ដោយ ឃុន បញ្ញាវឌ្ឍន៍
2016-04-14
RFA

បដាសរសេរអក្សរទាមទារឲ្យដោះលែងលោក ហុង សុខហួរ ដែលអ្នកគាំទ្រលោកលើកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ តុលា ឆ្នាំ២០១៥។ RFA/Rann Samnang
ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយដែលមានលម្អិតពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលលេចធ្លោជាងគេក្នុងឆ្នាំ២០១៥ កន្លងទៅ។
របាយការណ៍ដែលផ្សព្វផ្សាយថ្ងៃទី១៣ ខែមេសា បញ្ជាក់ថា បញ្ហាសំខាន់ជាងគេ គឺប្រព័ន្ធយុត្តិធម៌មិនមានប្រសិទ្ធភាព និងញ៉ាំងដោយកត្តានយោបាយ ការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្ដុំដើម្បីតវ៉ាពីរឿងអ្វីមួយ និងការចូលរួមក្នុងការបង្កើតជាសមាគម ការប្រើប្រាស់អំពើហិង្សា និងការគំរាមកំហែងចាប់ដាក់ពន្ធនាគារដើម្បីសម្លុត បំភ័យគណបក្សប្រឆាំងជាដើម។
ក្រៅពីនោះ មានបញ្ហារំលោភបំពានអ្នកទោស ការដាក់កំហិតនានាលើសេរីភាពសារព័ត៌មាន ករណីមិនបានអនុវត្តដោយសមភាព និងត្រឹមត្រូវទៅលើជនភៀសខ្លួន ការរីករាលដាលនៃអំពើពុករលួយ និងការរត់ពន្ធមនុស្ស។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជា បានកាត់ទោសមន្ត្រីមួយចំនួនដែលធ្វើខុស តែបែរជានៅតែមាននិទណ្ឌភាពចំពោះអំពើពុករលួយ ហើយការប្រព្រឹត្តកំហុសឆ្គងខុសធ្ងន់ធ្ងរនានា នៅតែកើតមានជាបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
របាយការណ៍អាមេរិកស្ដីអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
2016-04-14
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ
- លោក កឹម សុខា ជួបពិភាក្សាជាមួយអ្នករាយការណ៍សិទ្ធិមនុស្សរបស់អ.ស.ប
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអង្គការសង្គមស៊ីវិលបង្រៀនផ្នែករដ្ឋបាលនិងសិទ្ធិមនុស្ស
- សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថាបង្កការលំបាកក្នុងការបង្រៀនពលរដ្ឋអំពីសិទ្ធិមនុស្ស
- អាជ្ញាធរស្រុកអូរជុំខេត្តរតនគិរីណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្នជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល
- ស្ថានភាពទីលានប្រជាធិបតេយ្យបច្ចុប្បន្ន
- កម្មករជាង១០ម៉ឺននាក់នឹងអាចប្រើសេវាផ្នែកថែទាំសុខភាពចាប់ពីដើមខែឧសភា
- អាជ្ញាធរខេត្តរតនគិរីរារាំងមិនឲ្យអាដហុកបើកវគ្គផ្សព្វផ្សាយអំពីសិទ្ធិដល់ពលរដ្ឋ
- ពលរដ្ឋខេត្តបាត់ដំបងតវ៉ារឿងមេបញ្ជាការកងរាជអាវុធហត្ថកោះហៅគ្រួសារក្មេង២នាក់
កន្ដួយម៉ែវាកូនមីចោគេចុយ ហ៊ុន សែនវានៅតែរំលោភសិទ្ធិមនុស្សនៅកម្ពុជារាល់ខែឆ្នាំ
ពូជកូនមីសំផឹងអស់សាច់មន្រ្តីធំៗបក្សប្រជាជន រស់ដោយសាហុតឈាមជាតិខ្មែរគ្រប់ពេលវេលា
ជាពិសេសកូនមីឆ្កែកន្ដួយស្អុយ ហ៊ុន សែន និង ហេង សំរិន ព្រមទាំងកូនមីអាយះកន្ដួយមន្រ្តីពាក់ផ្កាយរបស់វាទាំងអស់សុទ្ធតែជាចោរពុករលួយលួចជាតិ។