ដោយ ម៉ម មុនីរតន៍
2014-08-24
RFA
កសិករជាង ២០០នាក់ នៅស្រុកបវេល នឹងប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ សីហា ដើម្បីជំរុញឲ្យអាជ្ញាធរខេត្តដោះស្រាយដីដែលមានជម្លោះជាមួយឧកញ៉ា សន ថន។
រស់នៅបឹង២ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លោក ឈុត ម៉ៅ ឲ្យដឹងនៅថ្ងៃទី២៤ សីហា ថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយឧកញ៉ា សន ថន នឹងជួបជុំគ្នានៅមុខសាលាខេត្ត ចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី២៥ សីហា។ លោកបន្តថា ការប្រមូលផ្តុំជាថ្មីទៀតនៅពេលនេះ គឺស្នើសុំឲ្យអភិបាលខេត្ត និងជំនាញពាក់ព័ន្ធដោះស្រាយ ដីដែលមានជម្លោះនេះ ហើយអាចឲ្យពួកគាត់ជាម្ចាស់កម្មសិទ្ធិបានអាស្រ័យផលឡើងវិញ។
ប្រជាពលរដ្ឋព្រមានថា បើការតវ៉ាដើម្បីស្នើសុំឲ្យមានដំណោះលើកនេះ នៅតែមិនអាចទទួលបានលទ្ធផលទេ នឹងបន្តទៅថ្នាក់ជាតិទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលសាទរក្រុមហ៊ុនវៀតណាមចេញមុខដោះស្រាយជូនពលរដ្ឋរងគ្រោះរឿងដី
- តំណាងសហគមន៍មានទំនាស់ដីនៅខេត្តព្រះសីហនុគ្រោងតវ៉ានៅថ្ងៃស្អែក
- លោក សុរិយា ស៊ូប៊ែឌី បញ្ចេញរបាយការណ៍ទី៦ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- ពលរដ្ឋមានជម្លោះដីមកពីស្រុកពញាឮតវ៉ាជិតផ្ទះលោក ហ៊ុន សែន
- ពលរដ្ឋរស់នៅតាមមាត់ទន្លេទាមទារឲ្យអាជ្ញាធរចុះត្រួតពិនិត្យអាជីវកម្មបូមខ្សាច់
- អ្នកមានជម្លោះដីនៅព្រះសីហនុគ្រោងលើកគ្នាទៅជួបអភិបាលខេត្តថ្មីឲ្យជួយដោះស្រាយ
- អភិបាលរងក្រុងទទួលញត្តិអ្នកមានជម្លោះដីធ្លីនិងអ្នកបឹងកក់៣នាក់ត្រូវបានដោះលែង
- GW៖ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូបនៅកម្ពុជាប្រកាសជំហរកែទម្រង់ពាណិជ្ជកម្ម
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី