វិភាគ៖ អន្តរជាតិមានសារៈសំខាន់ទេក្នុងការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

បច្ចុប្បន្នស្ថានភាពនយោបាយបានវិលទៅរកភាពតានតឹងវិញរវាងគណបក្សពីរដែលមានសំឡេងនៅក្នុងសភាគឺគណបក្សប្រជាជ​នកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិជាគណបក្សប្រឆាំង។

គណបក្សប្រជាជនកម្ពុជាចោទថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិថារំលោភច្បាប់ជាតិ មិនគោរពសីលធម៌ជាតំណាងរាស្ត្រ  មិនមានភាពស្មោះត្រង់ និងដើរញុះញង់ឲ្យមានបញ្ហានៅក្នុងសង្គម​ជាដើម។ ​ក្រោយពីការចោទរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺ​មេដឹកនាំគណបក្សសង្គ្រោះជាតិ​លោក សម រង្ស៊ី ត្រូវបានដកអភ័យឯកសិទ្ធិប្រឈមជាប់ពន្ធនាគារ លោក កឹម សុខា ត្រូវដកចេញពីតំណែងអនុប្រធានសភា តំណាងរាស្ត្រគណបក្សប្រឆាំង២រូបរងការវាយដំរងរបួសធ្ងន់ និង មន្ត្រីជាង១០នាក់ទៀតកំពុងជាប់ពន្ធនាគារ។​

ចំណែកគណបក្សសង្គ្រោះជាតិចោទគណបក្សកាន់អំណាចថាកំពុងប្រើប្រាស់ស្ថាប័នរដ្ឋរួមទាំងតុលាការផងដើម្បីចង់បំបែកគណបក្សប្រឆាំងនិងអុកឡុកមិនឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ក្នុងបំណងចង់បន្តកាន់អំណាចរហូត។​

ភាពតានតឹងមួយរយៈកាលចុងក្រោយឈានដល់មេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងដែលធ្លាប់អោបថើបគ្នាបរិភោគអាហារជាមួយគ្នាទៅជាមើលមុខគ្នាមិនត្រង់មិនអាចអង្គុយជជែកគ្នាបានគឺបក្សកាន់អំណាចនៅអង្គុយកាន់អំណាច​នៅក្នុងស្រុកចំណែកមេបក្សប្រឆាំងដើរត្រុកៗពីប្រទេសមួយទៅប្រទេសមួយទៀតដើម្បីសុំឲ្យអន្តរជាតិ​ជួយ អន្តរាគមន៍រកដំណោះស្រាយនយោបាយ។

ក្រោយការដើរស្វែងរកការអន្តរាគមរបស់គណបក្សប្រឆាំង​នោះមានលេចចេញប្រតិកម្ម​ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ  រដ្ឋាភិបាលអាមេរិក ព្រឹទ្ធសភាអូស្ត្រាលី សភាអាស៊ាន និងសភាអឺរ៉ុបផងដែរ។ ប្រទេសនិងស្ថាប័នទាំងនេះសម្តែងការព្រួយបារម្ភពីកម្ពៅនយោបាយនៅកម្ពុជាហើយជំរុញឲ្យគ្រប់ភាគីព្យាយាមរកដំណោះស្រាយដោយសន្តិវិធីដើម្បីកុំឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ។​

បន្ទាប់ពីប្រតិកម្មរបស់អន្តរជាតិមានមតិខ្លះលើកឡើងថាអ្នកនយោបាយខ្មែរគួរបញ្ឈប់ការដើរពឹងបរទេសហើយងាកមកចរចារវាងខ្មែរនិងខ្មែរដូចគ្នាដើម្បីមានការឯកភាពជាតិនិងការអភិវឌ្ឍពិតប្រាកដ។​

តើសហគមន៍អន្តរជាតិមានសារៈសំខាន់ទេក្នុងការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា?

នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា យល់ឃើញថាជាការសំខាន់ដែលអ្នកនយោបាយចេះជជែកគ្នារវាងខ្មែរនិងខ្មែរដើម្បីជាតិ​ដោយមិនមានវត្តមានបរទេស។ តែលោកថាក្នុងស្ថានភាពបច្ចុប្បន្នអន្តរជាតិមានតួនាទីសំខាន់ក្នុងការជួយដោះស្រាយជម្លោះនយោបាយព្រោះស្ថាប័នសំខាន់របស់ជាតិ​មិនឯករាជពីបក្សកាន់អំណាចមិនអាចផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ​និងអ្នកនយោបាយបក្សផ្សេង៖ “រដ្ឋាភិបាលយើងមិនទាន់ចាស់ទុំនៅឡើយទេក្នុងការបង្កើតរដ្ឋមួយឲ្យប្រជាពលរដ្ឋ ដែលគេអាចប្រើប្រាស់ស្ថាប័នហ្នឹងបានត្រឹមត្រូវ។ ឧទាហរណ៍ស្ថាប័នរដ្ឋធំៗ ឧទាហរណ៍ស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ ឧទាហរណ៍កងកម្លាំងប្រដាប់អាវុធយើងទាញយកទៅដាក់ក្នុងបក្សយើងគណបក្សកាន់អំណាចហ្នឹងហើយនៅពេលមានទំនាស់មិនដឹងទៅពឹងអ្នកណាព្រោះអ្នកទាំងអស់ហ្នឹងជាមន្ត្រីរបស់បក្ស”។

លោក គល់ បញ្ញា រំឮកថាការឈានដល់ការបោះឆ្នោតឆ្នាំ១៩៩៣ក៏កើតចេញពីសហគមន៍អន្តរជាតិជួយដែរ។​

សាស្ត្រាចារ្យនិង​ជាអ្នកស្រាវជ្រាវកិច្ចការនយោបាយលោក ឯម សុវណ្ណរ៉ា លើកឡើងថាតាំងពីអតីតអ្នកនយោបាយខ្មែរតែងរត់ទៅពឹងបរទេសដោយសារការនិយាយមិនត្រូវគ្នាឬមិនឲ្យតម្លៃគ្នា។ លោក​បន្តថាវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមួយរយៈកន្លងទៅនេះធ្វើឡើងដោយខ្វះការយល់ដឹងទើបពួកគេមិនអាចរក្សាវប្បធម៌នេះបានហើយងាកទៅរកបរទេសដូចអតីតកាលវិញ។​

សម្រាប់លោក ឯម សុវណ្ណរ៉ា យល់ថាការប្រើប្រាស់យន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហានៅក្នុងស្រុកបច្ចុប្បន្ននៅតែជាជម្រើសល្អគាត់មិនអាចរត់ទៅពឹងអ្នកនៅក្នុងស្រុកឯណាជួយ ប្រជាពលរដ្ឋមិនហ៊ានចេញមុខគាំទ្រលះបង់ជីវិត ហើយគាត់ក៏មិនចង់ឲ្យមានអ្នកស្លាប់ចឹងដែរ។ ចឹងការស្វែងរកអន្តរាគមន៍ហ្នឹងមានទម្ងន់ជាងក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាលឲ្យគិតពិចារណាទៅលើអ្វីដែលខ្លួនធ្វើឲ្យគិតលើលទ្ធិប្រជាពលរដ្ឋធិបតេយ្យពិនិត្យមើលលើទិដ្ឋភាពចឹងគឺគាត់អត់មានជម្រើស​ផ្សេងទេ”។

លោក ឯម សុវណ្ណរ៉ា ក៏បានបញ្ជាក់ថាការស្វែងរកកិច្ចអន្តរាគមន៍ពីបរទេសក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនេះមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីឬស្ថិតនៅក្រោមសម្ពាធបរទេសដូចកាលពីអតីតកាលទេ៖ “បើយើងពឹងចិន វៀតណាមអីចឹងឲ្យគេមកត្រួតត្រាខ្លាំងក្លាបានបារម្ភពីការបាត់បង់(បាត់បង់ទឹកដី) ក៏ប៉ុន្តែលក្ខណៈនេះអត់មានទេគឺពឹងទៅលក្ខណៈខាងក្រៅវាអត់ដូច អ្នកភូមិរបងជាមួយដូចវៀតណាមដូចថៃទេ ហើយពឹងដាក់សម្ពាធហ្នឹងក៏មិនខ្លាំងក្លាអីទេគឺគ្រាន់តែតម្រង់ទិស"

ទាំងលោក គល់ បញ្ញា និងលោក ឯម សុវណ្ណរ៉ា យល់ឃើញថាដើម្បីឲ្យអ្នកនយោបាយឈប់ស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិ​លុះត្រាតែពង្រឹងស្ថាប័នសំខាន់ៗរបស់រដ្ឋក្នុងការដោះស្រាយបញ្ហាឲ្យមានសមត្ថភាព មានឯករាជ្យ មានការជឿទុកចិត្តពីសាធារណៈជនទើបពេលមានជម្លោះកើតឡើងអ្នកនយោបាយស្វែងរកការជួយពីស្ថាប័នទាំងនោះដោះស្រាយដោយឈរលើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ​។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

2 Responses to "វិភាគ៖ អន្តរជាតិមានសារៈសំខាន់ទេក្នុងការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា?​"

  1. CountryStudent says:

    Dear United Nations Secretary-General Ban Ki-moon

    Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia are the the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
    Your Move is Greatly Appreciated
    Cambodian Student from a Country Side of Cambodia

  2. Anonymous says:

    បើ អ្នកដឹកនាំ ខ្មែរ សព្វថ្ងៃ រណប វៀតណាម ជា សម្ងាត់ មិនចំហ ដូច ឆ្នាំ 1979 – 1991 !

    តើ អាច ទុកចិត្ត មនុស្ស រណប វៀតណាម បាន ​ ឬ ទេ !