មេធាវីប្តឹងបន្ថែមឲ្យចាប់មេដឹកនាំបាតុកម្មដែលមានករណីវាយតំណាងរាស្ត្រ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com


តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក ញ៉យ ចំរើន (ធ្វេង) និង​លោក គង់ សភា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា (ដោយ ទេព សូនី)


មេធាវី៤នាក់ដែលការពារក្តីតំណាងរាស្ត្របក្សប្រឆាំងអះអាងថាពួកគេនឹងដាក់ពាក្យប្តឹងបន្ថែមទៀតទៅ​​តុលាការដើម្បី​ជំរុញ​ឲ្យ​សមត្ថកិច្ចស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសលើមេដឹកនាំធ្វើបាតុកម្មដែល​បង្កឲ្យ​មាន​​ហិង្សា​វាយ​តំណា​ង​រាស្ត្រកន្លងមក។

កាលពីថ្ងៃទី២៦ខែតុលាតំណាងរាស្រ្ត២រូបរបស់គណបក្សសង្គ្រោះជាតិគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករមួយក្រុមព្រួតគ្នាវាយឲ្យរបួសបាក់ដៃបាក់ឆ្អឹកច្រមុះនិងផ្នែកខ្លះទៀតលើផ្ទៃមុខពេ​ល​​​​​​​​មា​​​​ន​បាតុករច្រើនរយនាក់ តវ៉ាមុខមន្ទីររដ្ឋសភាទាមទារឲ្យលោក កឹម សុខា កូតាមកពីគ​​ណបក្ស​​បក្ស​​ប្រ​ឆាំងចុះចេញពី​តំណែ​ងអនុប្រធានទី​១នៃ​​រដ្ឋស​​ភា។

ក្រោយ​ពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពី​​នាយករដ្ឋ​មន្ត្រី​ផងនោះជនសង្ស័យ​៣​នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទា​ហានផងនោះ​បានចេញ​​សារភា​​ពថា​ពួក​គេ​ជា​អ្នកវាយតំណាងរាស្ត្រ។

មេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលការពារក្តីឲ្យតំណាងរាស្ត្ររងរបួសលោក សំ សុគង់ ឲ្យVO​Dដឹង​នៅថ្ងៃទី​២​ខែធ្នូ​នេះថាមេធាវីទាំង៤នាក់នឹងដាក់ពាក្យបណ្តឹងរួ​មគ្នាទៅសាលា​ដំបូងរាជធា​នីភ្នំ​ពេ​ញ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែកនេះ។ មេធាវី​រូបនោះបញ្ជាក់ថាពាក្យបណ្តឹងនោះទាមទារឲ្យសមត្ថកិច្ចតា​មចាប់ខ្លួ​ន​មេដឹ​កនាំបាតុកម្មដែលប​ង្ក​ឲ្យ​​​​​មា​​​ន​​​ហិង្សាវាយអ្នក​តំណាង​រាស្ត្រមកផ្តន្ទាទោ​​ស។

លោកថា៖ “ទី១ទាមទារឲ្យផ្តន្ទាទោស ទី២ទាមទារសំណងជម្ងឺចិត្តក៏ដូចជាការខូចខាតផ្សេងៗហ្នឹងក្នុងជនជាប់ចោទម្នាក់ៗ ១០០លានរៀលតែយើងមិនដឹងថាជនជាប់ចោទប៉ុន្មាននាក់ទេតែយើង​​ប្តឹង​​អ្នកចូ​លសារភាពហ្នឹងហើយនិងមេដឹកនាំបាតុកម្ម ហើយនិងមួយទៀតពាក់ព័ន្ធហ្នឹងគូរកន”។

កាល​ពី​ថ្ងៃទី១០ខែវិច្ឆិកាតំណាងរាស្រ្តបក្សប្រឆាំងដែលរងរបួសបានដាក់ពាក្យបណ្តឹងទៅតុលាការ​ម្តងរួចហើយដោយប្តឹង​អ្ន​​កជាប់ពាក់ព័ន្ធនឹងករណីហិង្សានោះពីបទប៉ុនប៉ងមនុស្សឃាត។

ប្រធានគណៈកម្មការដឹកនាំស៊ើបអង្កេតលើហិង្សាតំណាងរាស្ត្រនោះលោក ឯម សំអាន សុំមិន​ធ្វើ​អត្ថា​​ធិ​​​ប្បា​​​យច្រើនដោយ​លោក​​​អះអាង​ថាជាកិ​​ច្ច​ការសម្ងាត់របស់សមត្ថកិច្ចក្នុងកាស្វែង​រកមុខ​ចាប់​ជន​ដៃ​ដ​ល់។

