ដោយ៖ ពេជ្រ សុធារី
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
ការិយាល័យលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃ ប្តូរទីតាំងផ្តល់លិខិតឆ្លងដែនធម្មតាដល់ប្រជាពលរដ្ឋ ពីអគារចាស់ នៅខណ្ឌចំការមន ទៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤នេះតទៅ។
យោងតាមសេចក្តីជូនដំណឹង នៅក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភានេះ ឲ្យ ដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកសុំឲ្យផ្តល់ លិខិតឆ្លង ដែននោះ ការិយាល័យលិខិតឆ្លងដែន បានប្តូរទីតាំងពីអាគារចាស់លេខ២ មហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ទៅអគារថ្មី ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបន្តថា ទីតាំងថ្មីនោះ បានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង៧ព្រឹកតទៅ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈsotheary@vodhotnews.com