កំហុស​ទី​៤​រ បស់​បុរស​ខ្លាំង​ គឺ​ផ្តល់​នូវ​ការ​សម្រេច​ត្រឡប់ត្រឡិន​ក្នុង​រឿង​ក្តី​តែ​មួយ​ នាំ​ឲ្យ​គូភាគី​រង​គ្រោះ​ខាតបង់​ទាំង​សងខាង

Posts by DTN7
December 26, 2013

​ដោយសារ​បុរស​ខ្លាំង​ធ្លាប់​បាន​មាន​ប្រសាសន៍​របៀប​ជា​សំណួរ​ថា​ "​តើ​ខ្ញុំ​មាន​កំហុស​អ្វី​ ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​?"​ ដូច្នេះ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​កំហុសឆ្គង​ទី​៤​ របស់​បុរស​ខ្លាំង​ដែល​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​មាន​រូបភាព​ត្រឡប់ត្រឡិន​សាចុះសាឡើង​ក្នុង​សំណុំរឿង​ក្តី​តែ​មួយ​ នាំ​ឲ្យ​គូភាគី​រង​គ្រោះ​ខាតបង់​ទាំង​សងខាង​ និង​បង្ក​ឲ្យ​មានការ​ហួសចិត្ត​ទៅ​នឹង​អំពើ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ មក​ធ្វើការ​ចុះ​ផ្សាយ​ជម្រាប​ជូន​បុរស​ខ្លាំង​ និង​អ្នក​ដង្ហែ​គាំទ្រ​ស្វែងរក​ផលប្រយោជន៍​ពី​បុរស​ខ្លាំង​ដូច​តទៅ​ ៖

​មាន​សំណុំរឿង​ទំនាស់​ដីធ្លី​មួយ​ក្នុង​ចំណោម​សំណុំរឿង​ជា​ច្រើន​ទៀត​ ដែល​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺ​សំណុំរឿង​ទំនាស់​ដីធ្លី​ទំហំ​៣៥២​ហិ​កតា​ ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ (​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​)​ រវាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ និង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ បុរស​ខ្លាំង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​ចំណារ​ និង​ការ​សម្រេច​ត្រឡប់ត្រឡិន​ចុះឡើង​នៅ​លើ​របាយការណ៍​ និង​ការ​ផ្តល់​យោបល់​របស់​មន្ត្រី​ថ្នាក់​ក្រោម​ ជា​អាទិ៍​ ៖

១-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០០៨​ នៅ​លើ​របាយការណ៍​និង​ការ​ផ្តល់​យោបល់​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ ជូន​ទៅ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​ តាម​ស្មារតី​លិខិត​លេខ​៨៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

២-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០០៨​ នៅ​លើ​របាយការណ៍​ និង​ការ​ផ្តល់​យោបល់​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០០៨​ របស់​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង​ សម្រេច​ផ្អាក​ការ​អនុវត្ត​លិខិត​លេខ​៨៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​វិញ​ តាម​ស្មារតី​លិខិត​លេខ​១០៣៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ មាន​ន័យ​ថា​ ផ្អាក​ការ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ ក្នុង​រយៈពេល​មិន​ដល់​២​ខែ​ក្រោយមក​ ។​

៣-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៩​ នៅ​លើ​របាយការណ៍​និង​ការ​ផ្តល់​យោបល់​ ចុះ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០០៩​ របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ ជូន​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​វិញ​ តាម​ស្មារតី​លិខិត​លេខ​១២៥២​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ មាន​ន័យ​ថា​ សម្រេច​លុប​ចោល​ស្មារតី​លិខិត​លេខ​៨៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​ តាម​ការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​ ស​ ខេ​ង​ កាលពី​លើក​មុន​ ។​

៤-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១០​ នៅ​លើ​របាយការណ៍​និង​ការ​ផ្តល់​យោបល់​សា​ជា​ថ្មី​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១០​ របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្រេច​ចែក​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ ជា​ពីរ​ចំណែក​ស្មើគ្នា​ ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​ស្មើ​១៧៦​ហិ​កតា​ និង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ស្មើ​១៧៦​ហិ​កតា​ ព្រមទាំង​សម្រេច​ឲ្យ​មានការ​ដោះ​លែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំខ្លួន​ទៀត​ផង​ តាម​ស្មារតី​លិខិត​លេខ​៥៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១០​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

៥-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១០​ នៅ​លើ​លិខិត​សុំ​អន្តរាគមន៍​របស់​លោក​ឧកញ៉ា​ ជៀម​ ផែន​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១០​ សម្រេច​ឲ្យ​មានការ​ផ្អាក​ការ​អនុវត្ត​ចំណារ​របស់​បុរស​ខ្លាំង​ខ្លួនឯង​ ចុះ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១០​ ដែល​នាំ​ឲ្យ​មានការ​ចេញ​លិខិត​លេខ​៥៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១០​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​សម្រេច​ឲ្យ​មាន​ក្រុមការងារ​ចម្រុះ​ចុះ​ដោះស្រាយ​ ព្រមទាំង​លើក​យោបល់​សា​ជា​ថ្មី​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ តាម​ស្មារតី​លិខិត​លេខ​៦០៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១០​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

៦-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១១​ នៅ​លើ​របាយការណ៍​ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១១​ របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ សម្រេច​លុប​ចោល​លិខិត​លេខ​៨៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​លិខិត​លេខ​៥៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១០​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​រក្សា​ខ្លឹមសារ​លិខិត​លេខ​១២៥២​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ទុកជា​ត្រឹមត្រូវ​ និង​បានការ​ តាម​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ មាន​ន័យ​ថា​ បុរស​ខ្លាំង​ធ្វើ​ចំណារ​ឯកភាព​លើ​របាយការណ៍​របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ប្រគល់​ដី​ទំនាស់​ទាំងមូល​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ជា​កម្មសិទ្ធិ​ និង​លុប​ចោល​គ្រប់ការ​សម្រេច​ទាំងអស់​ តាម​ការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​ ស​ ខេ​ង​ ដែល​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ ជា​កម្មសិទ្ធិ​ ទោះ​ទាំងមូល​ក្តី​ ទោះ​ពាក់កណ្តាល​ក្តី​ ។​

៧-​បុរស​ខ្លាំង​ចុះហត្ថលេខា​ដោយ​ផ្ទាល់​ ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ នៅ​លើ​សេចក្តីសម្រេច​លេខ​១២​សសរ​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​រាជរដ្ឋាភិបាល​ (​ត្រូវ​ចំ​នឹង​ថ្ងៃអាទិត្យ​)​ សម្រេច​និរាករណ៍​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ជា​កម្មសិទ្ធិ​នោះ​ចោល​វិញ​ ។​

៨-​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ នៅ​លើ​របាយការណ៍​ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ កាន់កាប់​ជា​កម្មសិទ្ធិ​វិញ​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សំណុំរឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈពេល​ជាង​៦​ឆ្នាំ​ រវាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ និង​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​នេះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ចុះហត្ថលេខា​សម្រេច​រហូត​ដល់​ទៅ​ចំនួន​៨​លើក​សាចុះសាឡើង​ (​ចុះហត្ថលេខា​របៀប​ជា​ចំណារ​ចំនួន​៧​លើក​ និង​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ចំនួន​១​លើក​)​ ជា​ហេតុ​ធ្វើ​ឲ្យ​គូភាគី​ក្នុង​រឿង​ក្តី​រង​គ្រោះ​ខាតបង់​ទាំង​សងខាង​ ដ្បិត​ទម្រាំ​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​ទំនាស់​ជា​កម្មសិទ្ធិ​វិញ​ គឺ​ខ្លះ​រត់ចោលស្រុក​ភូមិ​ ដោយសារ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​ ខ្លះ​បាន​ជាប់គុក​រាប់​ឆ្នាំ​រួច​ហើយ​ កូនចៅ​ប្រជាពលរដ្ឋ​អត់​សាលារៀន​សូត្រ​…​។​ល​។​ រីឯ​លោក​ឧកញ៉ា​ ជៀម​ ផែន​ វិញ​ ក្នុង​នាម​ជា​អ្នកមាន​លុយ​ បាន​ចំណាយ​លុយ​រហូត​ ប៉ុន្តែ​ទីបំផុត​លុយ​ក៏​អស់​ ដី​ទំនាស់​ក៏​អស់​ និង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​សំណុំរឿង​ស៊ើបអង្កេត​ថែម​ទៀត​ ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​ទី​៤​របស់​បុរស​ខ្លាំង​ ដែល​ផ្តល់​នូវ​ការ​សម្រេច​របៀប​ត្រឡប់ត្រឡិន​សាចុះសាឡើង​ មិន​ប្រាកដប្រជា​ក្នុង​រឿង​ក្តី​តែ​មួយ​ នាំ​ឲ្យ​គូភាគី​រង​គ្រោះ​ខាតបង់​ទាំង​សងខាង​ ទម្រាំ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​នៅ​ទឹក​ចុង​ក្រោយ​សម្រាប់​ភាគី​ណាមួយ​ និង​ជួនកាល​មិន​អាច​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ទៀត​ផង​ ៕​

Cheam-Phen-(1)
Cheam-Phen-@6


What Next?

Recent Articles

7 Responses to "កំហុស​ទី​៤​រ បស់​បុរស​ខ្លាំង​ គឺ​ផ្តល់​នូវ​ការ​សម្រេច​ត្រឡប់ត្រឡិន​ក្នុង​រឿង​ក្តី​តែ​មួយ​ នាំ​ឲ្យ​គូភាគី​រង​គ្រោះ​ខាតបង់​ទាំង​សងខាង"

  1. sophanby says:

    infortion hot news plase

  2. Anonymous says:

    ពិតបុរសខ្លាំងមែនអាចធ្វើអ្វីបានតាមចិត្ត អាឆ្គួត

  3. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    មិនមែនកំហុសសម្តេចទេ គឺកំហុសប្រាក់ សុខុន(អ្នកស៊ីញេ)

    ហា ហា ហា!!!!!!
    ឪ ព្រះអង្គអាយ!!!!!

  4. La Rosa says:

    Decho SEN saved millions of KHMER lives in 1979!

  5. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    និយយារួម ទាំងក្រុមហ៊ុន​វុនិយោគធំតូច(វិនិយោគលើដីសម្បទានសេដ្ឋកិច្ច)ទាំប្រជាជនម្ចាស់ដីក្នុងប្រទេសកម្ពុជាសុទ្ធតែជាជនរងគ្រោះទាំងអស់។ជាក់ស្តែងក្រុមហ៊ុននីមួយៗបានចំណាយប្រាក់រាប់លានសែនដុល្លារដើម្បីបានដីសម្បទាននោះ ចុងក្រោយដីមួយចំនួនធំជាដីដែលកាន់កាប់ដោយប្រជាពលរដ្ឋរួចហើយ។ទឹកប្រាក់ដែលត្តូវចាយគឺចាយលើការរត់ការលើតុ ក្រោមតុ តាំងពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ក្រសួងពាក់ពន្ធ គណកម្មធិការអន្តរក្រសួង កងប្រដាប់អាវុធព៉ូលីស ទាហ៊ាន(អ្នកចាំយាមកាងដី) ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា CDC (កន្លែងខ្លាញ់មហាពុករលួយបំផុត) ។ល។
    ទីបំផុតទំនាស់នៅតែមានគឺប៉ះលើដីកម្មសិទ្ធិប្រជាពលរដ្ឋភាគច្រើន។ពួកថ្នាក់លើយកផែនទី(ផែនទីTopoសល់តាំងពីសម័យបារាំង សម័យសាធារណរដ្ឋខ្មែរគម្ានបច្ចុប្បន្នភាព)មកមើលហើយគូសវាសយកតែម្តងដោយមិនបានចុះអង្កេតនិងសិក្យាផ្ទាល់(មានតែលើក្រដាស)។
    ដូច្នេះបញ្ហាទំនាស់ដីធ្លីនៅកម្ពុជាកើតឡើងជាចំបងដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែម្តង។

    (Excellency Bandit Advisor General Oknha Achar CHEA KNOY)

  6. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    ស ជ ណ ជាន់លើ ស ជ ណ !!!!!មានច្រើនករណីទូទាំងប្រទេស។
    ថ្មីៗនេះនៅព្រែកលៀប រឿងឧកញាម្នាក់និងប្រជាជនទាមទារដីវត្ត(កន្លែងបូជាសព)ក្រោយពីបាតុកម្មស្រាប់តែស ជ ណ១េចញពីសាលាក្រុងប្រគល់ដីជូនវត្តវិញ !!!!!!!!!!!!!!!
    ឧ សម្តេចអាយ!!!!!!!!!!!!!
    ឧ ច្បាប់ ឧ ស ជ ណ(សេចក្តីជូនដំណឺងមានថ្នាក់ស្រុក ខេត្ត គណរដ្ឋមន្ត្រី!!!!!!!!!!!!)

    (ពីបែណ្ឌីត​ជា ក្នុយ)

  7. anonymous says:

    decho sen kill million khmer since 1979