ដោយ ប្រាជ្ញ ចេវ
2015-12-02
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានរដ្ឋសភា លោក ហេង សំរិន។ RFA
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ លោក សម រង្ស៊ី មួយករណីទៀតហើយទាក់ទងរឿងបរិហារកេរ្តិ៍ លោក ហេង សំរិន ប្រធានរដ្ឋសភា។ ព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ កោះអញ្ជើញ លោក សម រង្ស៊ី មកឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដើម្បីសាកសួរ។ ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថាបណ្ដឹងនេះជារឿងនយោបាយសុទ្ធសាធ ហើយគណបក្សសង្គ្រោះជាតិ មិនតតាំងតាមផ្លូវច្បាប់ទេ គឺរកច្រកចេញតាមរយៈដំណោះស្រាយនយោបាយ។
តុលាការចេញដីកាកោះហៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១ ខែធ្នូ តាមបណ្ដឹងរបស់ លោក ហេង សំរិន ដែលប្ដឹងចោទ លោក សម រង្ស៊ី ជុំវិញការសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា “យើងចងចាំថា របបកើតថ្ងៃ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្ដម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ”។
ដោយឡែកគណបក្សប្រឆាំង មិនបានបង្ហាញការព្រួយបារម្ភចំពោះដីការបស់តុលាការនេះទេ ប៉ុន្តែស្នើឲ្យតុលាការ និងស្ថាប័នពាក់ព័ន្ធ ស្វែងរកជនដៃដល់ផ្សេងទៀតដែលបង្កហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថាក្តីក្ដាំនៅតុលាការនេះ គឺគណបក្សកាន់អំណាចជាអ្នកចង។ ដូច្នេះ ទុកឲ្យគណបក្សនេះជាអ្នកស្រាយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅតែរកដំណោះស្រាយនយោបាយ ឬវប្បធម៌សន្ទនានៃជំនួបកំពូលរបស់គណបក្សទាំងពីរ។ លោកបញ្ជាក់ថា ការបញ្ចេញមតិរបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មិនធ្ងន់ធ្ងរដល់ថ្នាក់ជាប់បណ្ដឹងនៅតុលាការនោះទេ បើធៀបនឹងការរិះគន់នានារបស់ លោក សម រង្ស៊ី កន្លងមក៖ «»។
នេះជាសំណុំរឿងទីបីរបស់ លោក សម រង្ស៊ី នៅតុលាការ ខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងតានតឹង។ ប្រធានគណបក្សជំទាស់រូបនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ត្រូវជាប់បទចោទបរិហារកេរ្តិ៍ លោក ហោ ណាំហុង ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បន្ទាប់មក គឺនៅថ្ងៃទី២០ ខែវិច្ឆិកា លោកត្រូវរងបទចោទប្រកាន់មួយទៀត គឺការសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រៅពីប្រធានគណបក្សប្រឆាំងជាប់បណ្ដឹងនៅតុលាការ កាលពីថ្ងៃទី១ ខែធ្នូ តុលាការ ចេញដីកាចាប់អ្នកកាន់ទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាជំនួយការរបស់ លោក ហុង សុខហួរ។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាតុលាការចេញដីកាព្រោះមានបណ្ដឹង ហើយបណ្ដឹង ព្រោះ លោក សម រង្ស៊ី ជាអ្នកបង្កឡើង។ លោកថា ការដែលមានបណ្ដឹងនៅពេលនេះ ព្រោះសាមីខ្លួនជាម្ចាស់បណ្ដឹង មិនអាចអត់ធ្មត់ចំពោះទង្វើរបស់ លោក សម រង្ស៊ី បន្តទៀតបាន ហើយវប្បធម៌សន្ទនាក៏មិនអាចរលត់បណ្ដឹងនៅតុលាការបានដែរ៖ «»។
មេធាវីតំណាង លោក ហេង សំរិន គឺលោក គី តិច ឲ្យដឹងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងតាមការសម្រេចចិត្តរបស់ លោក ហេង សំរិន ចំពោះការសរសេររបស់ លោក សម រង្ស៊ី នៅបណ្ដាញសង្គមហ្វេសប៊ុក គឺប៉ះពាល់ដល់ លោក ហេង សំរិន ព្រោះក្នុងរបប លោក ហេង សំរិន គ្រប់គ្រង មិនបានកាត់ទោសសម្ដេចព្រះនរោត្តម សីហនុ ដូច លោក សម រង្ស៊ី លើកឡើងទេ។ លោកថា លោកបានដាក់ពាក្យប្ដឹងទៅតុលាការកាលពីថ្ងៃទី២០ ខែវិច្ឆិកា ហើយលោកក៏បានចូលបំភ្លឺលើបណ្ដឹងរួចហើយ មុនពេលតុលាការកោះហៅ លោក សម រង្ស៊ី៖ «»។
ទាក់ទងរឿងនេះដែរ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រិះគន់ការប្រើប្រព័ន្ធតុលាការនេះ។ សភាអឺរ៉ុប សមាជិកព្រឹទ្ធសភាអូស្ត្រាលី និងសភាអាស៊ាន អំពាវនាវឲ្យរដ្ឋសភាកម្ពុជា ផ្តល់អភ័យឯកសិទ្ធិសភាដល់ លោក សម រង្ស៊ី វិញ។ ចំណែកសភាអឺរ៉ុប ព្រមានផ្តាច់ជំនួយដែលមានទំហំទឹកប្រាក់ប្រមាណ ៤០០លានដុល្លារដល់កម្ពុជា។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន និយាយថា ប្រសិនបើមានការកាត់ទោសសម្ដេចព្រះនរោត្ដម សីហនុ នៅក្នុងរបបគ្រប់គ្រងរបស់ លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយមិនខុសទេ ប៉ុន្តែលោកថា ក្នុងករណីគ្មានការកាត់ទោសសម្ដេច សីហនុ ដូច លោក សម រង្ស៊ី លើកឡើង គឺទាមទារឲ្យ លោក សម រង្ស៊ី ពន្យល់ឲ្យបានច្បាស់ថា លោកបានពាក្យសម្ដីនេះមកពីណា៖ «»។
មេធាវីរបស់ លោក សម រង្ស៊ី គឺលោកមេធាវី ជូង ជូងី យល់ថា បណ្ដឹងរបស់ លោក ហេង សំរិន មិនត្រឹមត្រូវនោះទេ ព្រោះបណ្ដឹងនេះធ្វើឡើងក្នុងពេល លោក ហេង សំរិន ជាប្រធានរដ្ឋសភា ដែលជាបុគ្គលសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី៖ លោក ហេង សំរិន គ្មានមូលដ្ឋានក្នុងការប្តឹងលោកនោះទេ
- តុលាការខេត្តបន្ទាយមានជ័យកោះហៅអ្នកកាសែត៣នាក់ឲ្យចូលបំភ្លឺ
- តុលាការចេញដីកាចាប់អ្នកកាន់ហ្វេសប៊ុកលោក សម រង្ស៊ី-ជំនួយការលោក ហុង សុខហួរ
- សាលាឧទ្ធរណ៍បដិសេធបណ្ដឹងទាស់របស់មេធាវីលោក ហុង សុខហួរ
- សមាជិកសភាអាស៊ានអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង
- លីកាដូ៖ សំណងក្រៅប្រព័ន្ធតុលាការជាមូលហេតុកើនឡើងនៃបទល្មើសសេពសន្ថវៈលើស្ត្រី
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្ដឹងទាស់របស់លោក ហុង សុខហួរ នៅថ្ងៃទី៣០វិច្ឆិកា
- បក្សប្រឆាំងថានឹងចូលប្រជុំសភាបើមានជំនួបកំពូលមុនប្រជុំនៅថ្ងៃ៣០ វិច្ឆិកា
- អ្នកនាំពាក្យរដ្ឋសភាកម្ពុជាប្រតិកម្មតបនឹងសភាអឺរ៉ុប
ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន
ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម
heng sam ring have alot of blood in his hands so he must go to K-R court in phnom-pench ‘. the worse case is this guy bring veitcong to invade cambodia before U-N have a date to rescue cambodia from slaughtered by veitcong agents in pol-pot troop. this un-educated man can’t get away from justice ‘even he get out in this corrupted country but still go down to hell when he die because he killed alot of cambodian people’GOD bless all cambodian people’
ស្តាយណាស់ដែលមានប្រធានរដ្ធសភាជាអតីតមេខ្មែរក្រហមដែលនៅក្នុងដៃសុទ្ធតែឈាមប្រជាជនកម្ពុជាហើយល្ងីល្ងើរគ្មានចំណេះដឹងក្នុងខ្លួនបន្តិចណាសោះ។
Dear United Nations Secretary-General Ban Ki-moon
Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia are the the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
Your Move is Greatly Appreciated
Cambodian Student from a Country Side of Cambodia
—————————————————
CountryStudent
December 6, 2015 at 4:18 am
Dear Mr. U.S. President Barack Obama,
Please speed up the process by doing whatever necessary mean to get rid of Hun Sen from power in Cambodia. During the Vietnam’s war, Hun Sen was Khmer Rouge cooperated with Viet Cong fighting against U.S. troop. After Vietnam’s war Hun Sen the Khmer Rouge commander, under Pol Pot leadership tortured and genocide the westerner and Cambodians. During the Cool war, Hun Sen became Vietnam communist’s puppet serving Eastern Bloc against the United States; secret arrested tortured and killed large number of Cambodian people including sending people to death at KOR 5 killing field.
Presently, he is still Vietnam’s new style puppet; he is unspeakable corrupted and cruelty dictatorship; he against true democracy and conducting many cases of human right abuse; he secretly arrest and torture people who considered not supporting him; he protects and encourage human trafficking, drug smuggling, and terrorist; he steals and destroys national resources and environment; his family, relative and cronies are his back pocket and have all the power and protected by Hun Sen to perform all kind of corrupted and murder cases
So much about him; enough is enough; it’s time for Hun Sen to go; he dictates Cambodia for 35years. Cambodia is part of the world and the people of Cambodia dream of a true democracy. The world must not reward aggressor and absolutely not tolerated dictatorship. If things badly happen to Cambodia, it will affect the world too; so act now no time less; the free world democracy cannot afford to be put down by corrupted dictatorship
Very Sincere,
Cambodian Country Student