កាលពីព្រឹកថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការស្វាគមន៍ខុសពីការរំពឹងទុកពីសំណាក់កម្មករកម្មការិនីរោងចក្រកាត់ដេរដែលកំពុងធ្វើកូដកម្មរាប់ពាន់នាក់ ខណៈក្បួនរថយន្តរបស់លោកធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសវៀតណាមដោយកម្មករកម្មការិនីពី៥.០០០ទៅ៦.០០០នាក់បានលើកបដាទាមទារប្រាក់ខែ១៦០ដុល្លារក្នុងមួយខែ និងបានស្រែកព្រមគ្នាថា “ ហ៊ុន សែន អើយចុះចេញទៅ!” ពេលរថយន្តរបស់លោកដែលអមដោយក្បួនរថយន្តរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បើកកាត់ពួកគេ។
នគរបាលនិងសមាជិកកងអង្គរក្សផ្ទាល់របស់នាយករដ្ឋមន្ត្រី ដែលធម្មតាតែងតែបិទផ្លូវក្នុងរាជធានីឲ្យក្បួនរថយន្តរបស់លោក ហ៊ុន សែន ឆ្លងកាត់នោះ មើលទៅគឺមិនអាចធ្វើឲ្យក្រុមកម្មករកម្មការិនីទាំងនេះតវ៉ានៅកន្លែងផ្សេងផុតពីភ្នែកពីត្រចៀករបស់លោក ហ៊ុន សែន បានទេ។
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលបានដើរក្បួនជាមួយកម្មករកម្មការិនីដែរនោះ បានឲ្យដឹងថា ៨៥ភាគរយនៃកម្មករកម្មការិនី ដែលបានស្វាគមន៍លោកនាយករដ្ឋមន្ត្រីនៅមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺជាអ្នកដែលធ្វើកូដកម្មនៅរោងចក្រជាង២០នៅក្នុងតំបន់ចោមចៅនៅក្នុងរាជធានីភ្នំពេញហើយបានធ្វើដំណើរទៅចូលរួមក្នុងការតវ៉ារបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “កម្មករកម្មការិនីហែក្បួនពីចោមចៅក្នុងបំណងតែមួយទេ គឺទាមទារឲ្យមានការដំឡើងប្រាក់ខែ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោកមិនបានអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅអាកាសយានដ្ឋានទេ ដូច្នេះគឺមិនបានដឹងពីការស្វាគមន៍ខុសពីការរំពឹងទុកនៅតាមផ្លូវឆ្ពោះទៅអាកាសយានដ្ឋានឡើយ។
លោក ផៃ ស៊ីផាន ក៏បានលើកឡើងផងដែរថា សម្រែកស្វាគមន៍លោកនាយករដ្ឋមន្ត្រីរូបនេះ គឺគ្មានប្រយោជន៍ទេ។
លោកបានមានប្រសាសន៍ថា “ ការស្រែករបស់ពួកគាត់ជារឿងរបស់ពួកគាត់”។ ប្រជាពលរដ្ឋបានសម្រេចចិត្តរួចហើយ [ក្នុងការជ្រើសរើសលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី] ក្រោយការបោះឆ្នោតខែកក្កដា”។
លោក ស្រី ថាមរ៉ុង ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោក ហ៊ុន សែន ដែលអមដំណើរដោយលោកស្រី ប៊ុន រ៉ានី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចទៅទីក្រុងហូជីមិញនេះ គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់ឌុង (Nguyen Tan Dung) នៅរសៀលថ្ងៃម្សិលមិញនេះ។
លោក ស្រី ថាមរ៉ុង បានឲ្យដឹងថា កិច្ចព្រមព្រៀងចំនួនប្រាំបួនរវាងរដ្ឋាភិបាលទាំងពីរនឹងត្រូវបានចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ។ លោក ហ៊ុន សែន ក៏នឹងជួបអតីតយោធាស្ម័គ្រចិត្តវៀតណាមរាប់ទាំងអតីតប្រធានាធិបតី ឡេ ដឹក អាញ់ (Le Duc Anh) ដែលជាអ្នករៀបចំផែនការឈ្លានពានដោយកម្លាំងយោធាក្នុងខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្ដួលរំលំរបបប៉ុលពតផងដែរ។
ជាអ្នកដឹកនាំកងកម្លាំងវៀតណាមអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងជាប្រមុខរដ្ឋពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៧ លោក ឡេ ដឹក អាញ់ គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបង្កើនកម្លាំងយោធាដែលបានផ្ដួលរំលំរបបប៉ុល ពត និងដែលបានលើកបន្ដុបលោក ហ៊ុន សែន និងសមាជិកជាន់ខ្ពស់បក្សឲ្យឡើងកាន់អំណាច។ លោក ហារីស (Harish) និងអ្នកស្រី ជូលី មេត្តា (Julie Mehta) ដែលសុទ្ធតែជាអ្នកសរសេរនូវជីវប្រវត្តិ បានធ្វើការកត់សម្គាល់ក្នុងសៀវភៅរបស់ខ្លួនក្រោមចំណងជើងថា “ Strongman” ថា អតីតឧត្តមសេនីយ៍ ឡេ ដឹកអាញ់ ស្ថិតនៅក្នុងចំណោមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយលោក ហ៊ុន សែន អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក ស្រី ថាមរ៉ុង បានឲ្យដឹងថា លោក ហ៊ុន សែន ក៏នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយវិនិយោគិនវៀតណាមនៅថ្ងៃនេះផងដែរ ដោយលោកបានបញ្ជាក់បន្ថែមថា ការធ្វើពាណិជ្ជកម្មជាមួយវៀតណាមបច្ចុប្បន្ននេះមានទំហំស្មើនឹងទឹកប្រាក់ជាង៣.០០០លានដុល្លារ ហើយរដ្ឋាភិបាលបាន “ ប្ដេជ្ញាថា នឹងបង្កើនឲ្យដល់៥.០០០លានដុល្លារក្នុងឆ្នាំ២០១៥”។
លោកបានមានប្រសាសន៍ថា “ យើងដឹងថា យើងអាចសម្រេចបំណងនេះបាន”៕ សេរីវុធ
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
រូបភាពពិតនៃដំណើរទស្សនះកិច្ចទៅប្រទេសយួនកាលពីម្សិលមុិញគឺការស្វះស្វែងរកជំនួយទាហាន មកជួយបង្ក្រាបបាតុកម្មនៅស្រុកស្មែឬទៅទទួឪវាទពីប្រទេសយួនតែប៉ុណ្ណោះ។ ការដែរលើកឡើងថា ទៅជួបយួនក្នុងន័យចុះហត្ថលេខារកសុីស្អីនោះគឺគ្មានទាល់តែសោះ។ តែយ៉ាងណាក៍ដោយក៍កា រំពឹងទុករបស់ហ៊ុនសែនដែលថានិងបានជំនួយយោធានិងកាគាំទ្រពីលោកឡេដឹកអាញ់ (អតីតប្រធា នាធិបតីយួន) នោះគឺមិនទៀងថាយួនគេយល់ព្រមនោះទេ ព្រោះបរិបទរបស់ពិភពលោកនៅទសវត្សនេះខុសពីប៉ុន្មានទសវត្សមុន។ លើកនេះយួនវានិងថ្លឹងថាតើត្រូវជួយហ៊ុនសែនទៀតឬក៍រុញក្បាល ហ៊ុនសែនចោលនៅពេលដែលហ៊ុនសែនត្រូវយួនប្រើការលែងកើតហើយស្អុយឈ្មោះពេញពិភព លោកហើយនោះ? ព្រោះបើយួនសុខចិត្តជ្រើសរើសយកហ៊ុនសែនគឺធ្វើឲ្យអាមេរិកគេមិនសប្បាយចិត្ត និងចងសម្ពន្ធ័មិត្តយួនក្នុងការជួយជំលោះសមុទ្រខាងត្បូងជាមួយនិងចិន។ ដូច្នេះខ្ញុំហានទាយថា ហ៊ុនសែនបច្ចុប្បន្ននេះគឺត្រូវតែដល់អស់អំណាចហើយ ព្រោះយួនគេមិនជ្រើសរើសយកហ៊ុនសែន ដោយច្រានចោលសម្ពន្ធ័មិត្តអាមេរិកនោះទេ។ ស្រួលមិនស្រួលអាមេរិកលួចជួបចរចារគ្នាជាមួយ ចៅហ្វាយហ៊ុនសែនបាត់ទៅហើយ ហើយប្រសិនបើយួនយល់ព្រមថាមិនជួយហ៊ុនសែននោះគឺ ហ៊ុនសែនដល់ពេលឯកកោហើយ ហើយត្រូវតែមកប្រឈមមុខផ្លូវច្បាប់ឬតុលាការប្រជាជននៅ ស្រុកខ្មែរជាសមិនរួចនោះទេ។ នេះហើយល្បិចសាមកុករបស់ហ៊ុនសែនដល់ពេលប្រើលែងកើត ទៀតហើយ។ ហើយអនាគត់របស់ហ៊ុនសែនមិនខុសពីអនាគត់របស់ខ្មោចសាដាំហូសេន និង កាដាហ្វីនោះទេ Please come on to return to Cambodia because huge demonstrators are being waited you….please come back.
sen
មិនដឹងដឹកនាំប្រកាច់យស្អីទេ មិនដែលយកប្រទេសជឿនលឿនមកធ្វើការប្រៀបធៀបដើម្បីអភិវឌ្ឍន៍ប្រទេស បែរជាលើកយកតែពីសម័យប៉ុលពតមកធ្វើការប្រៀបធៀប ព្រោះតែបែបនេះ បានជាសង្គមខ្មែរមិនរីកចម្រើនទៅមុខ គំនិតប្រហែលកង្កែបក្នុងអណ្តូង ។
ទៅយួនដើម្បីយកក្បួនពីចៅហ្វាយ មកបង្រ្កាបនិងបាញ់សំលាប់ខ្មែរយើង…!គិតទៅ កញ្ជះយួនសួរពូជតែម្តង…!
Khmer lives because of Vietnam, Hun Sen is on the power because of election. We are in democratic country, we cannot follow the way of Sam Rainsy.
លោកហ៊ុនសែន ឡើងឬចុះចេញ អាស្រ័យលើការបោះឆ្នោត មិនអាស្រ័យលើក្រុមតូចមួយដូចនោះទេ។
យើងជាប្រទេសប្រជាធិបតេយ្យ។ លោកហ៊ុនសែន ឡើងឬចុះចេញ អាស្រ័យលើការបោះឆ្នោត។
យើងជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែលោកសមរង្ស៊ីមិនខ្វល់ពីការគោរពច្បាប់ប្រទេសជាតិ។
អាខ្វាក់វាបានឡើងកាន់អំណាចដោយធ្វើរដ្ឋប្រហាសន្លឹកឆ្នោតទេមិនមែនពលរដ្ឋភាគច្រើនបោះ
ឲ្យទេណា! កុំស្មានថាខ្មែរភ្លើឲ្យសោះ អានាយករដ្ឋមន្ត្រីចោរ,អារដ្ឋសភាចោរ,អាព្រឹត្តសភាចោរ,
អាតំណាងរាស្ដ្រក៍សុទ្ធសឹងជាពួកចោរ ស្រុកខ្មែរបច្ចុប្បន្នដឹកនាំដោយពួកក្រុមចោរខុសច្បាប់ មុខ
មួយៗក្រាស់ថោកទាបរកលេខដាក់គ្មាន រីឯអាពួកស៊ីពែប៉ុន្មាក្បាលនេះក៍មានមុខក្រាស់មិនចេះខ្មាស់គេនៅហ៊ានចេញមុខការពារអារដ្ឋាភិបាលគំរក់ថោកទាបខុសច្បាប់នៅទីនេះដែរហ្ន! សុទ្ធសឹងពួកអាលក់ជាតិនិងក្បត់ជាតិស្មោះ។
Neak ta.. lolo ..soso…. =arch!!!!=cpp=CorruPtion Party…hun sen…must go out!!!
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ
វាសមមុខខ្លាំងណាស់ដែលពលរដ្ឋសឹងទូរទាំងប្រទេសដេញក្បាលឲ្យចេញពីអំណាចនោះ។
-Khmer has been dying because of Youn communist leader’s idealism of expands by aggression to Cambodia.
-Hun Sen has been in power because he was poor, uneducated ignorant, joining the Khmer Rouge to destroying Cambodia, installed and used by Youn as puppet and cheat on election
-We are in a fake democracy county because Hun Sen consolidate all power for himself alone to serve Youn and for corruption; the people don’t have any power as the owner of the country
-The people voted him down and now demand him to resign