ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មន្ត្រីសមាគមកាត់ដេរនៅកម្ពុជា ព្រមានថា នឹងអាចមានការដកវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា ប្រសិនបើស្ថានភាពនៃការតវ៉ារបស់កម្មករក្នុងការទាមទារដំឡើងប្រាក់ខែ កាន់តែអាក្រក់ទៅៗ ។
អគ្គលេខាធិការសមាគមកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ មានប្រសាសន៍ថា ការដកវិនិយោគទុនពីកម្ពុជា ដោយសារកម្មករធ្វើកូដកម្ម និងបាតុកម្មច្រើនដង និងក្រុមហ៊ុនមួយចំនួន មិនមានលទ្ធភាព ក្នុងការផ្តល់ប្រាក់ខែគោល១៦០ដុល្លារក្នុង១ខែ។ លោកបន្តថា តម្លៃជាវទំនិញពីអ្នកបញ្ជាទិញ គឺមិនមានការប្រែប្រួល ដែលនាំឲ្យនិយោជក មិនអាចទទួលបានចំនូលបន្ថែម ដើម្បីបង្កើនប្រាក់ឈ្នួលដល់កម្មករឡើយ។
អគ្គលេខាធិការនៃគណៈកម្មការដោះស្រាយវិវាទគ្រប់មុខសញ្ញារបស់រាជរដ្ឋាភិបាល លោក សឹង ម៉ុន មានប្រសាសន៍ថា ប្រសិនបើវិនិយោគិនបរទេសដកទុនចេញ ប្រទេសកម្ពុជា នឹងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងអត្រាអត់ការងារ កើនឡើង។ លោកបន្តថា លោកមិនទាន់មានវិធានការក្នុងការដោះស្រាយបញ្ហានេះនៅឡើយទេ អាស្រ័យលើថ្នាក់ដឹកនាំរដ្ឋាភិបាល។
គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារ សម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
១. ពេលវេលាសម្រាប់ប្រជាជាតិកម្ពុជាបានមកដល់ហើយ!! គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាបណ្តេញហ៊ុនសែនពីអំណាច!! នេះជាឪកាសមាសសម្រាប់ប្រជាជាតិខ្មែរទាំងមូលដើម្បីផ្លាស់ប្តូរស្ថានភាពប្រទេស ឈានទៅភាពសំបូរសប្បាយ។ ប្រជាបាតុករទាំងអស់ រួមទាំងអ្នកនយោបាយពីគ្រប់ភាគីត្រូវតែអនុវត្តសកម្មភាពខាងក្រោមជាបន្ទាន់៖
២. ប្រជាបាតុករត្រូវតែបញ្ចុះបញ្ចូល អោយបុគ្គលិកនិងកម្មករនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមធ្វើកូដកម្ម!!!
៣. ប្រជាបាតុករដល់វេលាចូលមកគ្រប់គ្រងតាមដងផ្លូវហើយ!!!
៤. ប្រជាបាតុករត្រូវដង្ហែរក្បួនទៅទួលក្រសាំងផ្ទះជនអប្រិយហ៊ុនសែន ដើម្បីអំពាវនាវអោយអង្ករក្ស ហ៊ុនសែនទម្លាក់អាវុធចុះនិងឈប់ធ្វើជាទាសកររបស់ហ៊ុនសែនតទៅទៀត គួរត្រឡប់មកធ្វើជាកងទ័ពជាតិវិញ!! និងឃាត់ខ្លួនមេអង្គរក្សហ៊ីងប៊ុនហៀងហៅអាខ្មៅ ដើម្បីយកមកកាត់ទោស!! អង្ករក្ស ទាំងអស់ត្រូវក្រោកឈរឡើងការពារប្រជារាស្រ្ត គឺអ្នកត្រូវប្រឆាំងហ៊ុនសែនចាប់ផ្តើមពីម្នាក់ឡើងទៅ!!
៥. ប្រជាបាតុករត្រូវនាំគ្នាទៅទូលថ្វាយព្រះមហាក្សត្រអោយដកតំណែងជនអប្រិយហ៊ុនសែនចេញ និងដាក់លោកស ខេងជានាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលមួយឆ្នាំទៀត!!!
៦. លោកស ខេង និងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងមេដឹកនាំភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិភាក្សាគ្នារៀបចំប្រទេសជាតិឡើងវិញ!!
៧. កងទ័ព បូលីស អាវុធហត្ថ មន្រ្តីរាជការ ទាំងអស់ត្រូវស្តាប់លោកសខេងនិងលោកសមរង្សី ដើម្បីគ្រប់គ្រងស្ថានការប្រទេស!! យើងដាច់ខាតត្រូវតែបណ្តេញជនទុរយសហ៊ុនសែនហើយ ពីព្រោះហ៊ុនសែនបានប្រមាថមើលងាយយើង៣០ឆ្នាំហើយ!!!
៨.បើអស់លោកមិនចាត់ការនៅពេលនេះទេ!! អស់លោកពិបាកនឹងចាត់ការហ៊ុនសែនឬ អូសបន្លាយពេលគ្មានប្រយោជន៍រាប់ឆ្នាំតទៅមុខទៀត ហើយជនអប្រិយហ៊ុនសែនមានចរិកពាលនឹងចាត់ការអ្នកជាមិនខាន!! នេះជាឪកាសមាសសម្រាប់គ្រប់ភាគីទាំងអស់ដែលត្រូវហ៊ុនសែនប្រមាថមើលងាយសឹងមួយជីវិតទៅហើយ!! ជាពិសេសហ៊ុនសែនបានស៊ុមគ្រលំជាមួយយួន ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរតាំងពីសម័យអង្គរមក!!
ប្រាក់ខែតម្លើងគឺតឹងតែងណាស់ ប៉ុន្តែទំនិញវិញ ឡើងធូររហុយ ឡើងហើយមិនដែលចុះវិញទេ
。 ប្រាក់ ខែ ដើម្បី ចិញ្ចឹម ជីវិត ឡើង មិន រួច ទេ ! មន្ត្រី ពុករលួយ មាន ផ្ទះ វីឡា , ឡាន គ្រប់
ស៊ី រី គ្រប់ ម៉ាក ទំនើប ថ្លៃៗ , លុយចាយ ហូរហៀរ ស៊ីចាស់ច្រាស់ ស្រីស្រា គ្រប់ម៉ាក
តើ បានលុយ មក ពីណា ? ! «« បើចេញ ពី របប ប៉ុល ពត មកបាតដៃ ទទេ ដូចគ្នា ! »»
មក ពី ប្រជាពលរដ្ឋ កម្មករ រើស អ្នកដឹកនាំ គ្រួសារ និយម ពុករលួយ គឹតប្រយោជន៍ ផ្ទាល់ខ្លួន !
យើងគាំទ្រ ដោយសុំឲ្យ GMAC ពិចារណាមើលពីលទ្ធភាពនៃការដក ឬក៏ទុកការវិនិយោគរបស់ខ្លួននៅកម្ពុជានេះ។
យើងនៅតែគិតដល់ជីវភាពរបស់កម្មកររបស់យើងជានិច្ចថា តើបើអត់រោងចក្រទេ គ្នាមានអ្វីសម្រាប់ជីវិតគ្នាទៅទៀត!! តែយើងចង់ឲ្យមានការជជែកគ្នា និងរួមគ្នាដោះស្រាយបញ្ហារួមរបស់យើងនេះ ដោយតម្រូវភាគីម្ខាងៗ យល់ពីការលំបាករៀងៗខ្លួន។ មានន័យថា យើងត្រូវដឹងថា សម្រាប់មនុស្ស ទោះជាប្រាក់ប៉ុន្មាន ក៏វាមិនអាចគ្រប់នឹងចិត្តចង់បាន នោះដែរ ។ ហើយត្រូវដឹងថា គេអាចធ្វើការងារមួយថ្ងៃ មួយខែ អាចទទួលបានកម្រៃមកតម្រូវនឹងទីផ្សារបានដែរ។ ឧទាហរណ៍យើងសួរទៅអ្នកលក់នៅតាមផ្សារវិញថា តើបើគាត់ចំណាយដើមទុនមួយថ្ងៃ ១០០ ដុល្លា គាត់ប្រើកម្លាំងខ្លួនគាត់ផង និងកូនរបស់គាត់ ២ នាក់ថែមទៀត ដើម្បីលក់បបរ ឬបាយ តើគាត់ចំណេញបានប៉ុន្មាន? ហើយបើគិតទៅតាមដើមទុន និងចំនួនមនុស្សចូលរួមការងារវិញ សួរថា តើម្នាក់អាចទទួលកម្រៃប៉ុន្មាន? គាត់ឆ្លើយថា គ្មានទេ គឺបានតែមួយរួចខ្លួនប្រាក់ដើម និងចំណេញតែបានហូបចុកបាយនោះ រួចឲ្យកូនតូចទៅរៀន ២ ឬបីពាន់រៀលទេ។ មានន័យថា ការរកស៊ី ការរកលុយវាលំបាកអញ្ចឹង។ តែចំពោះកម្មករវិញ យើងគិតដោយឡែក ព្រោះថា យើងធ្វើការជាមួយគេ ដោយលកកម្លាំងនិងសមត្ថភាពជំនាញ។ ដូចនេះប្រាក់ដែលផ្តល់ជូន អាចត្រូវវាស់វែងទៅនឹងការចំណាយពេលវេលា និងការខិតខំរបស់កម្មករក្នុងរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ និងសួរថា តើយើងគួរឲ្យប៉ុន្មានទៅ ដើម្បីឲ្យគ្នាអាចរស់បានក្នុងជីវភាពមួយសមរម្យ ។ ពាក្យថា « សមរម្យ » នោះ គឺអ្វី ? សមរម្យ គឺ មិនមែនអាចឲ្យសល់លុយធ្វើអ្នកមាន បាននោះទេ តែត្រូវឲ្យកម្មករម្នាក់ៗ មានលទ្ធភាពអាចបង់ប្រាក់ឈ្នួលបន្ទប់បាន ហើយសល់ពីនោះ គ្នាអាចមានលទ្ធភាពចំណាយលើការហូបចុក ក្នុងមួយពេលប្រហាក់ប្រហែល ៥០០០ រៀល និងត្រៀមលុយកាក់ខ្លះ ក្នុងមួយខែ ប្រហែល ៣ ទៅ ៥ ម៉ឺនរៀលសំរាប់ចំណាយលើការថែទាំសុខភាព និងចំណាយទូទៅ ខ្លះទៅទៀត។ យើងក៏ដឹងដែរថា ដើម្បីឲ្យបានប្រាក់ជាងនេះ រហូត ១៥០ ទៅ ២០០ ដុល្លា ឬក៏ច្រើនជាងនេះ កម្មករត្រូវធ្វើការក្នុងម៉ោងបន្ថែម ក៏បានដែរ។ តែយើងយល់បញ្ហាសុខភាពទៅវិញ គឺធម្មតាការប្រឹងប្រែងនេះ ជួនកាលគ្នាប្រឹងទាំងចិត្ត តែកម្លាំងកាយគ្មានទេ។ ខ្ញុំបានដឹង និងបានឃើញដោយផ្ទាល់ភ្នែកថា ភាគច្រើននៃកម្មករ គ្នាហ៊ានចំណាយហូបបាយមួយពេល យ៉ាងខ្ពស់ ២០០០ រឿលទេ។ ហើយធម្មតាទេ អ្នកលក់ក៏ដូចវនេះដែរ ដើម្បីសម្របនឹងតម្លៃនេះ គឺទាំងម្ហូប បាយ គឺគ្មានរសជាតិ ឬក៏គ្នាត្រូវទិញសាច់ទិញបន្លែយ៉ាងណាឲ្យបានច្រើន តែថោក។ និយាយឲ្យចំ កម្មករម្នាក់ៗ បើយើងបានឃើញ ទើបយើងខ្លោចចិត្តអាណិតគ្នាមែន ព្រោះគ្នាហូបបាយ ដូចជាបាយសម្រាប់សុនខអញ្ចឹង។ ដោយសារការហូបចុកមិនគ្រប់គ្រាន់ កម្មករត្រូវហ៊ឹងត្រចៀក ខ្យល់គ ហើយដែលយើងបានឃើញរឿងនេះ មានច្រើនមកហើយ។
ម្យ៉ាង យើងដឹងថា ភាគច្រើននៃកម្មកររោងចក្រម្នាក់ បើភ្ជាប់ទៅនឹងបញ្ហាគ្រួសារ គឺគ្នាលំបាកណាស់។ មានគ្រសារខ្លះ ដែលមានម្តាយ ឪពុក បង ប្អូន នៅស្រុកស្រែ ៣ ទៅ ៥ នាក់ ពុំមានធ្វើការអ្វីទេ ហើយសង្ឃឹមតែលើកូនស្រីម្នាក់ដែលជាកម្មករនេះ។ ដូចនេះ បន្ទុកលំបាករបស់កម្មករនេះ ត្រូវរំលែកប្រាក់ខែ បន្តិចបន្តួច និងត្រូវប្រឹងធ្វើការមិនដឹងយប់ថ្ងៃ ដើម្បីរកប្រាក់ផ្គត់ដល់គ្រួសារទៀត។ នេះហើយជាបញ្ហា ។ ក្រៅពីនេះ គឺតម្លៃឈ្នួលផ្ទះ ក៏ធ្វើឲ្យកម្មករត្រូវរែកពុនដែរ។ អាជីវករផ្ទះជួល គ្មានអាណិតអ្នកក្រទេ ដោយបន្ទប់មួយអាចសំរាកសមរម្យ ២ នាក់ ជួនគ្មានបន្ទប់ទឹកក្នុងផ្ទះផង គាត់យកថ្លៃយ៉ាងថោកបំផុត ក៏ត្រឹម ៣០ ដុល្លាដែរ។ ក្រៅពីនោះ តម្លៃទឹក និងអគ្គីសនី គាត់យកថ្លៃដែលមិនគួរយកសោះ គឺ ថ្លៃអគ្គីសនីមួយគីឡូវ៉ាត់ម៉ោងអាចពី ២ ទៅ ៣ពាន់រៀល ហើយដែលនៅរាជធានីនេះ តម្លៃដើមអគ្គីសនីតែ ៧២០ រៀល សោះ។ កន្លែងនេះហើយ ដែលយើងត្រូវពិចារណា ថា តើកម្មករលំបាកយ៉ាងម៉េច ហើយយើងអាចនឹងជួយគ្នា ដោយវិធីណា។ តើរដ្ឋាភិបាលមានសិទ្ធិទៅកំណត់តម្លៃឈ្នួលផ្ទះបានឬទេ?
តាមពិតទៅ ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដោយសារមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមានព្រំដែន ហើយប្រពន្ធសេដ្ឋកិច្ច មិនមានអ្វីក្រៅពីកសិកម្ម និងសេវាកម្មខ្លះក្នុងជីវភាពចាំបាច់ នោះ វាពិតជាបានបណ្តាលឲ្យមនុស្សពិបាកនឹងមានការងារធ្វើគ្រប់គ្នាណាស់។ ដូចនេះហើយ ទើបរោងចក្រកាត់ដេរ និងរោងចក្រជំនាញផ្សេងៗមួយចំនួននោះ គឺជាផ្នែកសំខាន់មួយនៃចរន្តសេដ្ឋកិច្ចនិងការងារសំរាប់ប្រជាពលរដ្ឋខ្មែរ។
យើងនិយាយបែបនេះ គឺចង់ឲ្យកម្មករ និង ថៅកែត្រូវតែទទួលស្គាល់គ្នាពីផលប្រយោជន៍ និងការលំបាករៀងៗខ្លួន ដើម្បីយើងរួមគ្នារស់នៅក្នុងការងារឲ្យបានសុខសាន្តនឹងគ្នា ដោយមិនត្រូវគាបសង្កត់គ្នា ឡើយ ដោយសកម្មភាពរបៀបបាតុកម្ម កូដកម្ម មិនចូលធ្វើការ ធ្វើឲ្យចរន្តផលិតកម្មរាំងស្ទះ ហើយរោងចក្រត្រូវខាតបង់ ឬសងលុយទៅអ្នកបញ្ជាទិញ។
ចំពោះកម្មករ ក៏ដូច្នេះដែរ! កម្មករត្រូវដឹងថា ទម្រាំម្ចាស់រោងចក្រ គេបើករោងចក្រមួយ អស់ ១ លាន ក៏ដោយ ១០លានក៏ដោយ គឺសុទ្ធជាប្រាក់ ដែលលំបាកនឹងអ្នកនយោបាយណាមានសមត្ថភាព និងមានគំនិតធ្វើបានណាស់។ បងប្អូន គួរតែងាកទៅមើលវិរជនអ្នកស្នេហាកម្មករទៅមើល ថាគាត់ជាអ្នកដឹកនាំ ញុះញង់បងប្អូន តើគាត់មានឲ្យបងប្អូនបង់ប្រាក់ប្រចាំខែឲ្យគាត់ដែរឬក៏អត់? វាអាចថាគាត់មិនយកលុយប្រចាំខែពីបងប្អូនទេ តែគាត់យកឈ្មោះបងប្អូនកម្មករយើង ទៅសុំលុយជំនួយបរទេស មកចាយ ក៏មានដែរ។ នេះជាអាជីវកម្មរបស់ពួកនេះ។
ចុះថៅកែវិញ យ៉ាងណា? ម្ចាស់រោងចក្របានចំណាយប្រាក់មកបណ្តាក់ទុនលើដីខ្មែរ មានទាំងសំណង់ មានទាំងគ្រឿងម៉ាស៊ីននិងបរិក្ខាផ្សេងៗ ដែលមិនអាចរើរុះ វេចខ្ចប់ ឬលក់ចេញទោះថ្ងៃនេះ ឬ ថ្ងៃស្អែកឲ្យទៅគេ ភ្លាមៗ បានទេ។ បើត្រូវបិទរោងចក្រនោះ ថៅកែត្រូវខាតរាប់លានដុល្លា។ ដូចនេះ តែកាលណា គេបើករោងចក្រនៅប្រទេសណា គឺម្ចាស់រោងចក្រ គេមិនចង់ជួបរឿងអាក្រក់ជាមួយកម្មករឡើយ។
តែក្នុងស្ថានភាពដូចប៉ុន្មានខែ និងប៉ុន្មានថ្ងៃចុងក្រោយនេះ វាអាចជាករណីចាប់បង្ខំឲ្យម្ចាស់រោងចក្រ បិទភ្នែកទ្រាំខាតប្រាក់ ដើរចេញពីស្រុកខ្មែរ ដើម្បីបំពេញចិត្តកម្មករខ្មែរ ជាពិសេស បំពេញចិត្តអ្នកនយោបាយខ្មែរមួយក្តាប់ ដែលពូកែញុះញង់នោះ ឲ្យគាត់សប្បាយ ព្រោះគាត់ពូកែធ្វើឲ្យប្រជាជន កម្មករស្រឡាញ់គាត់ គាំទ្រគាត់រហូតវាយបំបែកឆ្នាំងបាយខ្លួនឯង។
ចុងក្រោយនេះ ខ្ញុំសុំដល់សមាគមម្ចាស់រោងចក្រ សូមមេត្តាពិនិត្យថា តើគួរដកការវិនិយោគ ឬក៏ទុក? បើដក លោកក៏ខាតដែរ តែយើងក៏អាចទៅកន្លែងណា ប្រទេសណា ដែលបានសុខក៏ម្យ៉ាង។ តែបើទុក គឺលោកត្រូវប្រឈមនឹងការគម្រាមកំហែងពីក្រុមអ្នកនយោបាយខិលខូច ដែលវាបំពុលបរិយាកាសនៃការងាររបស់អស់លោក ជាមួយនឹងកម្មរ និងបំផ្លាញសេចក្តីសុខរបស់កម្មកររាល់ថ្ងៃ យ៉ាងនេះ ជារៀងរហូត គ្មានថ្ងៃចប់ទេ។
សំណូមពរចុងក្រោយ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលក៏យល់ស្គាល់ពីជីវភាពកម្មករ ខ្ញុំសុំថា គួរតែយើងឯកភាពគ្នា ផ្តល់ប្រាក់ខែគោលឲ្យកម្មកម្នាក់ ១២០ ដុល្លា នៅពេលនេះតែម្តង តើបានឬទេ? ហើយក៏សំណូមពរដល់កម្មករទាំងឡាយ សុំឲ្យមានយល់ដឹងពីការលំបាករបស់ម្ចាស់រោងចក្រផង។ បើបងប្អូនមិនយល់ទេ សូមបងប្អូនសាកទៅលបសួរថៅកែភោជនីយដ្ឋានណាមួយ ទៅ ថាគេលំបាកយ៉ាងម៉េច ទម្រាំបើកភោជនីយដ្ឋាន មួយចិញ្ចឹមកម្មករ ពី ១០ ទៅដល់ ១០០ ឬ ២០០ នាក់។ ភោជនីយដ្ឋានមួយ បានធ្វើឲ្យមនុស្សជាច្រើនក្នុងសង្គមមានការងារធ្វើ គឺតាំងពីកសិករ កម្មករម៉ូតូឌុប រហូតអ្នករត់តុ និងរាប់ទាំងនារីលក់ស្រា ផង។ អ្នកទាំងនោះហើយ ដែលខ្ញុំចាត់ទុកថា ជាអ្នកបានចូលរួមកសាងសង្គមខ្មែរឲ្យរីកចម្រើន។ វាផ្ទុយពីក្រុមអ្នកនយោបាយប្រតិកិរិយា សម រង្ស៊ី និង កឹង សុខា និងពួកមេសហជីពប្រតិកិរិយាខិលខូល យកញើសឈាមកម្មករជាល្បែង តាំងខ្លួនជាអ្នកស្រឡាញ់កម្មករ។
សុំបងប្អូន សួរទៅ លោក អាត់ធុន រ៉ុង ឈុន និងមេបក្សប្រឆាំងទាំងនោះ ថា តើសព្វថ្ងៃនេះ ពួកនេះមានបើករបររកស៊ីអ្វីមួយដែលទាក់ទងនឹងការប្រើកម្លាំងមនុស្ស នៅនឹងផ្ទះឬទេ? ហើយសួរថា បើរោងចក្របិទទ្វារទៅវិញ តើពួកនេះ វាធ្វើយ៉ាងម៉េច ដើម្បីឲ្យបងប្អូនមានការងារធ្វើ។ នៅផ្ទះ សម រង្ស៊ី មានមនុស្សនៅជាមួយដែរ គឺមនុស្សដែលពាក្យថោកទាបរបស់ខ្មែរ គេហៅថា « ខ្ញុំគេ » ។ គ្នាគ្មានសិទ្ធិអ្វីទេ។
បងប្អូន កុំគិតថា ការអួតអាងរបស់សម រង្ស៊ី នោះ វាអាចធ្វើទៅបាន ដោយទាមទាមតម្រូវកម្មករ បានប្រាក់ខែ ៣០០ ដុល្លា នោះ។
យើងគិតថាប្រាក់ខែគោលកម្មករ១២០ដុល្លាក្នុង១ខែក្នុងឆ្នាំ២០១៤នេះគឺសមរម្យសំរាប់ទាំងអស់គ្នា
ហើយ។សំរាប់ឆ្នាំបន្តរបន្តាប់ទៀតគឺយើងដំឡើងម្ដង១០ទៅ១៥ដុល្លារហូតដល់គ្រប់១៦០ដុល្លា។សូមបងប្អូនកម្មករនិងក្រុមសហជីពអ្នកវិនិយោគគិននិងក្រុមការងារពិចារណាឡើងវិញ
មួយដំឡើងបន្តិចមួយបញ្ចុះដំលៃបន្តិចទើបឆាប់ត្រូវគ្នា។រដ្ឋាភិបាលកម្ពូជាក៏បានជួយដល់អ្នក
វិនិយោគិនច្រើនដែរហើយដូចជាការឲ្យរួចពន្ធ័ការនាំសម្លៀកបំពាក់ចេញរហូតដល់ទៅ៥ឆ្នាំដំបូង
នៃការបើករោងចក្រហើយពន្ធនាំវត្ថុធាតុដើមចូលក៏មានការបន្ធូរបន្ថយទៀតដូចនេះគួរតែអាណិត
ដល់កម្មករខ្មែរផង។ម្យ៉ាងបើនិយាយពីបទពិសោធន៏និងជំនាញវិញក៏កម្មករយើងមានគ្រប់គ្រាន់
អស់ហើយខ្លះកាត់ដេរជាង១០ឆ្នាំក៏មានអីច្ចឹងហើយកុំយកលេសថាកម្មករខ្មែរនៅស្ទើរភ្លើងឬមិន
ទាន់មានបទពិសោធន៏ទៀតឲ្យសោះព្រោះខោអាវកូនខ្មែរកាត់ដាក់លក់គ្រប់កន្លែងនៅអាមេរីក
និងសហភាពអឺរុប។