លោក ហ៊ុន សែន ថា​​២ធ្នូ មិនយកនរណាជាសត្រូវនោះទេ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី2 ធ្នូ 2015, 05:16 PM
http://vodhotnews.com


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថារណសិរ្ស​២ធ្នូដែលបង្កើតឡើង​ដើម្បី​ផ្តួលរំ​លំ​របបកម្ពុជា​ប្រជាធិបតេ​យ្យ​ដែលដឹកនាំដោយ​ប៉ុល ពត​ “មិនបានយកនរណាជាសត្រូវនោះទេ”។​

ក្នុងពិធីដាក់សម្ពោធមណ្ឌលកីឡាហែលទឹកតោជោសែននៅខេត្តកំពង់ចាមនៅរសៀលថ្ងៃពុធនេះ​  លោក ហ៊ុន សែន បានថ្លែង​ថាប្រជាពលរដ្ឋ​គ្រប់រូប​អបអរសាទរការផ្តួលរំលំ​របបខ្មែរក្រហម។ លោក​បន្ត​​ថា​៖ ​“២ធ្នូគឺ​ជារបស់រួមរបស់យើង ជា​របស់​មនុស្ស​ដែលចង់រស់ ហើយ​មិនចង់ស្លាប់ក្រោមរបបប្រល័យ​​ពូជសាសន៍ប៉ុលពត។ លោក​បញ្ជាក់បន្ថែម​ថា៖ “សត្រូវពិតប្រាកដរបស់២ធ្នូ គឺ​អង្គការ​ចាត់តាំង​នយោបាយនិង​យោធានៃ​របបប្រល័យពូជសាសន៍ប៉ុលពតតែប៉ុណ្ណោះ ដូច្នេះ​២ធ្នូ​មិនបានយកនរណា​ជាស​ត្រូវនោះទេ​&rdqurdquo;។​

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​២ ធ្នូ ឆ្នាំ​២០១៥នេះ​ ក៏ជាខួបលើកទី​២៨នៃការចរចាសីហនុ-ហ៊ុន សែន នៅប្រទេស​បារាំង ដែល​លោក​ចាត់ទុក​ថា​​ជា​ការចរចាមួយរកសន្តិភាពនៅកម្ពុជា តាមរយៈការ​​បើក​ផ្លូវ​ឲ្យភាគីជម្លោះ​​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ២៣តុលា ឆ្នាំ​១៩៩១។​

កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិបានរួមគ្នាជាកម្លាំងបង្កើត​រណសិរ្សសាមគ្គី​​​សង្រ្គោះ​​ជាតិ​កម្ពុជា ដើម្បីរំដោះប្រទេសឲ្យ​ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយ​មាន​ការគាំទ្រ​ដោយកងទ័ពស្ម័គ្រចិត្ត​របស់​​វៀតណាម។​

ប្រធានកិត្តិយស​គណបក្ស​ប្រជាជនកម្ពុជានិងជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បានថ្លែងនៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍រណសិរ្ស២ធ្នូលើកទី៣៧នេះ​ថា៣៧ឆ្នាំមកនេះ ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលបានបំពេញការងារដែលនាំឲ្យប្រទេសមានការរីកចម្រើន។ លោកបន្តថាក្រោយថ្ងៃ៧មករា ឆ្នាំ១៩​៧៩ ប្រជាជនកម្ពុជាបច្ចុប្បន្នកំពុងរស់នៅ”ប្រកបដោយសុខសន្តិភាព ក្រោមកម្រិតជីវភាពលូតលាស់ មានសិទ្ធិ​សេរីភាពដ៏ពេញលេញសម្បូរសប្បាយ”៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ថា​​២ធ្នូ មិនយកនរណាជាសត្រូវនោះទេ​"

  1. Bopha says:

    ពិតណាស់ មិនយកនរណា ជាសត្រូវចំពោះមនុស្សទាំងឡាយណាដែលស្របនឹងខ្លួន!
    … ពីមុនលើកថា សូមកុំឱ្យមានវប្បធម៌ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី … ចុះឥលូវ​កំពុងព្រួតគ្នាធ្វើអីហ្នឹង…. នៅពេលមានការផ្លាស់ប្តូរណាមួយនោះ យើងនឹងឭពាក្យនេះត្រូវបានអំពាវនាវ​ឱ្យអនុវត្តជាថ្មីមិនខាន។ ពេលវេលានោះនឹងមិនយូរទេ!

  2. Bopha says:

    សម្តេច ហេង សំរិន អំពាវនាវសុំជំនួយ?

    ទៅលាដៃសុំគេធ្វើអី ក្រែងខ្លួនឯងពូកែហ្អី? ប្រទេសដែលជាហត្ថលេខីជួយឈឺឆ្អាលឱ្យមានថ្ងៃ ២៣​តុលា គេដាស់តឿនពីការប្រព្រឹត្តខុសគន្លងរបស់ខ្លួន ក៏តាំងច្រឡោតតោតតូងថាគេជ្រៀតជ្រែក! ថាគេរំលោភ​អធិបតេយ្យភាពរបស់ខ្លួន! … នៅតែបន្តប្រព្រឹត្តអំពើគាបសង្គត់គេហើយ កោតនៅតែហើបមាត់សុំគេ​បានទៀត ពិតជាពុំមានការខ្មាស់អៀនមែនអាក្អូន!

  3. Anonymous says:

    ុ ទង្វើរ បច្ចុប្បន្ន នេះ តាចាស់ ហ៊ុន សែន មិនយក វៀតណាម ឈ្លានពាន ជា សត្រូវ ប៉ុន្តែ យក

    ខ្មែរ អ្នកស្នេហាជាតិការពារ ទឹកដី ជា សត្រូវ !

    ុំ ខ្លួន ហ៊ុន សែន ថា កុំ ប្រើ វប្បធម៏ ទឺកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោច ស៊ីត្រី អីឡូវ

    តាចាស់ ហ៊ុន សែន កំពុង ធ្វើ អី ??????????????????????????????????????????????????

    — … សូមមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការីនី អាជីវករ ក្រុមហ៊ុន ទូទាំងប្រទេសខ្មែរ

    ជួយពិចារណា ទាំងអស់គ្នា !

  4. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