លោក អ៊ុំ សំអាន សមាជិកសភាគណបក្សប្រឆាំងដែលធ្វើឲ្យគេចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះក្នុងការបង្ហាញពីការរំលោភយកទឹកដីកម្ពុជាពីសំណាក់វៀតណាមនោះ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកបាននិរទេសខ្លួនដោយខ្លួនឯងជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែរ។
លោក អ៊ុំ សំអាន កាលពីមុនបានលើកឡើងថា លោកនឹងវិលត្រឡប់មកពីបេសកកម្មស្វែងរកការពិតទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដើម្បីប្រមូលផែនទីព្រំដែននៅដំណាច់ខែវិច្ឆិកានេះ។ ប៉ុន្តែកាល ពីម្សិលមិញលោកបាននិយាយពីសហរដ្ឋអាមេរិកថា លោកបានពន្យារពេលដំណើរវិលត្រឡប់របស់លោក រហូតដល់ស្ថានភាពនយោបាយបច្ចុប្បន្នមានភាពស្ងប់ស្ងាត់។
លោកបានមានប្រសាសន៍ថា “ដំបូង ខ្ញុំមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញនៅខែវិច្ឆិកា ប៉ុន្តែខ្ញុំមិនអាចត្រឡប់មកវិញតាមការគ្រោងទុកបានឡើយ ដោយសារភាពតានតឹងនយោបាយនាពេលបច្ចុប្បន្ននេះ សូម្បីលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិក៏មិនទាន់អាចវិលត្រឡប់មកប្រទេសកម្ពុជាវិញដែរ។ នៅពេលលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំនឹងវិលត្រឡប់មកវិញឆាប់ៗតាមដែលអាចធ្វើទៅបានដែរ”។
បើទោះជាពីមុនលោកនិយាយថា លោកមិនខ្លាចការចាប់ខ្លួននៅពេលលោកត្រឡប់មកវិញក៏ដោយ ក៏លោក អុ៊ំ សំអាន បានថ្លែងថា ប្រហែលជានឹងត្រូវជាប់ពន្ធនាគារ ដូច្នេះ ហើយលោកសម្រេចស្ថិតនៅបរទេសសិន។
លោកបានថ្លែងថា ”ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ អ្នកដែលរិះគន់បញ្ហាព្រំដែន ប្រឈមបញ្ហាជាច្រើន ជាពិសេសយើងអាចប្រឈមការជាប់ពន្ធនាគារ។ ទន្ទឹមនឹងនេះដែរ ការស្ថិតនៅក្រៅប្រទេស ខ្ញុំអាចនិយាយ ដោយសេរីអំពីបញ្ហាព្រំដែន”។
កាលពីខែសីហា បន្ទាប់ពីការរិះគន់របស់គណបក្សសង្គ្រោះជាតិរយៈពេលជាច្រើនខែជុំវិញការកំណត់ព្រំដែនភាគខាងកើតរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមចាប់ខ្លួននរណាដែលនិយាយថា គណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ផែនទីខុសច្បាប់។ លោក អ៊ុំ សំអាន មិនអើពើនឹងការគំរាមកំហែងនោះទេ ដោយបន្តអះអាងថា រដ្ឋាភិបាលបានរំលោភរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ផែនទីមិនត្រឹមត្រូវ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា វាអាស្រ័យលើតុលាការក្នុងការ សម្រេចថាតើត្រូវផ្ដន្ទាទោសលោក អ៊ុំ សំអាន ឬយ៉ាងណានៅពេលគាត់វិលត្រឡប់មកវិញ ប៉ុន្តែបានលើកឡើងថា គាត់មានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍។
លោកថ្លែងថា “មានការរិះគន់ពីរប្រភេទ ខុសគ្នានៅទីនេះ គឺ១ការរិះគន់ក្នុងន័យស្ថាបនា និងមួយទៀតការរិះគន់មានលក្ខណៈបរិហារកេរ្តិ៍”។ លោកបានបន្ថែមថា “គាត់ធ្លាប់ចោទរដ្ឋាភិ បាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ។ នេះមិនហៅថា ការរិះគន់ក្នុងន័យស្ថាបនាទេ គឺហៅថា ការបរិហារកេរ្តិ៍៕ សារុន
With Hun Sen, you cannot act as a hero. Hun Sen will order his court and armed forces to arrest you should you dare to come back at this moment while the political temperature is still high. You better know that who have the power to order the court. This court has been under control or influence of the CPP and the government for decades. No one has authority or magical power to reform the judicial system in Cambodia (the kingdom of wonder) while Hun Sen is still in power. You should know that armed forces and the court have become a tool for the CPP and Mr. Hun Sen to suppress and subdue the opposition or political opponents. In many democratic countries in the world, armed forces and the court are independent. They are not under the control of influence of any power individual or politician or any political party. But, in the kingdom of wonder is very different. But, everything would be better next once you are united. So, be hopeful!!!!!
ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