ដោយ ម៉ម មុនីរតន៍
2015-12-01
RFA

ប្រជាពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុង បិទផ្លូវនៅមុខក្រុមហ៊ុន យូញៀន ឌឹវើឡុបមែន គ្រុប (Union Development Group) ទាមទារឲ្យដោះស្រាយរឿងដុតផ្ទះពលរដ្ឋ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Tin Zakariya
ប្រធានក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងថា ជម្លោះដីធ្លីនៅខេត្តកោះកុង គឺកងកម្លាំងប្រដាប់អាវុធ ជាអ្នកដែលស្ថិតនៅពីក្រោយនៃជម្លោះ និងមានការរំលោភសិទ្ធិមនុស្ស។
ប្រធានក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ថា បញ្ហានៅត្រង់ថា ភាពយឺតយ៉ាវនេះព្រោះតែក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ហៅកាត់ថា យូ.ឌី.ជី (UDG) និងក្រសួងបរិស្ថាន មិនអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដូចសេចក្ដីប្រកាសតាមបទបញ្ជា០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «»។
បន្ថែមពីនេះទៀត ក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលគម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា បានចេញរបាយការណ៍នៅថ្ងៃទី១ ធ្នូ នេះរកឃើញថា កងកម្លាំងដែលត្រូវបានក្រុមហ៊ុនឯកជនជួល ជាពិសេសក្រុមហ៊ុនចិន ដែលដាក់វិនិយោគទុននៅកម្ពុជា គឺផ្ដល់កម្រៃពលកម្មក្នុងមួយខែៗចន្លោះតម្លៃចាប់ពី ៣០០ដុល្លារទៅ ៥០០ដុល្លារអាមេរិក។
របាយការណ៍ដែលដាក់ចំណងជើង “ការមិនគោរពច្បាប់ និងសិទ្ធិមនុស្ស” ឲ្យដឹងថា កម្លាំងយោធាបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ដោយមិនទាន់គិតដល់អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ដែលទទួលលាភសក្ការៈ ហើយការពារផលប្រយោជន៍ឲ្យក្រុមហ៊ុននៅឡើយផង។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ វិច្ឆិកា ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ធ្នូ ក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារក្នុងស្រុកចំនួន២ គឺស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ស្ថិតក្នុងខេត្តកោះកុង បានក្លាយជាអ្នកដែលពុំមានផ្ទះសម្បែង បាត់បង់ដីធ្លី និងរឹតតែបញ្ហាទៀតនោះ គឺក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មានផែនការបណ្ដេញប្រជាពលរដ្ឋបន្តទៀតពីមាត់សមុទ្រទៅកំពូលភ្នំ។
របាយការណ៍ឲ្យដឹងទៀតថា មូលហេតុដែលក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មិនអើពើក្នុងការអនុវត្តគោលនយោបាយឆ្វៀលដីជូនពលរដ្ឋតាមរូបមន្តស្បែកខ្លា ដូចការប្រកាសរបស់ លោក ហ៊ុន សែន នោះ ដោយសារក្រុមហ៊ុនចិន នេះ មានខ្នងបង្អែកដ៏រឹងមាំ គឺកម្លាំងយោធានៅពីក្រោយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម មិនបានឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី ទេ នៅថ្ងៃទី១ ធ្នូ ដោយទម្លាក់ការទទួលខុសត្រូវក្នុងរឿងនេះតៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋស្រុករុក្ខគិរីខេត្តបាត់ដំបងតវ៉ាទាមទារឲ្យអាជ្ញាធរទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍
- ពលរដ្ឋ២៤គ្រួសារមានទំនាស់ដីធ្លីនៅខេត្តព្រះសីហនុបន្តសុំយុត្តិធម៌ពីលោកនាយករដ្ឋមន្ត្រី
- ពលរដ្ឋខេត្តពោធិ៍សាត់រិះគន់អាជ្ញាធរមូលដ្ឋានថាមិនអើពើដោះស្រាយជម្លោះដីធ្លី
- សហគមន៍ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីបដិសេធសំណើលើគម្រោងឈូសឆាយដី
- ពលរដ្ឋពីរនាក់នៅខេត្តកំពង់ធំត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងរឿងជម្លោះដី
- អាជ្ញាធរខេត្តព្រះសីហនុដាក់ឱសានវាទឲ្យពលរដ្ឋនៅតំបន់ក្បាលឆាយរុះរើលំនៅ
- ជនជាតិដើមភាគតិចគួយខេត្តកំពង់ធំស្នើអាជ្ញាធរឲ្យជួយដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់
- ពលរដ្ឋខេត្តកំពង់ចាមស្នើអាជ្ញាធរឲ្យរក្សាបឹងត្រាជាសម្បត្តិសាធារណៈវិញ
- សហគមន៍ជនជាតិព្នងខេត្តមណ្ឌលគិរីអំពាវនាវឲ្យទប់ស្កាត់ការលក់ដីសហគមន៍