ដោយ ប្រាជ្ញ ចេវ
2015-12-02
RFA

លោក កឹម សុខា (រូបកណ្ដាល) អនុប្រធានបក្សសង្គ្រោះជាតិ ត្រឡប់មកដល់កម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធានទី១ រដ្ឋសភា មកដល់ប្រទេសកម្ពុជា វិញហើយនៅម៉ោងប្រហែល ៧ និង ៥០នាទីយប់ថ្ងៃទី២ ធ្នូ។ លោក កឹម សុខា មិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទេនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ស្ងាត់ៗកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីទៅជួបពិភាក្សាជាមួយ លោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន បន្ទាប់ពីលោកទើបតែវិលចូលស្រុកកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ជាមួយអ្នកតំណាងរាស្ត្រពីររូបដែលរងរបួស ដោយការប្រើអំពើហិង្សា។
សូមស្ដាប់ លោក ប្រាជ្ញ ចេវ រាយការណ៍អំពីព័ត៌មាននេះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកឃ្លាំមើលបញ្ហានយោបាយថាកម្ពុជាគួរឈប់ពឹងផ្អែកលើជំនួយបរទេស
- ស្ថានភាពតំបន់ព្រំដែនកម្ពុជា-វៀតណាមនៅចំណុចអូរហុចឬដាក់ហ៊ូតខេត្តមណ្ឌលគិរី
- ពាណិជ្ជករក្នុងវិស័យចម្បងៗបារម្ភពីផលប៉ះពាល់បើភាពតានតឹងនយោបាយបន្តកើនឡើង
- រដ្ឋសភាសម្រេចតែងតាំងអ្នកនាំពាក្យថ្មី៣រូប
- ពលរដ្ឋនៅតំបន់ដាក់ដាំដាក់ហ៊ូតខេត្តមណ្ឌលគិរីបារម្ភខ្លាចបាត់ដីបន្តទៀតទៅវៀតណាម
- លោក កឹម សុខា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី២ធ្នូ
- បទសម្ភាសន៍៖ ឧបសគ្គចំពោះការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ
- ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិចុះពិនិត្យតំបន់ព្រំដែននៅខេត្តរតនគិរី
- សមាជិកសភាអាស៊ានអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង