ដោយ ឆោម ចក្រា
2016-04-13
RFA

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
![]()
អ្នកស្រាវជ្រាវលើកិច្ចការអភិវឌ្ឍន៍សង្គមលើកឡើងថា លោក ហ៊ុន ម៉ាណែត នៅពុំស័ក្ដិសមទទួលរង្វាន់ កិត្តិយសភាពជាអ្នកដឹកនាំ (Leadership Medal of Honor) នោះឡើយ ពីព្រោះលោក ហ៊ុន ម៉ាណែត នៅពុំទាន់មានស្នាដៃណាមួយដែលបង្ហាញពីការបង្រួបបង្រួមជាតិឡើយ។
ការផ្ដល់ពានរង្វាន់ដល់ លោក ហ៊ុន ម៉ាណែត អាចជាការគ្រោងទុក ហើយម្ចាស់រង្វាន់ក៏ពុំដឹងអំពីស្ថានការណ៍នៅប្រទេសកម្ពុជាច្បាស់លាស់ឡើយ។ នេះបើតាមការអះអាងរបស់អ្នកវិភាគសង្គម លោក កែម ឡី។
លោក កែម ឡី បន្តថា លោកនឹងសាទរ ចំពោះការទទួលនូវពានរង្វាន់នានា ប្រសិនរង្វាន់នោះជាស្នាដៃនៃការតែងនិពន្ធ និងសិក្សាស្រាវជ្រាវព្រមទាំងត្រួសត្រាយនូវលទ្ធិប្រជាធិបតេយ្យរហូតអាចបង្រួបបង្រួមជាតិបាន៖ «ពានរង្វាន់តាមពិតវាល្អ ឬក៏ជាពានរង្វាន់បើសិនជាយើងធ្វើអ្វី សរសេរសៀវភៅ សិក្សាស្រាវជ្រាវ ឬក៏ត្រួសត្រាយប្រជាធិបតេយ្យការបង្រួបបង្រួមជាតិបានមែន ហើយមានស្ថាប័នដែលមានស្តង់ដារមួយដែលគេទទួលស្គាល់ លើពិភពលោកយើងទទួលពានរង្វាន់របៀបហ្នឹងវាមានកិត្តិយសមានការកោតសរសើរ ហើយគេផ្ដល់តម្លៃ»។
លោក ហ៊ុន ម៉ាណែត កាលពីសប្ដាហ៍មុន បានទទួលពានរង្វាន់នៃការរូបរួមសាមគ្គីរវាងពលរដ្ឋក្នុងប្រទេស ជាមួយពលរដ្ឋនៅក្រៅប្រទេស ខណៈលោកមកបំពេញទស្សនកិច្ចនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រនីញ៉ា (California) ទីដែលមានបាតុករជាច្រើនរយនាក់ធ្វើបាតុកម្មប្រឆាំង នឹងរូបលោក។
កាលពីថ្ងៃច័ន្ទទី១១ មេសា ពលរដ្ឋខ្មែរ–អាមេរិកាំងជាច្រើនរយនាក់ រួមនឹងអង្គការសមាគមចំនួន៦នៅទីក្រុងតាកូម៉ា (Tacoma) នៃរដ្ឋវ៉ាស៊ីនតោន (Washington State) ប្រមូលផ្ដុំគ្នានៅមុខសណ្ឋាគារ រ៉េដ ឡាយអ៊ិន (Red Lion Hotel) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន របស់ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត រួមនឹងប្រតិភូអមដំណើរមួយចំនួនទៀតដែលពួកគេរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងមកស្នាក់ទីនោះ។
លោក ប៉ោ ប៊ុនឆេង ជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមដទៃៗទៀត ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្នុងខណៈលោកកំពុងធ្វើបាតុកម្មថា រូបលោកក៏ដូចជាពលរដ្ឋខ្មែរ–អាមេរិកាំងឯទៀត ពុំគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត និងប្រតិភូរួមដំណើរនៅលើទឹកដី នៃរដ្ឋវ៉ាស៊ីនតោនជាដាច់ខាត ពីព្រោះលោកអះអាងថា ពួកគេជាក្រុមដែលជាប់ពាក់ព័ន្ធក្នុងរឿងពុករលួយ និងក្រុមដែលបំផ្លាញប្រទេសជាតិព្រមទាំងមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងពលរដ្ឋខ្មែរនៅក្រៅប្រទេស៖ «ថ្ងៃនេះគឺយើងធ្វើបាតុកម្មដើម្បីទាមទារមិនស្វាគមន៍មិនលោក ហ៊ុន ម៉ាណែត»។
កាលពីថ្ងៃសៅរ៍ទី៩ និងទី១០ មេសាកន្លងមកនេះ ក៏មានបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា ចូលរួមដោយមនុស្សជាច្រើនរយនាក់ហើយជនជាតិអាមេរិកាំងម្នាក់ឈ្មោះផល(PAUL) ទទួលនូវគ្រោះដួលថ្នាក់បែកក្បាលដោយការរុញច្រានពីសំណាក់កងការពារលោក ហ៊ុន ម៉ាណែត ខណៈបុរសជនជាតិអាមេរិកាំងម្នាក់នោះព្យាយាមដើរទៅជិតលោក ម៉ាណែត ក្នុងគោលបំណងប្រគល់លិខិតស្នាមទាក់ទងនិងផ្លូវច្បាប់មួយចំនួនជូនលោក ម៉ាណែត។
ទាក់ទងនឹងបាតុកម្មនេះ ពលរដ្ឋខ្មែររស់នៅប្រទេសកាណាដាក៏ប្រកាសធ្វើបាតុកម្មប្រឆាំងនឹងវត្តមានឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅលើទឹកដីកាណាដាដែរ ប៉ុន្តែពួកគេនៅពុំទាន់បញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។ ពួកគេធ្លាប់អះអាងថា វត្តមានលោក ហ៊ុន ម៉ាណែត នៅលើទឹកដីបរទេស ជាពិសេសនៅសហរដ្ឋអាមេរិកនិងកាណាដា ជាការព្យាយាមបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរនឹងខ្មែរ និងជាការបញ្ជ្រាបឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភរិយាលោក មាជ សុវណ្ណារ៉ា ប្ដឹងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្មឃុំឃាំងខុសច្បាប់
- ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួននៅតែប្ដេជ្ញាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមព្យុហយាត្រាចូលឆ្នាំនៅអាមេរិក
សូមកុំខានចូលមកលេងខ្ញុំផង!
ឪឆ្កែកូនឆ្កែពូកែឲ្យគេហៃអើសមទទួលបានរង្វាន់កិត្តិយសជាជនក្បត់ជាតិ!!!!!