Thursday, 26 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយរស់នៅលាក់បាំងក្នុងជីវិតស្នេហាមិនឃើញរៀបការរហូតបានកូន ៤នាក់អស់រយៈពេលជាច្រើនឆ្នាំ ទើបតែនៅពេលនេះ ដែលមានការលាតត្រដាងថា ស្វាមីរបស់អតីតតារាសម្តែងល្បីនាង ស្រីតូច ចំណាន គឺសេដ្ឋីវ័យក្មេងរបស់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង។
អតីត តារាសម្តែងល្បីឈ្មោះ នាង ស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ សុចំណាន គេនៅតែសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងនៅតែមានសម្រាប់មហាជននៅឡើយ។ ជាក់ស្តែងនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពិធីការិនី គង់ សុជាតិ និង ជា វិបុល មានទស្សនិកជនមិនតិចទេបានចោមរោមសួរសុខទុក្ខតារារូបនេះ និងសុំថតរូបជាមួយនាង ខណៈនៅពេលនេះនាងបានក្លាយជាសេដ្ឋិនីម្នាក់ទៅហើយនោះ។
នៅក្នុង អំឡុងពេលនៃការប្រាស្រ័យជីវិតនៅលើថ្នាលសិល្បៈ អតីតតារាសម្តែងដែលរបូតរ៉ូបលើឆាកតន្ត្រីលេចដើមទ្រូងមូលក្បំផ្អើលអស់មួយស្រុកខ្មែរ ធ្វើឲ្យគេចាំមិនភ្លេចនាង ស្រីតូច ចំណាន ហាក់មានជីវភាពមិនធូរធារប៉ុន្មានទេ តែនៅពេលនេះ អ្នកនាង ស្រីតូច ចំណាន បានប្រែមុខមាត់ថ្មី ខណៈគេគ្រប់គ្នាបានដឹងថា តារារូបនេះបានក្លាយជាសេដ្ឋិនីម្នាក់ មានប្រាក់រាប់លានដុល្លារកាន់ក្នុងដៃបាត់ទៅហើយ។ កន្លងមក មានការចោទសួរថា តើបុរសរូបណា ជាខ្នងបង្អែកប្រែជីវិត ចំណាន ឲ្យក្លាយជាសេដ្ឋិនី? ប៉ុន្តែ គ្មានចម្លើយ។
គេគ្រាន់តែដឹងថា ភាពមានបានរបស់អតីតតារាស្រីដែលគេល្បីថា មានដើមទ្រូងសិចស៊ីមូលក្បំពីធម្មជាតិរូបនោះ បានកើតឡើងនៅក្រោយពេលដែលនាងបានដកខ្លួនចេញពីសិល្បៈក្នុងអំឡុង ឆ្នាំ២០០២-២០០៣ ក្រោយមកទើបគេដឹងថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ជាមួយនឹងឧកញ៉ាក្មេងក្រោយមក ទើបគេដឹងថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ជាមួយនឹងឧកញ៉ាខ្មែរវ័យក្មេង ម្នាក់ដែលមានទឹកប្រាក់វាល់លានដុល្លារ។ តាមរយៈការស្រឡាញ់ និងទុកចិត្ត ស្របពេលដែល ស្រីតូច ចំណាន មានគំនិតទុកដាក់ និងរហ័សរហួនផងនោះ ទើបធ្វើឲ្យបុរសមានឋានៈជាអ្នកឧកញ៉ាក្មេងម្ចាស់ជំនួញធំៗនៅ ស្រុកខ្មែរកាន់តែទន់ចិត្តអាណិតស្រឡាញ់នាង ស្រីតូច ចំណានខ្លាំងឡើង និងបានចែករំលែករបររកស៊ីធំៗឲ្យនាងគ្រប់គ្រងទៀតផង។
