ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ដែលបានគាំទ្រកូនប្រុសរបស់លោក ហ៊ុន ម៉ានី ដោយលោកថាលោកមានមោទនភាពដែលកូនបានទទួលពានរង្វាន់The Gusi Peace Prize កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះថា៖ “ក្នុងនាមជាមាតា បិតា ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់The Gusi Peace Prizeថ្មីៗនេះ យើងខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈពិសេសយុវជនដែលបានគាំទ្រដល់ម៉ានីក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យ ហ៊ុន ម៉ានី ឈានជើងទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ”។ លោកបន្ថែមថា៖ “ពានរង្វាន់នេះមិនមែនជារបស់ ហ៊ុន
ម៉ានី ម្នាក់ឯងទេ តែជារបស់អ្នកគាំទ្ររាប់លាននាក់។ ខ្ញុំមានមោទនភាពដែលយុវជនយើងនៅទូរទាំងប្រទេសបានប្រឹងប្រែងងើបឈរឡើងក្នុងឋានះជាយុវជននៃប្រទេសដែលធ្លាប់មានប្រវត្តិដ៏រុងរឿងពីអតីតកាល”។
លោក ហ៊ុន សែន បានសរសេរបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាយុវជនយើងទាំងនៅទីក្រុងទាំងនៅជនបទទូទាំងព្រះរាជាណាចក្រកម្ពុជានឹងខិតខំចូលរួមកាន់តែខ្លាំង កាន់តែធំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាពនៅក្នុងគ្រប់កិច្ចការទាំងអស់របស់ជាតិយើង”។
ក្រោយទទួលបានពានរង្វាន់ លោក ហ៊ុន ម៉ានី បានថ្លែងថាពានរង្វាន់ដែលលោកទទួលបាននេះគឺជារបស់ប្រជាជនខ្មែរទាំងអស់គ្នា ដែលលោកថាជាមោទនភាពជាតិ និងជាតម្លៃរបស់ជាតិ។ លោកបន្ថែមថា៖ “Gusi Peace Prize នេះគឺជាអ្វីមួយដែលបង្ហាញពីទាំងអស់គ្នាក្នុងការធ្វើការងារស្ម័គ្រចិត្ត…វាបាននាំមកនូវការអបអរសាទរ និងការរួបរួមគ្នាមួយ…ហើយថាតម្លៃនៃ Gusi Prize នេះមិនមែនថាជាពានរង្វាន់មួយទេតែជាតម្លៃមួយនៃការរួបរួមជាតិ និងតម្លៃរបស់ជាតិ"។
ក្នុងឆ្នាំ២០១៥នេះ បេក្ខជន១៩នាក់បានទទួលពានរង្វាន់សន្តិភាពនេះទៅលើផ្នែកផ្សេងៗគ្នាដូជាការលើកកម្ពស់មរតកវប្បធម៌ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត វិជ្ជសាស្រ្ត គណិតវិទ្យា សារព័ត៌មាន សិទ្ធិមនុស្ស និងទស្សនវិជ្ជាជាដើម។ បេក្ខជនទាំងនោះមានមកពីប្រទេសអូទ្រីស២នាក់ បង់ក្លាដេស បេឡារុស កម្ពុជា ចិន សាធារណៈរដ្ឋឆែក ហ្សកហ្ស៊ែ អាល្លឺម៉ង់ ជប៉ុន កាហ្សាកស្ថាន គីហ្ស៊ីស្ថាន ហូឡង់ ហ្វីលីពីន ព័រទុយកាល់ កាតា រុស្ស៊ី អ៊ុយក្រែននិងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាGusi Peace Prize ជាស្ថាប័នមួយមានទីតាំងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយពានរង្វាន់នេះចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០២។ ស្ថាប័ននេះបង្កើតឡើងក្នុងគោលបំណងផ្តល់នូវការទទួលស្គាល់ស្នាដៃដល់អ្នកដែលមានស្នាដៃពិសេសៗមកពីប្រទេសជុំវិញពិភពលោក៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

that not making me superstition about it. to me it just look like father like son not thing is real.
ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