លោក ហ៊ុន សែន ថា​មិនអត់ឱនឲ្យជនណាដែលបង្កចលាចលក្នុងសង្គម

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីអង្គរសង្រ្កាន្ត


លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍នេះ បានថ្លែងថារដ្ឋាភិបាលនឹងមិនអត់ឱនឲ្យជនណាដែលលោកថាបង្កចលាចលនៅក្នុងសង្គមនិងនាំឲ្យមានការស្លាប់រង្គាល ដូចកាលពីអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៨។

លោក ហ៊ុន សែន ថ្លែងបែបនេះតាមសុន្ទរកថារបស់លោក នៅក្នុងពិធីបើកអង្គរសង្ក្រាន្ដឆ្នាំថ្មី នៅព្រឹកថ្ងៃទី១៤ ខែមេសាឆ្នាំ២០១៦នេះ ដែលធ្វើឡើងក្នុងខេត្តសៀមរាប។

លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមកសាងសន្ដិភាពជាមួយរូបលោកហើយព្រមានចាត់ការលើអ្នកបង្កអស្ថិរភាពក្នុងប្រទេស។ លោកមិនបានបញ្ជាក់ថាតើបុគ្គលទាំងនោះជាក្រុមណានោះទេ។ លោកមានប្រសាសន៍ថា៖ “ហើយយើងមិនអត់ឱនឲ្យអ្នកណាក៏ដោយដែលមានគំនិតនិងបង្កការញុះញង់បំបែកបំបាក់ធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិយើង ទោះមួយនាក់ ពីរនាក់ ឬច្រើននាក់ តែកុំឲ្យមនុស្សរាប់ម៉ឺននាក់ រាប់លាននាក់ត្រូវទទួលការស្លាប់ ដូចកាលជំនាន់ឆ្នាំ១៩៧០ ១៩៧៥ ១៩៧៩និងបន្តរហូតមកដល់ឆ្នាំ១៩៩៨។ យើងមានវប្បធម៌នៃការអត់ឱន យើងមានវប្បធម៌នៃសន្តិភាព ប៉ុន្តែយើងក៏មិនលើកលែងចំពោះជនណាក៏ដោយដែលមានការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពដែលជាអតីតកាលដ៏ជូរជត់របស់កម្ពុជា”។ លោកបញ្ជាក់បន្ថែមថា៖ “សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងរួមជាមួយលោកដើម្បីថែរក្សានូវសុខសន្ដិភាពរបស់យើង”

កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ថ្លែងថាកម្ពុជានឹងមានសង្រ្គាម ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។ លោកបានប្រៀបធៀបការដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ទៅនឹងប៉ុល ពត ដោយសារប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងព្រមានថាឧកញ៉ានិងអ្នកមានខ្លះដែលលោកចាត់ទុកថារកស៊ីទុច្ចរិត ត្រូវចាប់ផ្តើមគិតឡើងវិញតាមរយៈការសងដីនិងការផ្ដល់សំណងជនរងគ្រោះវិញ។

ការថ្លែងរបស់លោក ហ៊ុន សែន ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើង តាមរយៈការបង្ហោះសារលើហ្វេសប៊ុកទាក់ទងនឹងការប្រើប្រាស់ផែនទីក្លែងក្លាយ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន ថា​មិនអត់ឱនឲ្យជនណាដែលបង្កចលាចលក្នុងសង្គម"

  1. www.youtube.com says:

    ពូជសត្វឆ្កែកញ្ចាស់តិរច្ឆានបង្កចលាចលនៅក្នុងសង្គមនិងនាំឲ្យមានការស្លាប់រង្គាល
    ដូចកាលពីអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៨។កាលពីអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៨
    គឺពួកកូនមីចោគេចុយកូនអាចុយម្រ៉ាយ ហ៊ុន សែនហ្នឹងហើយ ដែលវារត់ចូលព្រៃ
    ធ្វើទមិឡអត់សាសនាជួយអា ប៉ុល ពតនិងអាស្ដេចឆ្កែដើម្បីជួយយួនសម្លាប់ខ្មែរ។
    សព្វថ្ងៃនេះប្ដីមីអាយះកន្ដួយអាឆ្កែខ្វាក់ចុយម្រ៉ាយហ្នឹងក៍នៅតែជួយយួនសម្លាប់ខ្មែរដដែល។

  2. Anonymous says:

    សម័យខ្មែរក្រហម បើមិនមែនមិត្តយើងគឺខ្មាំង បើខ្មាំងត្រូវកំទេច។
    សម័យសម្តេចតេជោ បើមិនរួមជាមួយបក្សកាន់អំណាច គឺប្រឆាំង បើប្រឆាំងគឺខ្មាំង បើខ្មាំងត្រូវកំទេច។
    តើភាសាទាំងពីរនេះ មាន បំណងដូចគ្នាដែរឬទេ?????
    សូមមេត្តាពិចារណា។
    សំនៀង

  3. Anonymous says:

    មន្ត្រីរាជការ ប្រជាពលរដ្ឋ ខ្លាច តាចាស់ ហ៊ុន សែន ប្រើល្បិច ខូច ប៉ុន្តែ មិន គោរព ហ៊ុន សែន ឡើយ !

  4. Anonymous says:

    វាគ្មានប្រយោជន៍ទេ បើអ្នកខិតខំចេញមុខមាត់ធ្វើបុណ្យ តែនៅពីក្រោយ ធ្វើអាក្រក់ ដាក់សង្គម !

    = ធ្វើអាក្រក់ពីក្រោយ គឺ កាត់ទឹកដី អោយបរទេសវៀតណាម ជាថ្នូរ ដែលវៀតណាម លើកបន្តុប

    អោយធ្វើ នាយករដ្ឋមន្ត្រី . ការកាប់ បំផ្លាញព្រៃឈើ បណ្តាលអោយ អាកាសធាតុ ក្តៅ ខ្លាំង រាំងស្ងួត

    ឆាប់រីងទឹក ធ្វើអោយប្រជាពលរដ្ឋ នៅជនបទ ខ្វះទឹក ប្រើប្រាស់ !

  5. Anonymous says:

    កាងអាងអំណាច កាចអាងអំនួត លង់នឹងភាពឆ្កួត ត្រូវមិនដែលខុស ថ្ងៃណាទើបដឹង ខ្លួនមានកំហុស រាស្ត្រត្រដររស់ បក្សឯងក្អាកក្អាយ។
    បក្សពុករលួយ ពួកខំប្រឹងជួយ លួចគ្មានប្រមាណ ឈ្មោះខ្មោចលួចសល់ ហ៊ឺហាកំសាន្ត លុយដុល្លារឡាន អំណាចជាន់ជិះ។
    ទ្រព្យជាតិទ្រព្យអញ ចែកឈ្មួញពួកខ្មាញ់ មន្ត្រីថ្កើងថ្កាន ស្រីស្រារាប់ភ្លេច លួចមិនស្រាកស្រាន្ត ធម្មជាតិប៉ុន្មាន បំផ្លាញស្ទើរអស់។

  6. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice