ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មករប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ តវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ (រូបថត ញឹម សុខន)
កម្មកររាប់ម៉ឺននាក់ មកពីបណ្តារោងចក្រនានា បានផ្ទុះបាតុកម្មព្រមៗគ្នាក្នុងទ្រង់ទ្រាយធំ រយៈពេលពីរថ្ងៃ ទាំងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះ។
តំណាងកម្មករ បានលើកបដាសរសេរថា ១៦០ដុល្លារ ដែលនេះមានន័យថា សុំឲ្យប្រាក់ឈ្នួលគោលរបស់ពួកគេបានឡើងដល់ ១៦០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ២០១៤នេះ បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ សម្រេចដំឡើងឲ្យត្រឹមតែ៩៥ដុល្លារនោះ។ ក្រុមបាតុកររាប់ម៉ឺននាក់ បានដើរតាមផ្លូវ នៅរាជធានីភ្នំពេញ និងបិទកំណាត់ផ្លូវមួយចំនួនទៀត នៅតាមបណ្តាខេត្ត ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមដឹកនាំសកម្មភាពទាមទារប្រាក់ឈ្នួលនេះ ៖
តើមូលហេតុអ្វីបានជាកម្មករផ្ទុះការតវ៉ាព្រមៗគ្នាយ៉ាងនេះ?
លោក អ៊ុក វល័ក្ខ ដែលដៃកាន់មេក្រូ បានដើរនាំមុខគេ ក្នុងចំណោមកម្មកររោងចក្រ Universal Glory (Cambodia) Ltd នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កម្មករ សម្បុរខ្មៅស្រអែម អាយុ២២ឆ្នាំ រូបនេះ បានរៀបរាប់ថា ពួកគេចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយស្ម័គ្រចិត្ត ដោយចង់ទាមទារប្រាក់ឈ្នួលគោលឲ្យបាន ១៦០ដុល្លារក្នុងមួយខែ ព្រោះប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចផ្គត់ផ្គង់ការរស់នៅបានទេ ៖
បច្ចុប្បន្ន កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា មានប្រមាណជាង៦០ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលគោល ក្នុងកម្មករម្នាក់ ៨០ដុល្លារ ។ ប៉ុន្តែកម្មករ អះអាងថា ប្រាក់នេះតិចតួច បើធៀបនឹងតម្លៃទំនិញ ស្ទើរសព្វសារពើ ចេះតែបន្តហក់ឡើងថ្លៃ ។
ក្រុមកម្មការនីដែលឡើងលើវេទិកា នៅទីលានប្រជាធិបតេយ្យ បានស្រែកយំ នៅពេលពួកគេនឹកដល់ការគាបសង្កត់ និងរើសអើងពីសំណក់ជនបរទេសដែលធ្វើការក្នុងវិស័យនេះ។
កម្មករ អ៊ុក វល័ក្ខ ក៏បានឲ្យដឹងទៀតថា មូលហេតុ ដែលកម្មករនាំគ្នាតវ៉ា ដោយសារតែបច្ចុប្បន្នស្ទើរគ្រប់រោងចក្រ មានជនជាតិវៀតណាមជាច្រើន ដែលធ្វើការនៅក្នុងរោងចក្រ បានត្រួតត្រាលើកម្មករខ្មែរ ៖
មិនទាន់មានរបាយការណ៍ណា បញ្ជាក់ថា មានជនជាតិវៀតណាមប៉ុន្មាននាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាទេ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា ពិតជាសម្បូរជនជាតិវៀតណាមមកធ្វើការនៅកម្ពុជាមែន តែលោកមិនដែលជួបប្រទះ នឹងករណីកម្មករជនជាតិវៀតណាម ទទួលបានប្រាក់ខែច្រើនជាងជនជាតិខ្មែរទេ ឬត្រួតត្រាលើកម្មករខ្មែរទេ ។ ប៉ុន្តែ ប្រសិនបើមានការរើសអើងបែបនេះមែន លោកថា នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ទឹកចិត្តកម្មករជនជាតិខ្មែរ ហើយបញ្ហានេះ រដ្ឋាភិបាលខ្មែរ គប្បីយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះជាតិសាសន៍ខ្លួន ៖
បើតាមសមគមរោងចក្រកាត់ដេរនៅកម្ពុជា បច្ចុប្បន្នមានរោងចក្រប្រមាណ៥០០ កំពុងរកស៊ីនៅកម្ពុជា ដែលភាគច្រើន មានថៅកែជាជនជាតិចិន និង កូរ៉េ។ រយៈពេលពីរថ្ងៃមកនេះ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឲ្យដឹងថា មានកម្មករនៃរោងចក្រតែប្រមាណ ៥០ ប៉ុណ្ណោះដែលផ្ទុះការតវ៉ា ខុសច្បាប់ ខណៈរោងចក្រផ្សេងទៀតនៅដំណើរការធម្មតា។
កម្មការិនី ជុំ សុភាព មកពីរោងចក្រស៊ូតុងហ្វាង ផលិតខោអាវ នៅខេត្តតាកែវ និយាយថា គាត់មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលដឹងថាក្រសួងការងារសម្រេចកំណត់ប្រាក់ឈ្នួលកម្មករត្រឹមតែ ៩៥ដុល្លារ ដែលប្រៀបធៀបនឹងតម្លៃទំនិញនៅលើទីផ្សារខុសគ្នាស្រលះ។ ក្នុងទឹកមុខមាំ ដៃកាន់ បដា ១៦០ដុល្លារ សុភាព បន្តថា ការមកធ្វើបាតុកម្មនេះ មិនមានអ្នកណាបង្ខំទេ ព្រោះរាល់ការដំឡើងប្រាក់ឈ្នួលកន្លងមក ទាល់តែគណបក្សសង្គ្រោះជាតិចូលរួមទាមទារ ទើបកម្មករមានឥទ្ធិពល ៖
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ថា ការតវ៉ាដំឡើងប្រាក់ឈ្នួលនេះមិនអាចទៅរួចទេ ព្រោះក្រសួង និងស្ថាប័នពាក់ព័ន្ធបានសម្រេចរួចទៅហើយ ៖
ទោះជាយ៉ាងណា បន្ទាប់ពីកម្មកររាប់មឺននាក់ មិនទទួលយកការដំឡើងប្រាក់ឈ្នួលចំនួន១៥ដុល្លារនេះ គណៈកម្មការប្រឹក្សាការងារ បានប្រកាសថា នឹងការពិភាក្សាជាមួយភាគីពាក់ព័ន្ធឡើងវិញនៅថ្ងៃទី២៧ខែធ្នូនេះម្តងទៀត។
យ៉ាងនេះក្តី តំណាងសម្ព័ន្ធសហជីព និងសហព័ន្ធសហជីពចំនួន៧ ព្រមានដឹកនាំកូដកម្ម-បាតុកម្ម ដោយដង្ហែក្បួនជាសាធារណៈ ចាប់ពីដើមខែមករា ឆ្នាំ២០១៤ ប្រសិនបើសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ហៅកាត់GMAC មិនព្រមដំទ្បើងប្រាក់ឈ្នួល អប្បបរមា១៦០ដុល្លារអាមេរិកក្នុងមួយខែ និងកែលម្អរលក្ខខណ្ឌការងារ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
លោកនាយករដ្ឋមន្រ្តីធ្លាប់បានចំអកអោយ លោកសមរង្សីនិងលោកគឹមសុខាថាជាព្យុះក្នុងក្អម
តែឥឡូវព្យុះនោះនឹងបោកបត់យ៉ាងខ្លាំងទៅលើលោកនាយករដ្ឋមន្រ្តីនិងបក្សប្រជាជន។
ព្យុះក្នុងក្អមខ្លាំងប៉ុណ្ណឹងហើយចុះទម្រាំមព្យុះក្រៅក្អមមិនដឹងខ្ទាតឆ្ងាយប៉ុន្នាទៅ។
The Vietnamese sacrificed their lives to save Cambodia in 1970. It is time to pay back!!!
The Vietnamese sacrificed their lives to save Cambodia in 1979. It is time to pay back!!!
Kdo aign nes, ah kampouch yourn thokteap,ah kampouch chor.
In fact, Cambodia has paid back 1000 times more than it needed. The Vietnamese’s invasion of Cambodia is not about helping Cambodia, it’s about the Vietnamisation and expansion. That’s the fact.
To pay ម៉ែហ្អែងដាក់ក្នុងបនទើបត្រូវ !ចោរកើតអ្នកមានគុណម៉្តេចកើត! អាមនុស្សខួរឆ្កែ! ជនជាតិខ្មែរគ្មានជំពាក់គុណអាបរទេសណាទេ !
អើយអាអាចម៍! អាហ្អែងនិយាយអញ្ចឹងមកពីហ្អែងហ្នឹងវាយួន ពួកអាចុយម្រាយហ្អែងបើថាចំណាយ
ជីវិតគ្នាហ្អែងដើម្បីវាយចូលមកប្លន់ទ្រព្យសម្បត្តិខ្មែរនិងប្លន់ទឹកដីខ្មែរទើបវាត្រូវអាឆ្កួត អាកំពូជចោរ
ប្លន់ទឹកដីគេ អាកំពូជយួនឯងលេចមុខមកទីនេះចំណេញឲ្យតែខ្មែរជេរទេអានរក,អាចង្រៃ,អាព្រាយ
បីសាចកំពូជចោរ អាណាអ្នកបង្កឲ្យមានឆ្នាំ១៩៧៥? មិនអាកំពូជចោរយួនឯងហ្អី ពួកអាកំពូជចោរឯងចូលមកដុតផ្ទះគេឲ្យឆេះហើយ ធហវើឯងចូលមកជួយ អ្នកណាមិនដឹងក្រយ៉ៅ
គំរក់របស់ពួកហ្អែង ! អញប្រាប់ហ្អែងឲ្យដឹងថាថ្ងៃ៧មករាគ្មាន័យអ្វីទាំងអស់ចំពោះខ្មែរ ផ្ទុយទៅវិញ
គឺជាថ្ងៃដែលអាកំពូជចោរឯងចូលមកឈ្លានពានទេ ឭទេអាកំពូជស្រកីយឿ។
Khmer owes Vietnam infinity. If we give all the Khmer land to Vietnam, still not enough what Vietnam has done to Khmer in 1979.
Independent Khmer
Your comment is awaiting moderation.
December 27, 2013 at 3:29 am
Khmer owes Vietnam infinity. If we give all the Khmer land to Vietnam, still not enough what Vietnam has done to Khmer in 1979.
សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????