ប៉ុន្តែ អាថ៌កំបាំងទាំងប៉ុន្មានត្រូវបានទម្លាយនៅពេលនេះថា ស្វាមីរបស់ ស្រីតូច ចំណាន គឺសេដ្ឋីវ័យក្មេងកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ។ ការបែកធ្លាយនេះ ត្រូវបានគេដឹងតាមរយៈទំព័រហ្វេសប៊ុក ដែលគេបានឃើញយ៉ាងច្បាស់ថា គ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន បានថតរូបរួមគ្នាជាមួយកូនប្រុសស្រីទាំង៤ នាក់ នៅលើយន្តហោះឯកជនផ្ទាល់ខ្លួនមួយ។
រំលងអស់រយៈពេលជាច្រើនឆ្នាំនោះ នៅពេលនេះ ស្រីតូច ចំណាន ត្រូវបានគេដឹងថា នាងបានក្លាយជាសេដ្ឋិនីម្នាក់ មានប្រាក់ និងមុខជំនួញធំៗតម្លៃរាប់លានដុល្លារនៅក្នុងដៃ។ បើយោងតាមសារព័ត៌មានក្នុងស្រុកកន្លងមក គេបានដឹងថា ក្នុងចំណោមទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបានអ្នកឧកញ៉ាប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត។ ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡាតម្លៃមិនតិចទេនៅឯបរទេស ដែលគេដឹងថា នៅប្រទេសស៊ីវិល័យ សិង្ហបុរី ហើយលើសពីនេះនាងជាម្ចាស់អចលនទ្រព្យតម្លៃរាប់លានដុល្លារនៅរាជធានីភ្នំពេញផងដែរ។
ជាមួយនឹងជីវិតឧត្ដុង្គឧត្តមខ្ពង់ខ្ពស់ នេះ ស្រីតូច ចំណាន ក៏បានសង់ភូមិគ្រឹះមានតម្លៃ១លានដុល្លារនៅម្តុំផ្សារដើមផ្កូវ សម្រាប់ជាទីជម្រកប្រចាំថ្ងៃផងដែរ ដែលគេបានដឹងថា ភូមិគ្រឹះនោះត្រូវបានរៀបចំការសាងសង់ និងតុបតែងលម្អយ៉ាងផ្ចឹតផ្ចង់បំផុតជាមួយនឹងគ្រឿងសង្ហារិមប្រណីតៗ។ ភូមិគ្រឹះនោះត្រូវបានអ្នករស់នៅម្តុំផ្សារដើមថ្កូវ ប្រាប់ឲ្យដឹងថា បានសង់ឡើងរយៈពេល៣ឆ្នាំ ទម្រាំតែលេចចេញជារូបរាងដ៏ធំស្កឹមស្កៃដាច់គេនៅម្តុំនោះ ហើយក៏បានសម្ពោធជាផ្លូវការកាលពីចុងឆ្នាំ២០១២។
លើសពីនោះ ទៅទៀត គេបានសម្តែងការសង្ស័យថា តារារូបនេះបានទិញយន្តហោះជិះផ្ទាល់ខ្លួនទៀតផង ខណៈកន្លងមកនៅពេលអ្នកនាងទៅណាមកណា នាងតែងជិះយន្តហោះឯកជនដាច់ដោយឡែកសម្រាប់តែក្រុមគ្រួសារនោះ។ នៅពេលនេះ ទើបគេដឹងយ៉ាងច្បាស់ថា គ្រួសារនាងពិតជាមានយន្តហោះផ្ទាល់ខ្លួនពិតប្រាកដមែន។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបកស្រាយរបស់សេដ្ឋិនីមានប្រភពមកពីសិល្បៈ ម្នាក់នេះបានទេ។
ដោយឡែកពាក់ព័ន្ធនឹងជីវិតគ្រួសារវិញ គេបានដឹងថា អតីតតារាសម្តែងលេចធ្លោក្នុងអំឡុងឆ្នាំ២០០១-២០០២ រូបនេះ ទទួលបានភាពកក់ក្តៅបំផុតដូចស្ពាយសម្ពាយបុណ្យពីជាតិមុន ដោយសារតែអ្នកឧកញ៉ាសម្បូរទ្រព្យមានកេរ្តិ៍ឈ្មោះល្បីទាំងថ្នាក់ ជាតិ និងលើឆាកអន្តរជាតិ បានផ្តល់តម្លៃឲ្យនាងយ៉ាងខ្ពស់ និងស្រឡាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំង។ ទន្ទឹមនឹងស្នេហាផ្អែមល្ហែម មកទល់នឹងពេលនេះ គេបានដឹងថា ស្រីតូច ចំណាន និងអ្នកឧកញ៉ាក្មេង បានសាងស្នេហ៍ដ៏ផ្អែមល្ហែមរហូតបានកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់។
ទោះបីជាបានឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក្តី តែតារាស្រីដែលមានឆ្អឹងអណ្តែតពីអ្នកសិល្បៈរូបនេះ នៅចាំមិនភ្លេចពីប្រភពដើមរបស់ខ្លួនឡើយ។ ជារឿយៗនាងតែងចំណាយពេលទៅចូលរួមតាមការអញ្ជើញនៅក្នុងសកម្មភាព សិល្បៈរបស់សិល្បករមួយចំនួនមិនដែលអាក់ខានឡើយ ហើយនៅពេលវត្តមាននាងទៅដល់ម្តងៗ រមែងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់កម្មវិធី និងមហាជននៅក្នុងពិធីនោះ។ ជាក់ស្តែងដូចជា ការបង្ហាញវត្តមានរបស់នាងនៅក្នុងពិធីមង្គលការរបស់នាងគង់ សុជាតិ និងលោកជា វិបុល អ៊ីចឹង អ្នកសិល្បៈ និងមហាជនជាច្រើនបានទទួលស្វាគមន៍នាងយ៉ាងខ្លាំង និងបានសុំនាងថតរូបយ៉ាងវក់វីទៀតផង។ ទាំងនេះស្តែងឲ្យឃើញថា កេរ្តិ៍ឈ្មោះរបស់នាងនៅតែស្ថិតក្នុងបេះដូងរបស់មហាជននៅឡើយ៕


good life,I wish most women like her.
រស់នៅលើកំណប់ទ្រព្យត្រឹមត្រូវនឹងកំណប់ទ្រព្យទឹកភ្នែករាស្រ្ត ទេវតាមានភ្នែក….។
ជូនពរសំណាងល្អ ជួបគ្នាដល់ចាស់ ហើយកុំភ្លេចជួយខ្មែរផង ពិសេសអ្នកមានទុក្ខលំបាក គ្រាន់កសាងកុសលល្អដល់ខ្លួននិងកូនចៅឲ្យបានយូរអង្វែង។
Wow! the stars show off her breast last ten years before. How her breast this time soft and dropped down , and look urgly…..ha.ha.
១. ពេលវេលាសម្រាប់ប្រជាជាតិកម្ពុជាបានមកដល់ហើយ!! គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាបណ្តេញហ៊ុនសែនពីអំណាច!! នេះជាឪកាសមាសសម្រាប់ប្រជាជាតិខ្មែរទាំងមូលដើម្បីផ្លាស់ប្តូរស្ថានភាពប្រទេស ឈានទៅភាពសំបូរសប្បាយ។ ប្រជាបាតុករទាំងអស់ រួមទាំងអ្នកនយោបាយពីគ្រប់ភាគីត្រូវតែអនុវត្តសកម្មភាពខាងក្រោមជាបន្ទាន់៖
២. ប្រជាបាតុករត្រូវតែបញ្ចុះបញ្ចូល អោយបុគ្គលិកនិងកម្មករនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមធ្វើកូដកម្ម!!!
៣. ប្រជាបាតុករដល់វេលាចូលមកគ្រប់គ្រងតាមដងផ្លូវហើយ!!!
