ហ៊ុន ម៉ាណែត​​​ ត្រូវ​​​គេ​​​ប្តឹង​​​នៅ​​​​​អាមេរិក​​​ពី​​​បទ​​​ធ្វើ​​​ទារុណកម្ម​​​និង​​​ភេរវកម្ម​​​

ខេមបូឌា ដេលី

លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារបាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ក្នុង​​​តុលាការ​​​សហព័ន្ធ​​​សហរដ្ឋ​​​អា​​​មេរិក​​​​​​ប្រឆាំង​​​នឹង​​​​​​កូន​​​ប្រុស​​​ច្បង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន គឺ​​​លោក ហ៊ុន ម៉ាណែត និង​​​រដ្ឋា​​​ភិបាល​​​កម្ពុជា ដោយ​​​ចោទ​​​ពួក​​​គេ​​​ថា​​​ប្រព្រឹត្ត​​​”ភេរវកម្ម” និង​​​”​​​​​​​​​​​​ធ្វើ​​​ទារុណកម្ម​​​តាម​​​រយៈ​​​​​​ការ​​​ឃុំ​​​ខ្លួន​​​​​​ដោយ​​​ស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ ក្រៅ​​​ច្បាប់ និង​​​​​​រយៈ​​​ពេល​​​យូរ”។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត​​​ នា​​​ពេល​​​នេះ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ ហើយ​​​មាន​​​អត្ថបទ​​​មួយ​​​​​​ដែល​​​ចេញ​​​ផ្សាយ​​​​​​នៅ​​​ទី​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​អះអាង​​​ថា ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​មាន​​​បុរស​​​ម្នាក់​​​​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​តប់​​​ដោយ​​​​​​អង្គរក្ស​​​របស់​​​លោក​​​ក្នុង​​​ក្រុង​​​ឡូស អាន​​​ជេឡេស​​​កាល​​​ពី​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​​​​ គឺ​​​មាន​​​បំណង​​​​​​ប្រគល់​​​​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​នៃ​​​​​​រឿង​​​ក្តី​​​​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត។

យោង​​​តាម​​​បណ្តឹង​​​​​​​​​​​​​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​កាលី​​​ហ្វ័រញ៉ា​​​នៅ​​​ថ្ងៃ​​​សុក្រនិង​​​ទទួល​​​បាន​​​កាល​​​ពី​​​យប់​​​មិញ​​​នោះ​​​ ក្រុម​​​មេធាវី​​​ការ​​​ពារ​​​លោក សុវណ្ណារ៉ា ដែលជាពលរដ្ឋ​​​អាមេរិកាំង​​​ គឺ​​​សុំ​​​ស្នើថា ឧត្តមសេនីយឯក ម៉ាណែត និងរដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវកាត់ទោស​​​ចំពោះការ​​​​​​​​​ខូចខាត​​​ដែលបណ្តាល​​​មកពី​​​ការ​​​ជាប់ពន្ធនាគារ​​​របស់​​​លោក សុវណ្ណារ៉ា។

cam-photo-sovannara-channa-WEB-ONLY-800x533លោក សុវណ្ណារ៉ា​​ គឺជា​​​មន្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​១១នាក់​​​ ដែលតុលាការ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កាលពី​​​ឆ្នាំ​​​មុន​​​ពីបទ​​​ដឹកនាំ​​​កុបកម្ម​​​ ហើយ​​​ក៏ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈពេល​​​២០ឆ្នាំ​​​ក្នុងពេល​​​ដែលមាន​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នាឆ្នាំ​​​២០១៤​​​ ដែលបាន​​​ក្លាយ​​​ទៅជា​​​ការ​​​ប្រវាយប្រតប់​​​​​​គ្នា​​​តាម​​​ដង​​​ផ្លូវ​​​ដ៏ហិង្សារវាង​​​អ្នកគាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​។

​​​បណ្តឹងនោះ​​​ស្នើឲ្យបើក​​​សវនាការ​​​លើ​​​ការ​​​ទាមទារ​​​លើ​​​​​​ការ​​​ខូចខាត​​​ពីបទ​​​ “ទារុណកម្ម​​​តាម​​​រយៈ​​​ការ​​​ឃុំខ្លួន​​​ដោយស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ ក្រៅច្បាប់​​​ រយៈពេល​​​យូរ” “ទង្វើនៃ​​​ភេរវកម្ម​​​អន្តរជាតិ​​​” “ការបង្ក​​​​​​ឲ្យ​​​ប៉ះពាល់​​​ដោយ​​​ចេតនា​​​លើ​​​ផ្លូវចិត្ត​​​ ការ​​​វាយ​​​ដំ ការចាប់ដាក់​​​ពន្ធនាគារ និងបាត់បង់សិទ្ធិ​​​រស់នៅ​​​ជាមួយ​​​ប្រពន្ធលោក​​​។

បណ្តឹងនោះ​​​​​​និយាយថា “វិធានការ​​​របស់​​​ឧត្តមសេនីយឯក​​​ ម៉ាណែត ប្រឆាំងនឹង​​​ មាជ សុវណ្ណារ៉ា និង​​​គ្រួសារ​​​របស់​​​លោក​​​ គឺជាផ្នែក​​​នៃយុទ្ធនាការ​​​មាន​​​លក្ខណៈជាប្រព័ន្ធ​​​និង​​​យូរ​​​អង្វែង​​​ ក្នុងការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​និង​​​ទារុណកម្ម ដែលធ្វើឡើង​​​ដោយ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន នៅក្នុង​​​ប្រទេសកម្ពុជា”។

បណ្តឹង​​​ដែលធ្វើ​​​ឡើង​​​ដោយ​​​ លោក ម័រតុន សក្លា ជាមេធាវី​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​លើក​​​ករណីនេះ​​​ឡើង​​​ថា ច្បាប់ស្តី​​​ពី​​​​​​អភ័យឯកសិទ្ធិ​​​រដ្ឋ​​​​​​បរទេស​​​របស់​​​សហរដ្ឋ​​​អាមេរិក ដែល​​​ហាម​​​ឃាត់​​​​​​មន្ត្រី​​​បរទេស​​​មិនឲ្យ​​​កាត់ទោស​​​នៅសហរដ្ឋអាមេរិក​​​ គឺ​​​មាន​​​ការ​​​លើក​​​លែង​​​ចំពោះ​​​កំហុសស៊ីវិល​​​ដែល​​​ស្វែងរក​​​ការ​​​ខូច​​​ខាត​​​ជាប្រាក់កាស។

បណ្តឹងនោះអះអាង​​​ថា ឧត្តមសេនីយឯក​​ ម៉ាណែត គឺទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការប្រវាយ​​​ប្រតប់​​​​​​គ្នា​​​ដែលបាន​​​កើតឡើងនៅឯ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាលពី​​​ខែកក្កដា ឆ្នាំ​​​២០១៤​​​ ចំពោះ​​​ការ​​​​​​ចាប់ខ្លួន​​​លោក សុវណ្ណារ៉ា កាលពី​​​ខែវិច្ឆិកាឆ្នាំនោះ និង​​​ចំពោះ​​​ការ​​​​​​បន្ត​​​ដាក់ពន្ធនាគារ​​​លើ​​​រូបលោក​​​នៅ​​​ក្រុងភ្នំពេញ។

បណ្តឹង​​​នោះ​​​ផ្តល់​​​ទឡ្ហីករណ៍ថា “វាស្ថិត​​​នៅក្នុង​​​សមត្ថភាព​​​ផ្លូវការ​​​របស់​​​ ហ៊ុន ម៉ាណែត និង​​​ស្ថិត​​​ក្រោម​​​អំណាច​​​ និង​​​យុត្តាធិការ​​​ និងការ​​​គ្រប់គ្រង ដែលថា ទង្វើ​​​នៃ​​ទារុណកម្ម​​​ប្រឆាំង​​​នឹង​​​ មាជ​​​ សុវណ្ណារ៉ា​​​ដែល​​​ជាប្រធានបទ​​​នៃក្តីក្តាំនេះ គឺ​​​​​​បានកើតឡើង​​​”។

បណ្តឹងនោះ​​​បន្តថា “កម្លាំង​​​យោធា​​​និង​​​សន្តិសុខ​​​ដែល​​​ ហ៊ុន ម៉ាណែត ដឹកនាំ​​​គឺជាប់​​​ទាក់ទង​​​យ៉ាង​​​សំខាន់​​​ក្នុងការ​​​រក្សាបទបញ្ជា​​​នៅឯ​​​​​​បាតុកម្ម​​​ផ្នែក​​​នយោបាយ​​​នៅលើ​​​​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​កាលពី​​​ថ្ងៃទី​​​១៥ ខែកក្កដា ឆ្នាំ​​​២០១៤​​​ ហើយ​​​​​​ទាក់​​​ទង​​​នឹង​​​​​​​​​ការ​​​វាយតប់​​​ដែល​​​ធ្វើឡើង​​​ប្រឆាំង​​​នឹង​​​បាតុករ​​​ស៊ីវិល​​​នៅឯ​​​កន្លែងតវ៉ា​​​នោះ​​​”។

បណ្តឹង​​​និយាយ​​​បន្ត​​​ថា “ពួកគេ​​​ក៏ទទួល​​​ខុសត្រូវ​​​​​​ដែរ​​​លើ​​​ការ​​​ដាក់​​​បទចោទ​​​ព្រហ្មទណ្ឌ​​​ប្រឆាំង​​​ មាជ សុវណ្ណារ៉ា ដែល​​​នាំ​​​ឲ្យមានការ​​​ចាប់ខ្លួន​​​លោក​​​​​​ ការ​​​ផ្តន្ទាទោស​​​ និងការ​​​ដាក់ពន្ធនាគារ​​​រយៈពេលយូរ”។

បណ្តឹងនោះ​​​ផ្តល់​​​យោបល់​​​ជាលើក​​​ដំបូងថា ឧត្តមសេនីយឯក ម៉ាណែត ដែលជា​​​ប្រធាន​​​នៃ​​​នាយកដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​នៃក្រសួង​​​ការពារជាតិ​​​ និង​​​ជា​​​មេបញ្ជាការរង​​​នៃ​​​អង្គភាព​​​​​​អង្គរក្ស​​​របស់​​​ឪពុកលោក បាន​​​ជាប់ពាក់ព័ន្ធ​​​នៅក្នុង​​​អំពើ​​​ហិង្សានា​​​​​​ឆ្នាំ​​​២០១៤​​​ ឬ​​​ក្នុងការ​​​ចាប់ខ្លួន​​​​​​លោក សុណ្ណារ៉ា​​​​​​​​​និងការ​​​ចាប់ដាក់ពន្ធនាគារ​​​ ទោះបីជា​​​បណ្តឹងនេះ​​​មិនបាន​​​ផ្តល់​​​ភ័ស្តុតាង​​​ដើម្បី​​​គាំទ្រ​​​ការ​​​អះអាង​​​នេះ​​​ក៏ដោយ។

ក្រៅពីនោះ ​​​បណ្តឹង​​​ផ្តល់​​​ទឡ្ហីករណ៍ថា ឧត្តមសេនីយឯក ម៉ាណែត គួរឡើងសវនាការ​​​ពីបទ​​​ភេរវកម្ម​​​អន្តរជាតិ​​​ ស្ថិតក្រោម​​​ច្បាប់​​​ប្រឆាំង​​​ភេរវកម្ម​​​របស់​​​សហរដ្ឋអាមេរិក​​​ ដោយសារ​​​តែ​​​​​​មាន​​​ការ​​​ចោទប្រកាន់ថា​​​ធ្វើទារុណកម្ម​​​លើ​​​លោក​​​ សុណ្ណារ៉ា ក្នុងពេល​​​ជាប់ពន្ធនាគារ​​​។

