​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពី​ផែនទី​ហែ​ក្បួន​បាតុកម្ម ដោយ​កាត់​ផ្លូវ​សំខាន់ៗ​ជាច្រើន​​

ដោយ៖​ នួន បូរិន​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ផែនទី​ផ្លូវដើម្បី​ធ្វើ​ការហែក្បួនបាតុកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែធ្នូ​ដែល​ជា បាតុកម្ម​រយៈពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ​ធ្នូ ក្នុងការ​ទាមទារ​ឲ្យមាន​ការបោះឆ្នោតឡើងវិញ និងជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន ​លាលែង​ពី​តំណែង​។​

​ផែនទី បង្ហាញ​ផ្លូវ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ដូចខាងក្រោម​នេះ ៖
​គឺ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​១០៨ រហូត​ដល់​កែង​ផ្លូវ​ព្រះអង្គ​អេង (១៣) បត់​ស្តាំ កាត់​ផ្សារ​ចាស់ ឆ្ពោះទៅ​ផ្សារ​កណ្តាល ដល់​កែវ​វិថី​តេជោដំ​ឌិន បត់​ស្តាំ ឆ្លងកាត់​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​កែង​ផ្លូវ​ប៉ាស្ទ័រ (៥១) បត់​ឆ្វេង រហូត​ដល់​កែង​ផ្លូវ​កែវជា (១៨៤) បត់​ស្តាំ​រហូតដល់​ឆ្លង​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះទៅ​តាម​វិថីឧ​ញ៉ា​ទេព​ផន (១៨២) កាត់​ផ្សារ​អូរ​ឫ​ស្សី ដល់​រង្វង់​មូល​នាង​គ​ង្ហី​ង បត់​តាមផ្លូវ​១៦៩ កាត់​វិទ្យាល័យ​បាក់​ទូក រហូត​ដល់​កែង​មហាវិថី​កម្ពុជា​ក្រោម បត់​ស្តាំ រហូត​ដល់​កែវ​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្នេង ដល់​កែង​វិថី​ក្រមូន​ស​បត់​ស្តាំ ដល់​កែវ​ផ្លូវ​៦១ បត់​ឆ្វេង​ចូល​ទីលាន​ប្រជាធិបតេយ្យ​។​

គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា​ការ​ហែ​ក្បួន​តាម​តុ​កម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ធ្នូ​នេះ នឹងមាន អ្នកដំណើរ​តាម​ដងផ្លូវ​និង​ប្រជាពលរដ្ឋ រស់នៅ​តាម​ផ្លូវ​ដែល​ក្បួន​បាតុកម្ម ហែ​ឆ្លងកាត់​នឹង​ជួយគាំទ្រ  ខណៈការ​ហែ​ថ្ងៃនេះនឹង​មាន​បាតុករ​ចូលរួមជាច្រើន​ម៉ឺន​នាក់៕

សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

 

What Next?

Recent Articles

2 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពី​ផែនទី​ហែ​ក្បួន​បាតុកម្ម ដោយ​កាត់​ផ្លូវ​សំខាន់ៗ​ជាច្រើន​​"

  1. 7 Makara says:

    I’m happy to see Cambodia in chaos n kill each other

  2. dan says:

    ​នៅតែ​មិន​ហ៊ាន​ចូលមក​ជិតទៅតំបន់​សម្តេចហ៊ុន​សែន​ ​សូម្បីតែ​លោកហ៊ុនសែន​មិនបាន​នៅ​ផ្ទះ។