៤. ប្រជាបាតុករត្រូវដង្ហែរក្បួនទៅទួលក្រសាំងផ្ទះជនអប្រិយហ៊ុនសែន ដើម្បីអំពាវនាវអោយអង្ករក្ស ហ៊ុនសែនទម្លាក់អាវុធចុះនិងឈប់ធ្វើជាទាសកររបស់ហ៊ុនសែនតទៅទៀត គួរត្រឡប់មកធ្វើជាកងទ័ពជាតិវិញ!! និងឃាត់ខ្លួនមេអង្គរក្សហ៊ីងប៊ុនហៀងហៅអាខ្មៅ ដើម្បីយកមកកាត់ទោស!! អង្ករក្ស ទាំងអស់ត្រូវក្រោកឈរឡើងការពារប្រជារាស្រ្ត គឺអ្នកត្រូវប្រឆាំងហ៊ុនសែនចាប់ផ្តើមពីម្នាក់ឡើងទៅ!!
៥. ប្រជាបាតុករត្រូវនាំគ្នាទៅទូលថ្វាយព្រះមហាក្សត្រអោយដកតំណែងជនអប្រិយហ៊ុនសែនចេញ និងដាក់លោកស ខេងជានាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលមួយឆ្នាំទៀត!!!
៦. លោកស ខេង និងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងមេដឹកនាំភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិភាក្សាគ្នារៀបចំប្រទេសជាតិឡើងវិញ!!
៧. កងទ័ព បូលីស អាវុធហត្ថ មន្រ្តីរាជការ ទាំងអស់ត្រូវស្តាប់លោកសខេងនិងលោកសមរង្សី ដើម្បីគ្រប់គ្រងស្ថានការប្រទេស!! យើងដាច់ខាតត្រូវតែបណ្តេញជនទុរយសហ៊ុនសែនហើយ ពីព្រោះហ៊ុនសែនបានប្រមាថមើលងាយយើង៣០ឆ្នាំហើយ!!!
៨.បើអស់លោកមិនចាត់ការនៅពេលនេះទេ!! អស់លោកពិបាកនឹងចាត់ការហ៊ុនសែនឬ អូសបន្លាយពេលគ្មានប្រយោជន៍រាប់ឆ្នាំតទៅមុខទៀត ហើយជនអប្រិយហ៊ុនសែនមានចរិកពាលនឹងចាត់ការអ្នកជាមិនខាន!! នេះជាឪកាសមាសសម្រាប់គ្រប់ភាគីទាំងអស់ដែលត្រូវហ៊ុនសែនប្រមាថមើលងាយសឹងមួយជីវិតទៅហើយ!! ជាពិសេសហ៊ុនសែនបានស៊ុមគ្រលំជាមួយយួន ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរតាំងពីសម័យអង្គរមក!!
កើតជាមនុស្សត្រូវតែមានការតស៊ូក្នុងជីវិត នេះមិនមែនជាសំណាងទេ គឺការប្រើប្រាស់នូវពេលវេលា ការវិនិយោគលើការអប់រំ ការរៀនសូត្រពីបទពិសោធន៏ពីអ្នកនៅជុំវិញខ្លួន ហានប្រថុយនិងហារភ័យ មានគំនិតឆ្លៀសវៃ ប្រកបដោយបទពិសោធន៏ភាពជាអ្នកដឹកនាំ (ខ្ញុំកំពុងតែរៀនសូត្រពីបទពិសោធន៏ និងភាពជោគជ័យលើមុខជំនួយរបស់លោកឧកញ្ញ៉ា) ផ្តើមចេញពីមុខរបរតូចមួយរបស់ខ្ញុំដែលមានទឹកប្រាក់ដ៏តិចតួចបំផុត តែខ្ញុំសង្ឃឹមថា នឹងមានការរីកលូតលាស់ក្នុងរយះពេល ១០ ឆ្នាំក្រោយទៀត។ សូមលោក ឧកញ្ញ៉ាជួយចែករំលែកបទពិសោធន៏ និងការទទួលបានជោគជ័យដ៏មហិមាដល់ខ្ញុំបាទផង តាមរយះ សិក្ខាសាលា សន្និសិទ្ឋិ ឬបោះពុម្ពជាសៀវភៅ ទស្សនាតីផ្សេងៗ។
អាមួយនេះគ្រាន់បើជាងហ៊ុនសែនវើុយវាសុីសុទ្ធតែពួកតារាហើយហានទទួលខុសត្រូវជាង ហ៊ុនសែនបន្តិច ព្រោះវាហានថតជាមួយកូនៗនិងប្រពន្ធដែលមិនបានរៀបការរបស់វា។
Absolutely, Sen-Gaddafi!
I know KM more than 2 decades. His behavior never been changed since he was an average guy in Aus. He was also joined a gang in Aus!
គ្មានរដូវណាដែលមានអាកាសធាតុត្រជាក់ល្អដូចរដូវនេះទេ មនុស្សម្នា បក្សាបក្សី សត្វម្រឹគ្គី ម្រឹគ្គាមានអារម្មណ៏រីកថ្លា ប្រកបមុខរបរ រកចំណីស៊ី ដោយរីករាយក្រោមពន្លឺព្រះអាទិត្យដ៏សុខក្សេមក្សាន្ត។ ចុះអ្នកវិញ ហេតុអ្វីមិនធ្វើជាមនុស្សល្អឲ្យបាន ១វិនាទីផង (បើអ្នកខឹង មួរម៉ៅ ច្រណែននិន្ទានឹងការខិតខំ របស់គេ) អ្នកពិតជាជួបនូវវិបត្តិ និងបញ្ហាចាក់ស្រេះក្នុងខ្សែជិវិតរបស់អ្នក ដែលមិនអាចដោះចេញបាន ទេ។ ចូរខិតខំដូចគេឯងផងទៅ (ចេះមកពីរៀន មានមកពីរក)!
Do not be jealous with her wealth!!! She is a very lucky woman on earth! Oknha is a very handsome man and she is a very beautiful lady!
Wait a minute, he used to go to Australia to treat with his illness. Thus, soon or later she and her kids too! “Money can buy some, but not all happiness!”
មានលុយរាប់លានដុល្លាអត់ហ៊ានរៀបការ យកគ្នាដូចសត្វ
ពិតជាអន់ជាងអ្នកស្រែចំការឬអ្នកក្រីក្រដែលមានមង្គលការទៅទៀត !
ម៉ែនសូក, I agree with you 100%.
It tells about their behaviors in society, especially Khmer as it has particular Tradition or Custome!
Thanks Mr Siren .
Srey tochh, behind your husband back ….don’t forget to donate some $$$ to CRPP! for your good credit to the near future………
Oknha kit meng is in the black list.he gave great support to CNRP.
គិតម៉េងរកស៊ីបានទ្រព្យរាប់ពាន់លានដុល្លាគេងលើប្រវ័ញអយុត្តិធម៍លើក្បាលរាស្ត្រសខ្មែរ សង្គមមិនគួរមើលរំលងមនុស្សខួចបែបនេះទេ
គិតម៉េងរកស៊ីបានទ្រព្យរាប់ពាន់លានដុល្លាគេងប្រវ័ញអយុត្តិធម៍លើក្បាលរាស្ត្រសខ្មែរ សង្គមមិនគួរមើលរំលងមនុស្សខួចបែបនេះទេ
ស្រីតូចចំណាន នាងពិតជាមានសំណាងក្នុង១លានសំណាងមែន! សូមជួយត្រេកអរ…………….
You know KM is supporting CPP nowadays? How can he donate a cent to CNRP!!!!! He is Hun sen right hand.
អាមេជួញដូរគ្រឿងញៀន…