បណ្តឹងនោះ​​​និយាយថា ច្បាប់​​​សហរដ្ឋ​​​អាមេរិក​​​ឲ្យ​​​និយមន័យ​​​ភេរវកម្ម​​​អន្តរជាតិ​​​ថាជា​​​ទង្វើ​​​ហិង្សា​​​ ឬ​​​ទង្វើ​​​ដែល​​​គ្រោះថ្នាក់​​​ដល់អាយុជីវិតមនុស្ស​​​ ដែលរំលោភ​​​ច្បាប់​​​ព្រហ្មទណ្ឌ​​​នៃ​​​សហរដ្ឋ​​​អាមេរិក​​​ ឬ​​​ច្បាប់នៃរដ្ឋណាមួយ​​​ ឬ​​​ដែលនឹង​​​ជា​​​ការ​​​រំលោភ​​​បទ​​​ព្រហ្មទណ្ឌ​​​ ប្រសិនបើ​​​ប្រព្រឹត្តឡើង​​​ស្ថិត​​​នៅក្នុង​​​យុត្តាធិការ​​នៃ​​​សហរដ្ឋ​​​អាមេរិក​​​ ឬ​​​នៅ​​​ក្នុង​​​រដ្ឋណាមួយ”។

បណ្តឹងនោះនិយាយថា “ដោយសារ​​​តែទង្វើ​​​នៃ​​​ទារុណកម្ម​​​គឺត្រូវ​​​ទទួល​​​រង​​​ទណ្ឌកម្ម​​​ព្រហ្មទណ្ឌ [ក្នុងសហរដ្ឋអាមេរិក] ហើយ​​​ក៏មាន​​​និយមន័យថា​​​ជាការ​​​គ្របដណ្តប់​​​លើ​​​ប្រភេទ​​​នៃការប្រព្រឹត្ត​​​ដែល​​​​​​លោក សុវណ្ណារ៉ា ត្រូវទទួល​​​រង​​​ពី​​​​​​​​​​​​…​​​ហ៊ុន ម៉ាណែត និង​​​កូនចៅរបស់លោកនោះ​​​​​​ វា​​​​​​ស្ថិតក្រោម​​​និយមន័យនៃ​​​ភេរវកម្ម​​​អន្តរជាតិ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បានមាន​​​ប្រសាសន៍ថា គាត់​​​មិន​​​អាច​​​ប្តឹង​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទេ។

លោក ស៊ីផាន បានមាន​​​ប្រសាសន៍ថា “គេមាន​​​សិទ្ធិ​​​ប្តឹង​​​នរណា​​​ដែលគេចង់ប្តឹង​​​ ឬ​​​ក៏ដាក់ពាក្យ​​​បណ្តឹង ប៉ុន្តែ យើង​​​ត្រូវ​​​យល់ថា មាន​​​យុត្តាធិការ​​​។ ខ្ញុំសូមពន្យល់​​​លោកថា ពលរដ្ឋអាមេរិក​​​ ប្រសិនបើ​​​អ្នកនៅក្រៅប្រទេស​​​ អ្នកដាក់ពាក្យ​​​ប្តឹង​​​នៅទីនោះបាន​​​”។

លោក ស៊ីផាន បាននិយាយថា “ប្រសិនបើ​​​មាន​​​អ្វីខុស​​​នៅប្រទេស​​​កំណើត​​​របស់ខ្ញុំ ខ្ញុំ​​​ត្រូវ​​​ដាក់ពាក្យ​​​ប្តឹង​​​នៅក្នុងប្រទេស​​​កំណើត​​​របស់​​​ខ្ញុំ​​​។ រឿងនេះ​​​គ្មានការ​​​ទាក់ទង​​​នឹង​​​ ហ៊ុន ម៉ាណែត ទេ គឺ​​​វាបាន​​​កើតឡើង​​​នៅ​​​ប្រទេស​​​កម្ពុជា​​​”។

លោកបាន​​​និយាយថា “នេះជាការ​​​អះអាង​​​មិនត្រឹមត្រូវ។ គេចង់ធ្វើករណី​​​ឆ្កួតៗនេះ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​សារព័ត៌មាន​​​។ វាគ្មានអ្វី​​​ទាក់ទង​​​នឹង​​​ច្បាប់​​​ទាល់តែសោះ”។

លោក សក្លា មេធាវីដែលដាក់​​​ពាក្យប្តឹង​​​ មិនបាន​​​ឆ្លើយតប​​​នឹង​​​សំណើសុំការ​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​បាន​​​ទេ​​​កាលពី​​​យប់​​​មិញ​​​។ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង បានមាន​​​ប្រសាសន៍ថា លោកមិនបាន​​​ដឹង​​​អំពី​​​ការ​​​ដាក់ពាក្យ​​​ប្តឹង​​​នេះទេ។

ដំណើរ​​​ទស្សនកិច្ច​​​របស់លោកឧត្តមសេនីយ៍ឯក​​​ ហ៊ុន ម៉ាណែត នៅក្នុងសហរដ្ឋ​​​អាមេរិក​​​ បាន​​​ចាប់ផ្តើម​​​ដោយ​​​រកាំរកូស​​​នៅថ្ងៃសៅរ៍ ដោយមាន​​​អ្នកតវ៉ា​​​ខ្មែរអាមេរិកាំង​​​ និង​​​អង្គរក្សរបស់​​​លោក​​​ដែល​​​ទំនង​​​ជាប៉ះទង្គិច​​​គ្នា​​​នៅ​​​ក្រៅ​​​ភោជនីយដ្ឋាន​​​មួយកន្លែង​​​ ដោយ​​​មាន​​​វីដេអូបង្ហាញ​​​ថា​​​មាន​​​បុរសម្នាក់​​​ដែល​​​អះអាងថា ត្រូវវាយ​​​ដោយ​​​សន្តិសុខ​​​ម្នាក់​​​។

បុរសម្នាក់នោះ​​​ដែលប្រាប់​​​ឈ្មោះថា ផូល បាននិយាយថា “ខ្ញុំ​​​បាន​​​កាន់ដីកា ហើយខ្ញុំត្រូវ​​​បាន​​​រុញឲ្យដួល​​​ដោយសន្តិសុខ​​​ ហើយ​​​ខ្ញុំក៏​​​ទង្គិច​​​ក្បាលរបស់ខ្ញុំ។ ដំបូង​​​ នៅពេល​​​ដែលរឿងនេះ​​​កើត​​​ឡើង​​​ ពេលខ្ញុំ​​​ដួលទៅ​​​នឹង​​​ដី​​​ ខ្ញុំមិន​​​អាច​​​កម្រើករួច​​​ប្រហែល​​​៣០វិនាទី​​។ ខ្ញុំមិនអាច​​​កម្រើក​​​ដៃឬជើង​​​ខ្ញុំបានទេ។ខ្ញុំក៏កម្រើក​​​លែងរួច”។

បុរសរូបនេះបាន​​​បដិសេធថា លោក​​​មិនមែន​​​ជា​​​អ្នកចូលរួម​​​តវ៉ាប្រឆាំង​​​ឧត្តមសេនីយ៍ឯក​​​ ម៉ាណែត ទេ។ លោកបាន​​​និយាយដោយ​​​បដិសេធមិន​​​បង្ហាញដីកា​​​ថា “ខ្ញុំគ្មានអ្វីទាក់ទង​​​នឹង​​​រឿងនេះទេ។ ខ្ញុំមានឯកសារ​​​ដែលខ្ញុំព្យាយាម​​​នឹង​​​ប្រគល់ឲ្យ”។ បុរសរូបនេះ​​​បាន​​​និយាយ​​​នៅក្នុង​​​វីដេអូថា “ខ្ញុំមិនអាច​​​បង្ហាញ​​​លោក​​​បាន​​​ទេ។ ខ្ញុំពិត​​​ជាមិនអាច​​​បង្ហាញបាន​​​ទេ។ ប្រហែល​​​ខ្ញុំ​​​និយាយ​​​ច្រើន​​​ណាស់ហើយ”។

អត្ថបទមួយនៅក្នុង​​​កាសែត​​​ ហាហ្វហ្វុីងតុន ប៉ុស្តិ៍ កាលពី​​​ម្សិលមិញ​​​បាននិយាយថា បុរសនោះ​​​បាន​​​ប៉ុនប៉ង​​​ប្រគល់ឯកសារ​​​ឲ្យ​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

អត្ថបទនោះ​​​និយាយថា “កាលពី​​​រាត្រីថ្ងៃសៅរ៍ នៅខាងក្រៅភោជនីយដ្ឋាន ឡា លីន ក្នុងក្រុងឡុងប៊ិក រដ្ឋកាលីហ្វ័រញ៉ា ដែលនៅទីនោះ ម៉ាណែត កំពុង​​​បរិភោគអាហារ​​​ពេលល្ងាច​​​ ក៏​​​ស្រាប់​​​​​​​​​តែ​​​មាន​​​អ្នកកាន់ដីកាកោះ​​​​​​បាន​​​មកដល់​​​ ដើម្បី​​​ប្រគល់ឯកសារ​​​ទាក់ទងនឹង​​​រឿងក្តី”។ អ្នកកាន់ដីកា​​​​​​បាន​​ប្រាប់​​​​​​ប៉ូលិស​​​នូវអ្វីដែលលោក​​​កំពុង់តែធ្វើ​​​ ហើយគេក៏​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ធ្វើ​​​បន្ត”។

អត្ថបទ​​​នោះ​​​និយាយបន្តថា “អង្គរក្ស​​​របស់ ម៉ាណែត​​​មិនសប្បាយចិត្ត​​​សោះ​​​ ក៏មាន​​​ការ​​​ប្រវាយ​​​ប្រតប់គ្នា​​​​​​តែម្តង​​​។ អ្នកកាន់ដីកា​​​​​​​​​​​​ត្រូវគេ​​​រុញ​​​ខ្ទប់នឹង​​​ដីដោយ​​​អង្គរក្ស​​​ម្នាក់ ហើយ​​​ត្រូវ​​​ចំក្បាល ​​​និង​​​​​ឆ្អឹងខ្នង​​​។ ទោះជាយ៉ាងណាក៏ដោយ នគរបាល​​​ស៊ើប​​​អង្កេត​​​​​​ក្រុងឡុងប៊ិក​​​បាន​​​ធ្វើដំណើរ​​​ទៅ​​​មន្ទីរពេទ្យ​​​កាលពី​​​យប់​​​ថ្ងៃសៅរ៍ដោយ​​​សាកសួរ​​​អ្នកកាន់ដីកា​​​កោះ​​​​​​នោះ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

What Next?

Recent Articles

2 Responses to "ហ៊ុន ម៉ាណែត​​​ ត្រូវ​​​គេ​​​ប្តឹង​​​នៅ​​​​​អាមេរិក​​​ពី​​​បទ​​​ធ្វើ​​​ទារុណកម្ម​​​និង​​​ភេរវកម្ម​​​"

  1. សម័យមហាចោរនិងមហាជោ says:

    ទេតាបើកភ្នែកហើយ!!!!!

  2. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice