ព្រែកទាល់សំបូរសត្វស្លាប​ទឹក​​ត្រូវទទួលស្គាល់ជា​តំបន់ដីសើមដោយអន្តរជាតិ​

ដោយ៖​ ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី2 ធ្នូ 2015, 04:13 PM​
http://vodhotnews.com


សត្វ​ប្រភេ​ទទុងប្រផេះនៅតំបន់ព្រែកទាល់ (រូបថតដោយក្រសួងបរិស្ថាន​)


តំបន់ស្នូលព្រែកទាល់ដែល​ជាជម្រកពងកូនសត្វ​ស្លាបទឹក​ធំជាង​គេ​នៅតំប​ន់អាស៊ីអាគ្នេយ៍ ត្រូវ​បាន​ដាក់​បញ្ចូល​ជាតំបន់ដីសើមដែលមានសារៈសំខាន់​ជាអន្តរជាតិ​ដែល​គេឲ្យឈ្មោះ​ថា​តំបន់​រ៉ាម​សារ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន​ចេញនៅថ្ងៃពុធនេះឲ្យដឹងថាតំបន់ស្នូលព្រែកទាល់​នៃបឹង​ទន្លេសាបដែល​គ្របដណ្តប់លើផ្ទៃដី​២១៣៤២ហិកតា ត្រូវបានទទួលស្គាល់ដោយលេខាធិការដ្ឋាន​រ៉ាមសារ​ស្តីពី​តំបន់ដី​សើម​នាពេល​ថ្មីៗ​នេះ។ សេចក្តីប្រកាសព័ត៌មានបន្ត​ថាក្នុងឆ្នាំ​១៩៩៩ ​តំបន់ស្នូលព្រែកទាល់​ ដែលមានទីតាំងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវ​បាន​ក្រសួង​​បរិស្ថាន​សហ​ការជា​មួយ​សមាគមអ​ភិរក្សសត្វព្រៃ ដើម្បី​​ការពារ​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទាំង​នោះ។

បើ​តាម​សេចក្តីប្រកាសព័ត៌មាន​ ​តំបន់ស្នូលព្រែកទាល់​ជាតំបន់តែមួយគត់ផងដែរ​នៅ​អាស៊ី​អាគ្នេយ៍ដែល​មាន​​សត្វ​ប្រភេ​ទទុងប្រផេះ​បន្តពូជ​និ​ងមានចំនួនសត្វប្រភេទ​ត្រដក់​ធំជិត​ពាក់​កណ្តាល​​នៃចំ​នួ​ន​សត្វ​លើ​ពិ​ភព​លោក ហើយក៏មានវត្តមានអំបូររ​នាលនិងស្មោញរាប់ពាន់ក្បា​លនៅទីនោះ។​

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានគូសបញ្ជាក់​នៅក្នុងសេចក្តី​ប្រកាស​ព័ត៌​មាន​នោះ​ថា៖ ការទទួល​ស្គាល់​តំបន់​ស្នូល​ព្រែក​ទាល់ជាតំបន់រ៉ាមសារ មិនត្រឹមតែផ្តោត​ទៅលើភាព​សំខាន់​ជា​អន្តរ​ជាតិនៃតំបន់​ដីសើម​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​នឹងជាស្ពានសម្រាប់កម្ពុជាក្នុងដាក់បញ្ចូល​តំបន់​ដី​សើម​​ច្រើន​ទៀត​ទៅជា​តំបន់​រ៉ាម​សារ​​នាពេលអនាគត

ប្រធានសមាគមអភិរក្សសត្វព្រៃ លោក​ Ross Sinclair មានប្រសាសន៍​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​ថា៖ “ប្រទេសកម្ពុជាគួ​រមាន​មោទនភាពដែល​តំបន់​ស្នូល​ព្រែក​ទាល់ត្រូវ​បានដាក់បញ្ចូ​លជាតំបន់ដីសើមដែលមា​នសាៈសំខា​ន់ជា​អន្តរជាតិ។ កា​រ​ដាក់​បញ្ចូល​នេះ​គឺ​ជា​ការ​ទទួលស្គាល់​នូវកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែល​បាន​ធ្វើឡើង​ដោយ​មាន​កិច្ច​សហ​ការ​រវា​ង​រាជ​រដ្ឋា​ភិបាល​កម្ពុជា សហគមន៍និងអង្គការមិនមែនរដ្ឋាភិបាល ហើយ​វាក៏​ជាការបើក​ផ្លូវ​សម្រាប់​កិច្ច​សហ​ការ​របៀបនេះជាច្រើ​នឆ្នាំទៅមុខទៀត ដើម្បីស្តារនិងការពារ​តំបន់​ស្នូល​ព្រែក​ទាល់​ឱ្យក្លាយ​ជាតំបន់​អច្ឆ​រិយធម្មជាតិនៃប្រទេសកម្ពុជា

សត្វប្រភេទ​ត្រដក់​ធំ(រូបថតផ្តល់ដោយក្រសួងបរិស្ថាន​)


នាយក​កម្មវិធី​អង្គការ​ជីវិត​សត្វ​ស្លាបប្រចាំ​កម្ពុជា​លោក ប៊ូ វរសក្ស មានប្រសាសន៍​ថា៖  បន្ថែម​លើ​តម្លៃ​ផ្នែក​ជីវច​ម្រុះតំបន់ស្នូលព្រែកទាល់​ក៏ជាតំបន់ដែលមាន​សារសំខាន់​សម្រាប់​​​សត្វស្លាប ដែល​ផ្តល់​នូវ​សេវា​អេកូស៊ីជា​ច្រើនពិសេសគឺ ទិន្នផលត្រីដែល​ទ្រទ្រង់​ដល់​ជីវភាព​រស់​​នៅ​របស់​សហ​គ​មន៍​​ភូមិ​បណ្តែត​ទឹក ហេតុ​ដូ​ច្នេះ យើងមានការរីករាយជាខ្លាំងចំពោះលទ្ធផល ដែល​ទទួល​បាន​មក​ពី​កិច្ច​ប្រឹង​ប្រែង​​ក្នុងកា​រដា​ក់បញ្ចូ​លតំបន់ស្នូលព្រែកទាល់នេះជាតំបន់រ៉ាមសារដែល​នឹង​អាច​ទាក់​ទាញ​សហ​គ​មន៍​អន្តរជាតិឱ្យ​ចាប់អារម្ម​ណ៍បន្ថែមទៀតដល់ តំបន់ដ៏អស្ចារ្យមួយនេះ

ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាភាគីហត្ថលេខី​​នៃ​អនុសញ្ញា​រ៉ាមសារ​​ស្តីពីតំបន់ដីសើមក្នុង​ឆ្នាំ១៩៩​៩​​មក មានតំបន់ដីសើមចំនួន៣កន្លែងដែលត្រូវ​បានចាត់​បញ្ចូលជាតំបន់រ៉ាមសារ​ដែលក្នុង​នោះ​មាន​តំបន់​រ៉ាម​​សារ​បឹងឆ្មានិងប្រព័ន្ធព្រែក តំបន់រ៉ាមសារ​កោះកាពិនិង​តំបន់រ៉ាមសារស្ទឹងត្រែង។

បើ​តាមក្រសួងបរិស្ថាន តំបន់រ៉ាមសារព្រែក​ទាល់​បាន​ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ  ហើយ​​ក៏ជា​តំបន់​ដែល​ទ្រ​ទ្រង់​ដល់​ការរស់​នៅ​របស់ត្រីនៅបឹងទន្លេសាបដែលផ្តល់ផលយ៉ាង​សម្បើមផងដែរ​។

នាពេលបច្ចុប្បន្នមានតំបន់រ៉ាមសារជាង២២៤០កន្លែងនៅទូទាំងពិភពលោក​ ដែល​នេះ​គឺជាបណ្តាញ​គ្រប់គ្រង​តំបន់ដីសើមសម្រាប់ការអភិរក្សដ៏ធំជាងគេបំផុត៕​

សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com

What Next?

Recent Articles