លោកថា៖ “កុំអាលសួរអារឿងហ្នឹងគេកំពុងស្រាវជ្រាវ។ បើសួរអារឿងហ្នឹងវាបែកការសម្ងាត់អស់ហើយខ្ញុំធ្វើការម៉ិចកើត? គេកំពុងតែស្រាវជ្រាវបន្តហើយ”។

បុរស៣នាក់ដែលចេញសារភាពថាជាអ្នកដៃដល់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣ឆ្នាំរស់នៅ​សង្កា​​​ត់​​​តា​ខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ​៣៤ឆ្នាំ ស្រុកពាម​​រក៍ ខេត្តព្រៃវែង ​និងឈ្មោះ សុត វណ្ណ​​នី អាយុ​៤៥ឆ្នាំ រស់នៅ​ភូមិ​ព្រែករាំង​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយ​ហេតុការណ៍​ហិង្សា​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំងនេះ គ​ណ​បក្ស​​​ដែល​ទើប​បង្កើត​ថ្មីគណបក្ស​សង្គ្រោះ​ជាតិនិង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ផងដែរបាន​ថ្កោ​​លទោសដោយ​ចាត់ទុ​​កថាជា​អំពើ​ព្រៃផ្សៃ​និង​បានជំរុញឲ្យសម​​ត្ថកិច្ចតាម​ជាប់ខ្លួនជ​​នដៃ​ដល់​និ​ងអ្នកពាក់ព័ន្ធម​​កផ្តន្ទាទោ​​សដើ​ម្បី​​​ធា​​​នាសិទ្ធិអ្នក​តំណា​ង​រាស្ត្រដែល​ធានាដោយ​រដ្ឋធម្មនុញ្ញ។

ជាមួយគ្នានេះអង្គការជាតិនិងអន្តរជាតិក៏ចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវធានា​ពី​សិទ្ធិនិង​សុវត្ថិភាព​ដល់​​អ្នកតំណាងរាស្ត្រក្នុងការបំពេញតួនាទីរបស់ខ្លួន៕

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com


មេធាវីប្តឹងបន្ថែមឲ្យចាប់មេដឹកនាំបាតុកម្មដែលមានករណីវាយតំណាងរាស្ត្រ​ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃពុធ ទី2 ធ្នូ 2015, 05:33 PM
http://vodhotnews.com

មេធាវីប្តឹងបន្ថែមឲ្យចាប់មេដឹកនាំបាតុកម្មដែលមានករណីវាយតំណាងរាស្ត្រ​

What Next?

Recent Articles

One Response to "មេធាវីប្តឹងបន្ថែមឲ្យចាប់មេដឹកនាំបាតុកម្មដែលមានករណីវាយតំណាងរាស្ត្រ​"

  1. CountryStudent says:

    Dear United Nations Secretary-General Ban Ki-moon

    Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia are the the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
    Your Move is Greatly Appreciated
    Cambodian Student from a Country Side of Cambodia
    —————————————————

    CountryStudent

    December 6, 2015 at 4:18 am

    Dear Mr. U.S. President Barack Obama,

    Please speed up the process by doing whatever necessary mean to get rid of Hun Sen from power in Cambodia. During the Vietnam’s war, Hun Sen was Khmer Rouge cooperated with Viet Cong fighting against U.S. troop. After Vietnam’s war Hun Sen the Khmer Rouge commander, under Pol Pot leadership tortured and genocide the westerner and Cambodians. During the Cool war, Hun Sen became Vietnam communist’s puppet serving Eastern Bloc against the United States; secret arrested tortured and killed large number of Cambodian people including sending people to death at KOR 5 killing field.

    Presently, he is still Vietnam’s new style puppet; he is unspeakable corrupted and cruelty dictatorship; he against true democracy and conducting many cases of human right abuse; he secretly arrest and torture people who considered not supporting him; he protects and encourage human trafficking, drug smuggling, and terrorist; he steals and destroys national resources and environment; his family, relative and cronies are his back pocket and have all the power and protected by Hun Sen to perform all kind of corrupted and murder cases

    So much about him; enough is enough; it’s time for Hun Sen to go; he dictates Cambodia for 35years. Cambodia is part of the world and the people of Cambodia dream of a true democracy. The world must not reward aggressor and absolutely not tolerated dictatorship. If things badly happen to Cambodia, it will affect the world too; so act now no time less; the free world democracy cannot afford to be put down by corrupted dictatorship

    Very Sincere,

    Cambodian Country Student