ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ប្រកាសឲ្យកម្មករ-កម្មការិនី មានការប្រុងប្រយ័ត្ន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់ជនទុច្ចរិតរបស់«ក្រុមជនមានអំណាចខិលខូច»។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៧ខែធ្នូនេះ ឲ្យដឹងថា អ្នកមានអំណាច«ខិលខូច»មួយចំនួន មានបំណងអាក្រក់ចង់ប្រើល្បិចអុកឡុក បង្កហិង្សា រួចហើយទម្លាក់កំហុសលើកម្មករ-កម្មការិនី ដែលកំពុងធ្វើកូដកម្មបាតុកម្មដោយសន្តិវិធី។ គណបក្សបានចាត់ទុកទង្វើនេះជា «ល្បិចស្វាស៊ីបាយ រួចលាបមាត់ពពែ» ដែលតែងតែត្រូវបានប្រើប្រាស់កន្លងមក ក្នុងគោលបំណងទម្លាក់កំហុសលើអ្នកណា ដែលហ៊ានចេញមុខតវ៉ាប្រឆាំងផលប្រយោជន៍របស់ពួកគេ។
គណបក្សសង្គ្រោះជាតិ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមដានស៊ើបអង្កេត និងចាប់ជនណា ដែលមានបំណងអាក្រក់ប្រើល្បិចទម្លាក់កំហុសលើកម្មករកម្មការិនីខ្មែរ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានណែនាំឲ្យរោងចក្រ បិទទ្វារបណ្តោះអាសន្ន ដើម្បីបង្កាហានិភ័យមួយចំនួនដែលអាចកើតឡើង៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
。。 ប្រជាពលរដ្ឋ កម្មករ , ប្រយ័ត្ន ពួក អាយ៉ង យួន មួយ ក្តាប់តូច ប្រើ ល្បិច !
(( បើ ពួក វា ចូលមក ធ្វើ ផ្តេសផ្តាស់ យើងនាំគ្នា ចាប់ វា ភ្លាម ! ))
Being a khmer people, I would like all of you to be careful all the time when you are participating in the peaceful strike on the the street.
បងប្អូនអ្នកចូលរួមបាតុកម្ម សូមចងចាំឲ្យច្បាស់ថា លោក សម រង្ស៊ី មានចេតនាយ៉ាងច្បាស់ណាស់ក្នុងការជម្រុញឲ្យសភាពការណ៍បាតុកម្មវិវត្តពីអហឹង្សា ទៅជាហឹង្សា ដើម្បីទម្លាក់ទទួលខុសត្រូវមកលើរដ្ឋាភិបាល។ ដូចនេះក្នុស្ថានភាពដែលមានមនុស្សច្រើន គឺងាយនឹងកើតមានបញ្ហាណាស់។ សម រង្ស៊ីនឹងអាចបង្កើតឲ្យមាចលាចលផ្សេង ដែលនឹងបង្កគ្រោះថ្នាក់ដល់បងប្អូន។ ដូចនេះ សូមបងប្អូនប្រយ័ត្នចំពោះហេតុការណ៍ណាមួយ ដែលសម រង្ស៊ីនឹងបង្កើតឡើង។
យើងត្រូវមើលថា បើហេតុការណ៍មួយបានកើតមាន ដោយពុំមានគ្រោះថ្នាក់ដល់ សម រង្ស៊ីទេនោះ នុះគឺសម រង្ស៊ីជាអ្នករៀបចំហើយ។
សូមប្រយ័ត្ន!!
ទំលាកថ្មលេិជេិងហេិយពួកអាងVNកុំតែទំលាកកុំហុសលេីគេ
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ
អាមួយនេះនិយាយដូចខ្វាក់ភ្នែកអញ្ចឹង រាល់មានការបះទង្គិចគ្នាគឺអាពួកឆ្កែប៉ូលិសទេដែលជាអ្នកបង្ក
បើពួកអាឆ្កែប៉ូលិសអស់ហ្នឹងមិនបង្ករទេ គឺមិនដែលមានបញ្ហាអ្វីទាំងអស់ ត្រូវនិយាយការពិតផង កុំភ្លើនិយាយយកតែពីឈ្នះពេក។