សង្គម​ស៊ីវិល​ថ្កោលទោស​ពលរដ្ឋ​វៀតណាម​ប្រើ​ហិង្សា​វាយ​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​ស្វាយរៀង

ដោយ ថា កិត្យា
2015-12-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ខេត្ត​ស្វាយរៀង ៦១០
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។ RFA/Chum Rasy


អង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ពលរដ្ឋ​វៀតណាម ដែល​ប្រើ​ហិង្សា​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង នៅ​ខេត្ត​ស្វាយរៀង ម្នាក់​ឲ្យ​រង​របួស​ក្បាល​ជា​ទម្ងន់ ថា​ជា​ការ​មាក់ងាយ​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា។ ការ​ថ្កោលទោស​នេះ នៅ​បន្ទាប់​ពី​ឃើញ​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ជនជាតិ​វៀតណាម ចូល​មក​វាយ​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​ក្នុង​ក្រុង​បាវិត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​ប្រចាំ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា មិន​គួរ​ដោះស្រាយ​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះ​ទេ ជុំវិញ​ករណី​ពលរដ្ឋ​វៀតណាម ម្នាក់ ស្ទុះ​ចូល​មក​វាយ​តប់​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ដោយ​មិន​អនុវត្ត​តាម​ច្បាប់​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ដទៃ មើលងាយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ច្បាប់​របស់​កម្ពុជា ត​ទៅ​ទៀត៖ «នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​អត់​ឲ្យ​ទេ គួរ​តែ​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពីព្រោះ​អី​ជាតិ​សាសន៍​ដទៃ​មួយ​ដែល​មក​វាយ​សមត្ថកិច្ច​នៅ​ក្នុង​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។ គេ​មើល​ទៅ​ថា ប្រសិន​បើ​យើង​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងតែង​ទេ ឲ្យ​អ្នក​ហ្នឹង​រួច​ខ្លួន គឺ​វា​ប៉ះពាល់​ដល់​កិតិ្តយស​ជាតិ​យើង​ខ្លាំង​ណាស់»

កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ជនជាតិ​វៀតណាម ម្នាក់​ដែល​ស្រវឹង​ស្រា បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​វាយ​លោក​អនុសេនីយ៍ឯក ម៉ុំ ដារា នាយ​ប៉ុស្តិ៍​ច្រក​របៀង​២០១ បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ បន្ទាប់​ពី​លោក​ឃាត់​ដើម្បី​សួរ​នាំ និង​ពិនិត្យ​បែបបទ​រដ្ឋបាល​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ថា ជន​ដៃ​ដល់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ភាគី​ខាង​វៀតណាម សុំ​ចរចា​ដើម្បី​សម្រុះសម្រួល​បញ្ចប់​រឿង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​ប្រើ​ហិង្សា​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​សម្រប​សម្រួល​បាន​ឡើយ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ខ្មែរ​អាច​សម្រុះសម្រួល​គ្នា​វិញ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​មិត្តភាព ឬ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ៖ «កន្លង​មក​យើង​ឃើញ​ហើយ​ថា មាន​ការ​វាយ​ដំ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​វៀតណាម មក​លើ​ប្រជាជន​ខ្មែរ តែ​យើង​សួរ​ថា តើ​មាន​ការ​អនុវត្ត​តាម​នីតិវិធី​តុលាការ ធ្វើ​បាន​ទេ? គឺ​យើង​មិន​ដែល​ឃើញ​ធ្វើ​បាន​មួយ​ករណី​ណា​ទេ»

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ រូប​នេះ សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ហាក់​ដូចជា​ពុំ​សូវ​គោរព​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា នោះ​ទេ គឺ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី មាន​ទាំង​ម៉ូតូ​ស្លាក​លេខ​វៀតណាម និង​លក់​សន្លឹក​ឆ្នោត​បែប​អនាធិបតេយ្យ​ទៀត​ផង។ ទង្វើ​ជនជាតិ​វៀតណាម នេះ គឺ​ខុស​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព និង​ខ្លាច​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

12 Responses to "សង្គម​ស៊ីវិល​ថ្កោលទោស​ពលរដ្ឋ​វៀតណាម​ប្រើ​ហិង្សា​វាយ​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​ស្វាយរៀង"

  1. Judge says:

    ការអះអាងរបស់បក្សគ្រប់គ្រង CPP ថាប្រទេស អនុវត្តិច្បាប់នឹង ធ្វើបែបណា ចំពោះការបំពានរបស់ជនជាតិវៀតណាម លើមន្ត្រីខ្មែរបែបនេះ?????????
    គេមើលងាយជាតិ គេមើលងាយមន្ត្រី——– ប្រាសចាកពីច្បាប់ សូមមេត្តាបង្ហាញអោយឃើញច្បាស់ថា កម្ពុជាអនុវត្តច្បាប់ ដោយមិនត្រឹមតែ ធ្វើជា យក្សស៊ីពូជឯង ដ៏ពូកែនោះទេ—————-!!!!!!!!!!!!!។
    សំនៀង

  2. namrequire says:

    Khmer desire to be beaten because they are so dumb and soft and coward.

  3. knife says:

    Oh my godness, what is root cause of that ?

  4. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ

  5. សមមុខ says:

    អោយសមមុខពួកអាឆ្កែពាក់ស្បែរឆ្មា ចឹងៗអត់ហ៊ានជាមួយពួកអាយួន កន្ទប ពូជចោរទេ បើខ្មែរគ្នាឯងវិញក្លាហានណាស់ តិចទៀចកុំថាឡើយឋានៈពួកហែងប៉ុណ្ណឹង ការពារព្រំដែន ពូជហែងក្រុមគ្រួរសារពួកហែង ក៏មិនមានក្តីសុខដែរ យួនចូលមក រកតឺផ្លូវដើរមិនឃើញផង ពួកអាសមមុខ។ បើពួកហែងក្លាំងមែន ចាប់វាដាក់គុកមើល កាដួយម៉ែពួកអាសំរាម។ អញមនចង់ដៀលខ្មែរគ្នាឯងទេ តែវាជ្រុលពេក។

  6. Jery says:

    រដ្ឋាភិបាលបែបនេះ គេមើលងាយត្រឹមត្រូវហើយ!!!

  7. rocky says:

    ងេីបមិនរួចទេបេីអ្នកដឹកនាំលីលារបៀបនេះ

  8. ?? says:

    Vietnamese think they are the boss they have no fair of doing any thing to this poor nation. they said you are their friend just only words, but their main intention is to swallowing you until it’s over. wake up be your own boss

  9. Anonymous says:

    ទ្រាំៗ ទៅ បើ តាចាស់ ហ៊ុន សែន អាយ៉ង គេ !

    បើ តាចាស់ ហ៊ុន សែន មិនមែន អាយ៉ង គេ ត្រូវចាប់ អា វៀតណាម នឹង យកមកកាត់ ទោស ភ្លាម !

  10. ហ៊ុនសែនសត្វតិរច្ឆានលាក់មុខ says:

    បើជាមួួជនជាតិខ្មែរវិញ ពួកអាចោម្សៀត ហ៊ុនសែន មេអង្គរក្ស និងតុលាការឆ្កែវាពូកែចាប់ពូកែកាត់ទោសណាស់
    ដល់យួនវាយក្បាលពួកមន្រ្តីនាយ​ប៉ុស្តិ៍​ច្រក​របៀងវិញ ពួកអាឆ្កែមេអង្គរក្សនិងអាឆ្កែហ៊ុនសែនរួញក្បាលរួញកដូចអណ្ដើក ។

  11. Bol លិឍរន្ធស្អុយ says:

    ពូជអាយ៉ងឆ្កែកញ្ជះយួន វាមិនហ៊ានក្អកទេ ហ្នឹងហើយអោយសមមុខពួកអាឆ្កែមីឆ្កែអត់តម្លៃបោះឆ្នោតអោយ
    ពួកវាកាន់អំណាចធ្វើខ្ញុំកញ្ជះយួន !!

  12. VengSreng(chorngAhkheit) says:

    ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន

    ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម