស្ស នៅនឹងផ្ទះឬទេ? ហើយសួរថា បើរោងចក្របិទទ្វារទៅវិញ តើពួកនេះ វាធ្វើយ៉ាងម៉េច ដើម្បីឲ្យបងប្អូនមានការងារធ្វើ។ នៅផ្ទះ សម រង្ស៊ី មានមនុស្សនៅជាមួយដែរ គឺមនុស្សដែលពាក្យថោកទាបរបស់ខ្មែរ គេហៅថា « ខ្ញុំគេ » ។ គ្នាគ្មានសិទ្ធិអ្វីទេ។
បងប្អូន កុំគិតថា ការអួតអាងរបស់សម រង្ស៊ី នោះ វាអាចធ្វើទៅបាន ដោយទាមទាមតម្រូវកម្មករ បានប្រាក់ខែ ៣០០ ដុល្លា នោះ។