រោងចក្រកាត់ដេរនៅកម្ពុជាត្រូវបានណែនាំឲ្យបិទទ្វារជាបណ្តោះអាសន្នកាលពីម្សិលមិញ នៅពេលដែលកម្មកររាប់មឺុននាក់មកពីរោងចក្ររាប់រយបានចូលរួមធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែ ដោយធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មដែលមានទឹកប្រាក់ចំនួន៥ពាន់លានដុល្លារនេះ គឺមានចំនួនជិត៨០ភាគរយនៃការនំាចេញរបស់កម្ពុជា។
កម្មករកាត់ដេរដែលកំពុងតវ៉ាទាមទារដំឡើងប្រាក់ខែអប្បបរមា ហែក្បួនលើស្ពានអាកាសឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី កាលពីព្រឹកម្សិលមិញ ដើម្បីទៅចូលរួមការធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ ស៊ីវ ចាន់ណា
ការជួបជុំគ្នាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក៏បានបន្តរាលដាលកាន់តែធំផងដែរដោយមានមនុស្សចូលរួមជាង១០ ពាន់នាក់នៅពេលរសៀល នៅពេលដែលកម្មករមិនចូលធ្វើការ ហើយបានទៅទីលានប្រជាធិបតេយ្យដើម្បីចូលរួមការធ្វើបាតុកម្មឈានចូលថ្ងៃទី១២ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឲ្យរោងចក្រជាង៤០០ដែលមានកម្មករធ្វើការជាង៤០០.០០០នាក់នោះបានផ្ញើអីុម៉េលទៅឲ្យសមាជិករបស់ខ្លួនកាលពីព្រឹកម្សិលមិញ ណែនាំឲ្យរោងចក្រទាំងនោះអនុញ្ញាតឲ្យកម្មករទៅផ្ទះវិញ។
អីុម៉េលនោះមានខ្លឹមសារថា “ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសូមស្នើឲ្យសមាជិកទាំងអស់ផ្អាកប្រតិបត្តិការមួយសប្តាហ៍នេះសិន ហើយអនុញ្ញាតឲ្យកម្មករស្នាក់នៅផ្ទះ”។
អីុម៉េលនេះលើកឡើងទៀតថា “ ប្រសិន បើកម្មករធ្វើការនៅក្នុងរោងចក្រ បាតុករអាក្រក់មួយចំនួននឹងទៅអុកឡុកបំផ្លាញទ្វារនិងទ្រព្យសម្បត្តិរោងចក្រ ដើម្បីបង្ខំឲ្យកម្មករចេញទៅចូលរួមធ្វើបាតុកម្មទាមទារប្រាក់ខែ១៦០ដុល្លារ។
លោក កាំង មូ៉នីកា ប្រធានគ្រប់គ្រងនៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ក្រសួងការងារបានផ្តល់ព័ត៌មានឲ្យសមាគមថា រោងចក្រប្រហែល២៤០ ដែលស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងភ្នំពេញបានរងផលបះពាល់ដោយសារកូដកម្ម និងបាតុកម្មកាលពីម្សិលមិញ។
លោក ម៉ូនីកា បាននិយាយថា “ រោងចក្រភាគច្រើននឹងអនុញ្ញាតឲ្យកម្មករឈប់សម្រាកបណ្តោះអាសន្ន”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានប្រសាសន៍ថា លោកមិនដឹងថា តើវិធានការបែបនេះមានរយៈពេលយូរប៉ុណ្ណាទេ។
លោកបាននិយាយថា “ ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើម ហើយវាមានរយៈពេលយូរប៉ុណ្ណានោះយើងមិនដឹងទេ។ឧស្សាហកម្មនេះមិនអាចទ្រាំមិនបិទបានទេ សូម្បីតែមួយថ្ងៃក៏មិនអាចទ្រាំបានដែរ ពីព្រោះគម្រោងផលិតកម្មរបស់យើងមានភាពតានតឹងខ្លាំងណាស់”។
អំឡុងពេលធ្វើសន្និសីទកាសែតកាល ពីល្ងាចម្សិលមិញ នៅក្នុងភោជនីយដ្ឋាន “កន្លែងចាស់” ក្នុងទីក្រុងភ្នំពេញ សមាជិកគណៈកម្មាធិការនាយកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបដិសេធថា កម្មករមិនបានចេញទៅតវ៉ាក្រៅរោងចក្រដោយសារសេចក្តីសម្រេចដំឡើងប្រាក់ខែអប្បបរមា នេះទេ ប៉ុន្តែបានលើកឡើងថា មនុស្សមួយក្រុមបានដើរពីរោងចក្រមួយទៅរោងចក្រមួយបង្ខំឲ្យកម្មករចូលរួមធ្វើបាតុកម្មដោយការគំរាមប្រើអំពើហិង្សា។
លោក លី តឹកខេង ប្រធានផ្នែកប្រតិបត្តិការនៅសមាគមរោងចក្រកាត់ដេរនេះបានបន្ទោសការធ្វើបាតុកម្មរបស់កម្មករទៅលើសកម្មភាពហិង្សា និងគួរឲ្យភ័យខ្លាចរបស់មនុស្សខាងក្រៅដែលមានចរិតដូចក្មេងស្ទាវ។
លោកបាននិយាយថា សមាគមសូមបញ្ជាក់ ថា បញ្ហានេះមិនមែនដោយសារកម្មករមិនសប្បាយចិត្តចំពោះប្រាក់ខែអប្បបរមានេះទេប៉ុន្តែរោងចក្រផ្អាកប្រតិបត្តិការដោយសារហេតុផលសុវត្ថិភាព។
អ្នកយកព័ត៌មានដែលបានចូលរួមសន្និសីទកាសែតត្រូវបានបង្ហាញរូបភាពវីដេអូតាមកាម៉េរ៉ាសុវត្ថិភាពអំពីយុវជននិងយុវនារី មួយក្រុម ដែលបានទាត់ធាក់ទ្វាររោងចក្រយ៉ាងហោចណាស់ចំនួនបួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ និងថ្ងៃម្សិលមិញ។
ទោះជាយ៉ាងណា មេដឹកនាំសហជីព និងកម្មករនិយាយថា ការផ្ទុះកូដកម្មនៅទូទាំងប្រទេសនេះគឺដោយសារការសម្រេចកំណត់ប្រាក់ខែអប្បបរមាថ្មី។ គណៈកម្មការប្រឹក្សាការងារដែលកំណត់ប្រាក់ខែអប្បបរមាក្នុងវិស័យកាត់ដេរបានអនុម័តផែនការរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដើម្បីដំឡើងប្រាក់ខែដល់៩៥ដុល្លារ គឺដំឡើងចំនួន១៥ដុល្លារពីលើប្រាក់ខែបច្ចុប្បន្ន៨០ដុល្លារ។
ការដំឡើងប្រាក់ខែនេះមិនស្មើនឹងការទាមទាររបស់សហជីពឲ្យដំឡើងប្រាក់ខែដល់១៦០ដុល្លារទេ ហើយសហជីពឯករាជ្យ និងសហជីពដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងប្រកាសថា ពួកគេនឹងធ្វើបាតុកម្ម និងកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែ។
ប៉ុន្តែ យោងតាមលោក មឿន តុលា ប្រធាន កម្មវិធីការងារនៅមជ្ឈមណ្ឌលអបរំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា កម្មករដែលធ្វើកូដកម្មមិនបានរង់ចាំការយល់ព្រមពីប្រធាន សហជីពរបស់ខ្លួនឲ្យធ្វើបាតុកម្មនោះទេ។
លោក មឿន តុលា បានមានប្រសាសន៍អំពីកូដកម្មនៅទូទាំងប្រទេសនេះថា “ ពេលនេះគ្រប់គ្រងលែងបានហើយ”។
លោកបានមានប្រសាសន៍ថា “ ប្រធានសហជីពបានប្រកាសអំពីកូដកម្មនេះ ប៉ុន្តែ ពួកគេក៏មានផែនការជូនដំណឹង និងធ្វើតាមច្បាប់ដែរ។ ប៉ុន្តែ តំណាងសហជីពតាមរោងចក្រ និងកម្មករមិនរង់ចាំទេ”។
លោកបានលើកឡើងថា ការផ្តល់អនុសាសន៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យរោងចក្របិទទ្វារនេះ គឺដើម្បីធ្វើឲ្យកម្មករពិបាកចូលរួមធ្វើកូដកម្ម ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការសម្រេចបែបនេះអាចមានឥទិ្ធពលអាក្រក់ទៅវិញទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំសង្ស័យថា យុទ្ធសាស្ត្របិទរោងចក្រពីរបីថ្ងៃនេះមិនអាចរារាំងកម្មករមិនឲ្យចូលរួមតវ៉ាបានទេ។ប្រសិនបើពួកគេឈប់សម្រាកនៅផ្ទះ គឺមានការពិបាកប្រមូលពួកគេ”។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា ការធ្វើបែបនេះជាដំណោះស្រាយទេ។ ប្រសិនបើកម្មករត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកមានប្រាក់ខែ កម្មករនឹងមានពេលចូលរួមតវា៉ជាមួយគណបក្សប្រឆាំង”។
គណបក្សសង្គ្រោះជាតិបានរិះគន់ការដំឡើងប្រាក់ខែអប្បបរមានៅសប្តាហ៍នេះ ហើយមេដឹកនាំគណបក្សបានចុះទៅតាមរោងចក្រជំរុញឲ្យកម្មករចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យ។លោក សម រង្ស៊ី បានមានប្រសាសន៍ថា មហាបាតុកម្មនេះនឹងធំជាងគេបំផុតចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដា មក។
ប្រធានសហជីពចំនួនប្រាំមួយត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមួយនៅថ្ងៃនេះនៅក្រសួងការងារដើម្បីពិភាក្សាអំពីកូដកម្មនៅទូទាំងប្រទេសនេះ។
លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា ប្រធានសហជីពទាំងេនះ រួមទាំងលោក អាត់ ធន់ លោក ជា មុនី និងលោក ម៉ម ញឹម នឹងត្រូវស្នើសុំឲ្យពន្យល់ប្រាប់ពីតួនាទីរបស់ខ្លួននៅក្នុងការធ្វើបាតុកម្មនេះ និងការបំផ្លាញទ្រព្យសម្បត្តិរោងចក្រ។
លោកបានមានប្រសាសន៍ថា “ យើងបានអញ្ជើញពួកគាត់ឲ្យមកចូលរួមនៅថ្ងៃស្អែក ដើម្បីឲ្យពួកគាត់ឆ្លើយបំភ្លឺ ពីព្រោះយើងបានទទួលព័ត៌មានថា ពួកគេបានញុះញង់កម្មករឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងសេចក្តីសម្រេចដំឡើងប្រាក់ខែអប្បបរមានេះ”។
លោកបានបន្ថែមថា “ យើងក៏សួរពួកគេអំពីព័ត៌មានដែលយើងបានទទួលថា សហជីពមួយចំនួនបានគំរាមធ្វើមហាបាតុកម្មដើម្បីបំផ្លាញទ្រព្យសម្បត្តិរោងចក្រ”។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (សុីខាវឌូ) ជាសហជីពឯករាជ្យធំជាងគេនៅកម្ពុជា បានមានប្រសាសន៍ថា លោកនឹងទៅចូលរួម ប៉ុន្តែ នឹងមិនលុបចោលបាតុកម្មទេ លុះត្រាតែកែប្រែប្រាក់ខែអប្បបរមានេះ។
លោកបានមានប្រសាសន៍ថា “ យើងទាមទារប្រាក់ខែ១៦០ដុល្លារ។ កម្មករនឹងបន្តតវ៉ា ប្រសិនបើក្រសួងការងារមិនព្រមព្រៀងតាមសំណើរបស់យើងទេ”។
លោក អ៊ុំ វិសាល មន្ត្រីច្បាប់នៅសហជីព សីុខាវឌូ បានប៉ាន់ប្រមាណថា កម្មករនៅរោងចក្រជាង៣០០រោងចក្របានធ្វើកូដកម្មកាលពីម្សិលមិញ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា សមាជិករបស់លោកកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន១៨៨ គឺកើនឡើងពី៨២រោងចក្រកាលពីថ្ងៃពុធ។
តំណាងសហជីពបានរាយការណ៍ថា មានកូដកម្មនៅតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង។
លោក ម៉ក់ ជីតូ ស្នងការស្តីទីនគរបាលរាជធានីភ្នំពេញបានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការធ្វើកូដកម្មនេះ។
លោក ម៉ក់ ជីតូ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិបានញុះញង់កម្មករឲ្យចូលរួមធ្វើកូដកម្ម”។ លោកបានបន្ថែមថា កម្មករចាប់អារម្មណ៍តែលើការសន្យារបស់គណបក្សប្រឆាំងដើម្បីដំឡើងប្រាក់ខែដល់១៦០ដុល្លារ។
លោកបានមានប្រសាសន៍ថា “ កម្មករគ្រាន់តែធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែប៉ុណ្ណោះ។ ពួកគេមិនខ្វល់អំពីរឿងនយោបាយដូចជា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនោះទេ។
លោកមានប្រសាសន៍ថា “ ឥឡូវនេះយើង កំពុងពិចារណាចាត់វិធានការតាមច្បាប់ប្រឆាំង មនុស្សមួយក្រុមដែបានញុះញង់កម្មករឲ្យប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល”៕ គឹមហឿន
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
និយយារួម ទាំងក្រុមហ៊ុនវុនិយោគធំតូច(វិនិយោគលើដីសម្បទានសេដ្ឋកិច្ច)ទាំងប្រជាជនម្ចាស់ដីក្នុងប្រទេសកម្ពុជាសុទ្ធតែជាជនរងគ្រោះទាំងអស់។ជាក់ស្តែងក្រុមហ៊ុននីមួយៗបានចំណាយប្រាក់រាប់លានសែនដុល្លារដើម្បីបានដីសម្បទាននោះ ចុងក្រោយដីមួយចំនួនធំជាដីដែលកាន់កាប់ដោយប្រជាពលរដ្ឋរួចហើយ។ទឹកប្រាក់ដែលត្តូវចាយគឺចាយលើការរត់ការលើតុ ក្រោមតុ តាំងពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ក្រសួងពាក់ពន្ធ គណកម្មធិការអន្តរក្រសួង កងប្រដាប់អាវុធប៉ូលីស ទាហ៊ាន(អ្នកចាំយាមកាងដី) ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា CDC (កន្លែងខ្លាញ់មហាពុករលួយបំផុត) ។ល។
ទីបំផុតទំនាស់នៅតែមានគឺប៉ះលើដីកម្មសិទ្ធិប្រជាពលរដ្ឋភាគច្រើន។ពួកថ្នាក់លើយកផែនទី(ផែនទីTopoសល់តាំងពីសម័យបារាំង សម័យសាធារណរដ្ឋខ្មែរគ្មានធ្វើបច្ចុប្បន្នភាព)មកមើលហើយគូសវាសយកតែម្តងដោយមិនបានចុះអង្កេតនិងសិក្យាផ្ទាល់(មានតែលើក្រដាស)។
ដូច្នេះបញ្ហាទំនាស់ដីធ្លីនៅកម្ពុជាកើតឡើងជាចំបងដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែម្តង។
(Excellency Bandit Advisor General Oknha Achar CHEA KNOY)
កុំខ្វល់សុំសេវាសុខភាពបេឡាជាតិ នឹងរបបសង្គម សេវារបស់ក្រសួងការងារនេះតិចតួចណាស់ មិនរួចថ្លៃជិះម៉ូតូឌុបទៅមកផង សុំអោយក្រុម ហ៊ុន សហគ្រាសឈប់បង់លុយអោយរបបសង្គម និងក្រសួងនេះទៀតទៅ លោកពេជ្រ សោភ័ណ ដន្លងសម្តេច យកលុយទិញឡានថ្មីទំនើបៗអស់ហើយ ហ៊ុន សែន អើយចុះចេញទៅ!
អារង្សី វាស្អីបានអញស្តាប់វា ហែងស្តាប់តែហែងទៅ
អានាយករដ្ឋមន្រ្តីឧទាហរណ៍
អានាយករដ្ឋមន្រ្តីហ្វេសប៊ុក
អាថៅកែបាតុកម្ម
អាសាងគ្រោះជាតិ
បើម្ចាស់វិនិយោគបឹតឈប់នៅស្រុកខ្មែរ គឺអត់ស៊ីទាំងអស់មិនមែនកម្មករនោះទេ គឺអាពុករលួយស៊ីភីភីនាំគ្នាស៊ីបាយកកទៀតហើយគឺលែងហ៊ឺហា
ចូលហាងរាល់ថ្ងៃទៀតហើយមែនទេ ហា!ហា!ពួកអាឈ្លើងក៏អត់ឈាមបឺតពីវិនិយោគទៀតហើយ!!!!!
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