មេបក្សប្រឆាំងម្នាក់ទៀតចេញទៅក្រៅប្រទេសខណៈស្ថានការណ៍នយោបាយនៅបន្តឡើងកម្តៅ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 05:11 PM​
http://vodhotnews.com


អនុប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ដោយ ទេព សូនី)


មេដឹកនាំបក្សប្រឆំាងស្វែងរកការជួបគ្នានៅក្រៅប្រទេសមុនមានជំនួបផ្លូវការ​ជាមួយមេដឹកនាំ​គណ​បក្ស​កាន់អំណាចតាម​រយៈ​វប្បធម៌សន្ទនាខណៈស្ថានការណ៍​នយោបាយក្នុង​ប្រទេសកំពុងឡើងកម្តៅ។

អ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថាប្រធានស្តីទីលោក កឹម សុខា បាន​ចេញទៅ​ក្រៅ​ប្រទេស​កាល​ពី២ថ្ងៃមុននេះ។ លោកបន្ត​ថាដំណើរទៅក្រៅប្រទេសរបស់លោក កឹម សុខា នៅ​ពេ​លនេះដើម្បីពិភាក្សាជាមួយលោក ស​​ម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេសមុនជួបជាមួយ​​តំណា​ងភាគ​ច្រើនក្នុងសភារបស់គណ​​បក្ស​​កាន់​​​អំណាចដើ​ម្បី​​រកដំណោះ​​ស្រា​​យ​នយោបាយតាមរ​យៈវ​ប្បធ​​ម៌សន្ទ​​នា។

ស្ថានការណ៍នយោបាយនៅកម្ពុជាបានឡើងកម្តៅមួយរយៈនេះបន្ទាប់ពីតុលា​​ការចេញដី​កាឲ្យ​តាមចាប់ខ្លួ​ន​ប្រ​ធា​នគណបក្ស​សង្គ្រោះ​​ជាតិលោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា ត្រូវបាន​តំណាង​រាស្ត្រប​ក្ស​កា​​​ន់អំ​ណាចបោះឆ្នោ​តទម្លាក់ចេ​ញពី​តំណែ​​ង​អ​នុ​ប្រ​​​​​ធានទី១នៃរដ្ឋសភា។

បន្ថែមពីនេះតំណា​ងរាស្ត្របក្សប្រឆាំងពីររូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវ​បាតុ​​ករដែលគេដឹងថាគាំទ្រគណបក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ខណៈសកម្មជន១៥នាក់របស់​បក្សប្រឆាំង​ត្រូវតុ​លា​​កា​រ​​ឃុំខ្លួន​នៅព​​ន្ធនា​គារ​ព្រៃស។

សហគមន៍អន្តរជាតិបានបង្ហាញការព្រួ​​យ​បា​រ​​ម្ភថាជាការឡើង​​ក​​ម្តៅនយោបាយដល់កម្រិតគ្រោះថ្នាក់មួយ ហើយសភា​សហ​ភាព​​អឺរុបគំរាមផ្តាច់ជំនួយរហូតជិត​៤៥០​លាន​​ដុ​ល្លា​រ​ដល់រដ្ឋាភិបាលបើគ្មានកា​រស​ម្រ​ប​​ស​ម្រួលផ្នែកនយោបាយណាមួយធ្វើ​ឲ្យ​​មេប​ក្ស​ប្រឆាំ​ងបានចូលស្រុក។

យ៉ា​ងណាក៏ដោយមកដល់ពេលនេះគណបក្សជាប់ឆ្នោតទាំងពីរមិនទាន់បានកំណត់ថ្ងៃជួបគ្នាជាថ្មីដើម្បី​បន្ថយកម្តៅ​នយោ​បាយ​នៅឡើយទេបន្ទាប់ពីលុបចោលគម្រោ​ងជួបគ្នាកា​លពីថ្ងៃច​​ន្ទ​ម្សិ​​លមិ​ញ។ សម្រា​​ប់អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិវិញ​អះ​អាងថាលោក កឹម សុខា នឹងវិលចូ​លកម្ពុជាវិ​ញ​​​​នៅស​ប្តាហ៍នេះដើ​ម្បី​ត្រៀ​​មជួបពិភាក្សាជាមួយតំណាងសមា​ជិកសភាសំឡេងភាគច្រើនរបស់​បក្ស​កាន់អំណាចលើដំ​ណោះ​​​​​ស្រាយនយោ​បាយ​៕​

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles