ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មកររាប់រយនាក់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងតែបន្តប្រមូលផ្តុំគ្នា និងដង្ហែមកពីទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ ទាមទារការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។
កម្មកររាប់រយនាក់ បានកំពុងធ្វើដំណើរតាមរថយន្តជាបណ្តើរៗមកទីលានប្រជាធិបតេយ្យ។ ចំណែកកម្មករមួយចំនួនទៀត កំពុងតែប្រមូលផ្តុំគ្នានៅតាមរោងចក្រ ដោយនឹងដើរដង្ហែមកទីលានប្រជាធិបតេយ្យ។
កម្មករ បានឲ្យដឹងថា រោងចក្រមួយចំនួននៅរាជធានីភ្នំពេញ បានបិទទ្វារ មិនឲ្យកម្មករ ចេញមកតវ៉ា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានណែនាំឲ្យរោងចក្រ បិទទ្វារបណ្តោះអាសន្ន ដើដម្បីបង្កាហានិភ័យមួយចំនួនដែលអាចកើតឡើង។
អគ្គលេខាធិការសមាគមកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ប្រាប់ VOD ថា ការដកវិនិយោគទុនពីកម្ពុជា ដោយសារកម្មករធ្វើកូដកម្ម និងបាតុកម្មច្រើនដង និងក្រុមហ៊ុនមួយចំនួន មិនមានលទ្ធភាព ក្នុងការផ្តល់ប្រាក់ខែគោល១៦០ដុល្លារក្នុង១ខែ។ លោកបន្តថា តម្លៃជាវទំនិញពីអ្នកបញ្ជាទិញ គឺមិនមានការប្រែប្រួល ដែលនាំឲ្យនិយោជក មិនអាចទទួលបានចំនូលបន្ថែម ដើម្បីបង្កើនប្រាក់ឈ្នួលដល់កម្មករឡើយ។
(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ចុះម៉េចក៍វាមិនតម្លើងឪ្យស្រេចតែម្តងទៅម្តេចក៍តម្លើងប្រាក់ខែឲ្យគ្នាធ្វើដូចជាស្ទើរស្លាប់ស្ទើររស់ អញ្ចឹង? ពួកអាកុំម្មុយនីស្ត៍អស់នេះវាពូកែរណាស់អាខាងធ្វើឲ្យគេរងទុក្ខ វាមិនជួយឲ្យពលរដ្ឋមាន ជីវភាពធូរធារនោះទេខ្លាចប្រជាជនមានជីវភាពរស់នៅសមម្យនោះវានិងពិបាកដឹកនាំ។
កុំខ្វល់សុំសេវាសុខភាពបេឡាជាតិ នឹងរបបសង្គម សេវារបស់ក្រសួងការងារនេះតិចតួចណាស់ មិនរួចថ្លៃជិះម៉ូតូឌុបទៅមកផង សុំអោយក្រុម ហ៊ុន សហគ្រាសឈប់បង់លុយអោយរបបសង្គម និងក្រសួងនេះទៀតទៅ លោកពេជ្រ សោភ័ណ ដន្លងសម្តេច យកលុយទិញឡានថ្មីទំនើបៗអស់ហើយ ហ៊ុន សែន អើយចុះចេញទៅ!