ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថា​កម្ពុជា​នឹងរង​សម្ពាធ​ទាប​ចាប់ពី​ថ្ងៃ​ទី​២៥​ខាងមុខនេះ​​

ដោយ៖​ ជន​ ស្រីណុច
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ខាងមុខ នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ (ITCZ) កើតឡើង ដែល​អូសបន្លាយ​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ នាំ​ឲ្យ​ជះឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ផង​ដែរ។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធន​ទឹក និង​ឧតុនិយម ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ​ឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៨ ខែ​សីហា កម្ពុជា​នឹង​ទទួលរង​សម្ពាធ​ទាប​មួយ​ពី​ប្រទេស​ជិតខាង ហើយ​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន រួម​មាន​រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ​ជាដើម។

​សេចក្តីជូនដំណឹង​បន្តថា ការ​មាន​ធ្លាក់ភ្លៀង​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នេះ អាច​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង នៅតាម​តំបន់​ទំនាប​ជាប់​នឹង​ផ្លូវទឹក ពិសេស​ខេត្ត​កំពង់ស្ពឺ និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។​

​ទាក់ទង​នឹង​ករណី​នេះ ក្រសួង​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ និង​សាធារណៈជន ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជំ​ពោះ​ស្ថានភាព​អាកាសធាតុ​ខាងលើ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើង​ឡើង​ជា​យថាហេតុ​៕


មើលរូបភាពបន្ថែម

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles