ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី ខណៈដែលព្រះអង្គយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប្រទេសចិន មួយរយៈ ចាប់ពីថ្ងៃទី១៩ខែកុម្ភៈ ស្អែកនេះ។
ព្រះរាជសារព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៨ ខែកុម្ភៈ មានព្រះរាជបន្ទូលថា ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ព្រះរាជសារបន្តថា នៅពេលដែលព្រះអង្គអវត្តមាន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹងទទួលជួយកិច្ចការរបស់ព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ តែងតែយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គ ក្នុងរយៈពេលមួយខែម្ដង ហើយការគង់នៅប្រទេសចិនរបស់ព្រះអង្គ អាចនឹងមានរយៈពេល ៣ទៅ៤សប្តាហ៍៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
It is a good time for chea sim to think about dying day. It is coming to take chea sim very soon. May god condemn chea sim to hell as soon as posible.
នៅក៏គ្នានប្រយោជន៏ទៅក៏គ្នានប្រយោជន៏គឺគ្នានអ្វីសំខានសំរាប់រាស្រ្តទេ។
ព្រះមហាក្សត្រ អព្យាក្រិត យករួច ខ្លួន !
លោក តា ជា ស៊ីម ត្រូវ អព្យាក្រិត្រ ដែរ ទើបជាការ ល្អ !
« កុំ ធ្វើតាម អាកញ្ចាស់ ហ៊ុន សែន អោយសោះ ! »
I respect President Chia Sim. But now he is old and sick. Could give him relax and freedom. I wish.